ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ត្រឹម​ស្មើ Club Brugge ទោះ​មាន​កំពូល​ប្រយុទ្ធ Messi, Neymar និង Mbappe

2 ឆ្នាំ មុន

បរទេស ៖ ក្រុម​អ្នកមាន​បារាំង PSG បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​មក​ពី​លី​គ​បែ​ល​ហ្ស៊ិ​ក Club Brugge ក្នុង​លទ្ធផល ១-១ បើ​ទោះជា​

បរទេស ៖ ក្រុម​អ្នកមាន​បារាំង PSG បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​មក​ពី​លី​គ​បែ​ល​ហ្ស៊ិ​ក Club Brugge ក្នុង​លទ្ធផល ១-១ បើ​ទោះជា​មាន​កំពូល​ប្រយុទ្ធ​ទាំង​៣​គឺ Lionel Messi, Neymar និង Kylian Mbappe ជា​ជម្រើស​១១​នាក់​ដំបូង​យ៉ាងណា​ក៏​ដោយ​។

នា​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Jan Breydel កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា យប់មិញ​នេះ ក្រុម​ភ្ញៀវ PSG បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​១៥ ដែល​រកបាន​ដោយ​ខ្សែបម្រើ Ander Herrera​។ ប៉ុន្តែ​លុះ​ចូល​ដល់​នាទី​២៧ ខ្សែបម្រើ​ប្រយុទ្ធ Hans Vanaken របស់​ក្រុម​ម្ចាស់ផ្ទះ Club Brugge បាន​សម្រេច​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ បើ​ទោះបីជា PSG មានការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​យ៉ាងណា​ក៏​ដោយ​។ ហើយ​ជាមួយ​លទ្ធផល​នេះ បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។

ដោយឡែក​១​គូ​ទៀត ក្នុង​ពូ​ល A ដដែល​នេះ ក្រុម​មេឃ​ខៀវ Manchester City បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ RB Leipzig ក្នុង​លទ្ធផល ៦-៣ ដែល​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ពួក​គេ​ឡើងឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម PSG (​លេខ​២) និង Club Brugge (​លេខ​៣) មាន​១​ពិន្ទុ​ដូច​គ្នា និង​ចុង​ក្រោយ​ក្រុម​គ្មាន​ពិន្ទុ RB Leipzig៕

https://www.youtube.com/watch?v=D5jGUy7df0s
https://www.youtube.com/watch?v=Vmuck5iKQoU
លទ្ធផល​ប្រកួត​ទាំងអស់​កាលពី​យប់មិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ