ពលករ៣នាក់យកសំណាករកឃើញមានវិជ្ជមានកូវីដ១៩ម្នាក់
- ឧត្តរមានជ័យ
ក្រុមការងារគ្រូពេទ្យផ្នែកធ្វើចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិជាំ បានយកសំណាកពលករខ្មែរ៣នាក់រកឃើញមានវិជ្ជមានកូវីដ១៩ម្នាក់ កាលពី
ក្រុមការងារគ្រូពេទ្យផ្នែកធ្វើចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិជាំ បានយកសំណាកពលករខ្មែរ៣នាក់រកឃើញមានវិជ្ជមានកូវីដ១៩ម្នាក់ កាលពី
ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារគ្រូពេទ្យផ្នែកធ្វើចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិជាំ បានយកសំណាកពលករខ្មែរ៣នាក់រកឃើញមានវិជ្ជមានកូវីដ១៩ម្នាក់ កាលពីរសៀលថ្ងៃទី១៥ ខែកញា ឆ្នាំ២០២១ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពលករខ្មែរទាំង៣នាក់ខាងលើនេះ បានធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅឯប្រទេសថៃ ហើយក៏បានវិលមកស្រុកកំណើតវិញ ដោយចូលតាមច្រកទ្វារអន្តរជាតិជាំ គឺមាន ១-ឈ្មោះ ហឿន ណយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិល្អី ឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ២- ឈ្មោះ ចន ចិត្តភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងម្នាក់ទៀតឈ្មោះ សៀម ភាព ភេទប្រុស អាយុ៣៦ឆ្នាំ គ្រូពេទ្យយកសំណាករកឃើញវិជ្ជមានកូវីដ១៩ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក វង្ស សុវណ្ណ គ្រូពេទ្យផ្នែកធ្វើចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិជាំបានឲ្យដឹងថា ពលករខ្មែរទាំង៣នាក់ដែលវិលត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវបានក្រុមការងារគ្រូពេទ្យពិនិត្យយកសំណាក ជាលទ្ធផលរកឃើញមានវិជ្ជមានកូវីដម្នាក់ ក្នុងចំណោមមនុស្ស៣នាក់ ។ ហើយខណៈពេលនេះ គ្រូពេទ្យបាននាំអ្នកវិជ្ជមានកូវីដទៅមណ្ឌលព្យាបាលហើយ ចំណែកអ្នកអវិជ្ជមានក៏ត្រូវបានយកទៅមណ្ឌលធ្វើចត្តាឡីស័កសាលាបឋមសិក្សាអន្លង់វែងផងដែរ៕
ចែករំលែកព័តមាននេះ