ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​ដាក់​វិធានការ​​ដើម្បី​ការពារ​ប្រឡាយ​បឹង​ត្របែក​ពី​ការ​រំលោ.ភ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​ថ្កូវ និង​អាជ្ញាធរ​ខណ្ឌចំការមន​ ឲ្យ​យកចិត្តទុកដាក់​រក្សា​ការពារ​

រាជធានី​ភ្នំពេញ ​៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​ថ្កូវ និង​អាជ្ញាធរ​ខណ្ឌចំការមន​ ឲ្យ​យកចិត្តទុកដាក់​រក្សា​ការពារ​ប្រឡាយ​បឹង​ត្របែក​ឲ្យ​ចៀស​​ផុត​ពី​ការ​រំលោភ​បំពាន​ពី​ជន​ឆ្លៀត​​ឱកាសនិយម​ ដោយ​អាជ្ញាធរត្រូវ​ធានា​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ហាម​មិន​ឲ្យ​មានការ​ចាក់​ដី​រំលោភ​បន្ថែម និង​មិន​ត្រូវឲ្យ​មាន​សំណង់​ផ្សេង​ៗ​កើតឡើង​ទៀត​នោះ​ទេ ​។

ក្នុង​ពេល​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​ប្រឡាយ និង​ផល​ប៉ះពាល់​នានា​ នៅ​ប្រឡាយ​បឹងត្របែក កាល​រសៀល​ថ្ងៃ​ទី​១៣ ​កុ​ម្ភៈ ​២០១៦ លោក ប៉ា សុ​ជាតិ​វង្ស បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ ត្រូវ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ប្រឡាយ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ជាមួយ​គ្នា​នេះ​សាលា​រាជធានី​ភ្នំពេញ ​នឹង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​មួយ​នៅតំបន់​នេះ​តែ​ម្តង ​ដើម្បី​ធ្វើការ​សម្រប​សម្រួល​​ជាមួយ​ប្រជាពលរដ្ឋ​បាន​ងាយស្រួល ​។

លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា​ ​ការងារ​ដែល​ត្រូវធ្វើ​នេះ​ ​ដើម្បី​អភិវឌ្ឍ​​ប្រ​ព័​ន្ធ​ប្រឡាយ​រំ​​ដោះ​ទឹក ហើយ​ក៏​ជា​ពេលវេលា​សម​ស្រប​ដែល​យើង​ត្រូវធ្វើ​ព្រោះ​ជា​រដូវប្រាំង រួម​ទាំង​ការ​អភិរក្ស​ប្រឡាយ​ពី​ការ​រំលោភ​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ​​ដែរ​ ​លោក​អភិបាល​រាជធានី​ ក៏​បាន​បង្ហាញ​ពី​ការ​ខកចិត្ត ​ពីព្រោះ​តែ​ការ​រំលោភ​បឹង​ត្របែក​ដែល​ជា​បឹង និង​ជា​ប្រឡាយ​បង្ហូរទឹក​ដ៏​សំខាន់​នៅ​ប៉ែកខាងត្បូង​រាជធានី​ភ្នំពេញ​ ពី​អ្នកមាន​បុណ្យ​ស័​ក្តិ​មួយ​ចំនួន​ ​ដែល​​​ជា​គំរូ​អាក្រក់ និងជា​ការ​លើកទឹកចិត្ត​ដល់​សកម្មភាព​រំលោភ​បំពាន​លើ​ប្រឡាយ​បង្ហូរទឹក​នេះ​ ។ លោក​បញ្ជាក់​ថា​​ ការ​អភិវឌ្ឍ​​​ប្រឡាយ​បឹង​ត្របែក គឹ​មិន​អាច​ពន្យារ​ពេល​តទៅ​ទៀត​បាន​ទេ​ ។​ អាង​ស្តុក​ទឹក ​និង​ប្រឡាយ​បឹង​ត្របែក​ខាងជើង និង​ខាងត្បូង ​ដែល​មាន​ទំហំ​ជាង​៣០​ហិ​កតា ត្រូវ​បាន​គេចាក់​ដី​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ នៅ​សល់​មិន​ដល់​១០​ហិ​កតា​ផង​មក​ដល់​ពេល​នេះ ​ផ្ទៃ​បឹង​ត្រូវ​បាន​គេ​ចាក់​ដី​សង់​សំណង់​ផ្សេង​ៗ រីឯ​ផ្ទៃ​បឹង​ដែល​នៅ​ក្នុង​ទឹក ត្រូវ​បាន​គេ​បោះ​បង្គោល​អង្កន់​ជា​ឡូ​ត៏​រំលោភ​យក​ដោយ​មិន​មានការ​កោតក្រែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដល់​អាង​ស្តុក​ទឹក និង​ប្រ​ព័​ន្ធ​ប្រឡាយ​បង្ហូរទឹក​ដ៏​សំខាន់​១​នេះ​នៅ​ពេល​ផ្ទៃ​បឹង​កាន់តែ​រួម​តូច និង​កាន់តែ​គោក​រាក់​ជា​បន្តបន្ទាប់​ ។

លោក ប៉ា សុ​ជាតិ​វង្ស​ បាន​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​បើក​ដំណើរការ​ស្តារ​ប្រឡាយ​បឹង​ត្របែក​ជាង​៩០០​ម៉ែត្រ​នេះ ឲ្យ​បាន​ឆាប់​រហ័​សទាន់​ភ្លៀង​មិន​ទាន់​ធ្លាក់ រួម​ទាំង​ការ​កាយ​សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ត្រូវ​គេ​បោះ​ចូល​ប្រឡាយ​ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន ។

អាជ្ញាធរ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប៉ះពាល់​នេះ​ ត្រូវ​បាន​ចែក​ចេញ​ជា​៣​តំបន់​ ​ទី​១-​បងប្អូន​ដែល​រស់នៅ​តាម​មាត់​ប្រឡាយ​មាន​ចំនួន​៣៧៨​ខ្នង​ផ្ទះ​ ​ទី​២-​អ្នក​រស់នៅ​មាត់បឹង​មាន​ចំនួន​១៩៥​ខ្នង​ផ្ទះ និង​ទី​៣-​តំបន់​ក្នុង​បឹង​ដែល​មិន​មានផ្ទះ តែ​ត្រូវ​បាន​គេ​ចាប់​យក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​មាន​១០០​ក្បាលដី សរុប​មាន​៦៧៦​ខ្នង​ផ្ទះ និង​ក្បាលដី​ ។

សូម​បញ្ជាក់​ថា សាលា​រាជ​ធ​នី​ភ្នំពេញ​មាន​​គម្រោង​​ស្តារ​ប្រឡាយ រួម​ទាំងការ​ធ្វើ​ជញ្ជាំង​ប្រឡាយ​ និង​ផ្លូវ​បេតុង​អម​ប្រឡាយ​បឹង​ត្របែក​ចាប់ពី​ផ្លូវ​លេខ​៤៨៨ ដល់​ស្ថា​នីយ​បូមទឹក​បឹង​ត្របែក​ដែល​មាន​បណ្តោយ​៩៧៥​ម៉ែត្រ និង​ទទឹង​ពី​១០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ​ផង​ដែរ ៕