ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់​សម្លា.ប់កាត់ក្បាលសារភាពថា​ មកពីស្តីដណ្តឹង​ជនរងគ្រោះមិនបាន

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​ជនដៃដល់ដែលសម្លា.ប់កាត់​ក្បាលស្រ្តីម្នាក់នៅផ្ទះសំណាក់”​បា្រសាទកែវ” ក្នុងក្រុងសៀមរាប​

ខេត្តសៀមរាប ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​ជនដៃដល់ដែលសម្លាប់កាត់​ក្បាលស្រ្តីម្នាក់នៅផ្ទះសំណាក់”​បា្រសាទកែវ” ក្នុងក្រុងសៀមរាប​បង្កការភ្ញាក់ផ្អើល​ទូទំាងប្រទេសកាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញ ​ឈ្មោះ ចាន់ ឆាយ៉ា ​ហៅ ភារ៉ាត់ អាយុ៤០ឆ្នាំ​ ជាអ្នកនំាភ្ញៀវទេសចរថៃ ​រស់នៅក្នុងភូមិព្រៃចាក សង្កាត់​គោកដូង​ ក្រុងសៀមរាប ។

បើតាមចម្លើយសារភាពរបស់ជនដៃដល់បានឲ្យដឹងថា ​មូលហេតុដែលគេសម្លាប់ស្រ្តីឈ្មោះ ​ឡេន សិលា អាយុ២៤ឆ្នាំ ​រស់នៅក្នុងភូមិបឹងខ្នាត​ ឃុំខ្នាត ស្រុកពួកនោះ ដោយសារខឹងម្តាយជនរងគ្រោះមិនលើកកូនស្រីឲ្យខ្លួន ​ព្រោះតែគ្មានឯកសារ​បញ្ជាក់ពីអត្រានុកូលដ្ឋានច្បាស់លាស់ ។

ជនដៃដល់ ចាន់ ឆាយ៉ា ​បានរៀបរាប់ពីដំណើររឿងទៀតថា​ នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ​ ខ្លួនបានទៅចាប់ជនរងគ្រោះដែលកំពុង​ធ្វើការនៅក្នុងភូមិវប្បធ៌ម ប៉ុន្តែមិន​បានសម្រេច ។ លុះនៅថ្ងៃទី១២ កុម្ភៈ ២០១៦ ​ខ្លួន(ជនដៃដល់) ​បានទូរស័ព្ទណាត់ជនរងគ្រោះជួបនៅ​ផ្ទះសំណាក់​”បា្រសាទកែវ” ​ស្ថិតនៅក្នុងក្រុមទី៩ ​ភូមិតាផុស សង្កាត់​ស្វាយដង្គំ ​ដោយជួលស្នាក់នៅក្នុង​បន្ទប់លេខ២០៩ ​ខណៈខ្លួនបានត្រៀមរៀបចំ​សម្ភារដើម្បីសម្លាប់ជនរងគ្រោះ​រួចរាល់ជាស្រេច ។

ជនដៃដល់បានសារភាពទៀតថា ​លុះដល់ម៉ោងជាង១១យប់ថ្ងៃទី១២​ កុម្ភៈដដែល ​ខ្លួនក៍បានយកក្រមារឹតកស្លាប់ ​រួចក៍យកកំាបិតចិតបន្លែ​កាត់ក.​យកក្បាលដាក់ក្នុងកាបូប និងយកភួយរុំសាកសពអូស​យកទៅ​លាក់ក្រោមគ្រែក្នុងបន្ទប់លេខ៣០១​ ជាន់ទី៣នៃផ្ទះសំណាក់ខាងលើ ​ដែលជា​បន្ទប់ជួលស្នាក់នៅ​របស់អ្នកបររថយន្តរបស់ជនដៃដល់ ។

ក្រោយធ្វើសកម្មភាពសម្លាប់​បានសម្រេចរួចមក ​ជនដៃដល់បានយកក្បាលស្រ្តីរងគ្រោះ​ដែលដាក់ក្នុងកាបូបយួរចេញពីផ្ទះសំណាក់​ឡើងម៉ូតូជិះមកផ្ទះ​របស់​ខ្លួនស្ថិតនៅ​ក្នុង​ភូមិព្រៃចាក សង្កាត់គោកដូង ​ក្រុងសៀមរាប និង​ បានធ្វើសកម្មភាពដុតក្បាលជនរងគ្រោះ ​ហើយក៍ត្រូវសមត្ថកិច្ចឃាត់​ខ្លួនតែម្តងនៅវេលាម៉ោង​៥និង៣៨នាទីល្ងាចថ្ងៃទី១៣ កុម្ភៈ ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃ​អាទិត្យនេះជនដៃដល់ឈ្មោះ​ ចាន់ ឆាយ៉ា ហៅភារ៉ាត់​ (ឃុំខ្លួននៅស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប)​​និង​អ្នកបើកបររថយន្តឈ្មោះ​ និប សិទ្ឋ​ អាយុ២៤ឆ្នាំ​ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនចិន​ រស់នៅក្នុងភូមិគោកដូង ​សង្កាត់ទឹកវិល ក្រុងសៀមរាប ​(ជិតព្រលានយន្តហោះ​សៀម​រាប) និងកំពុងឃុំខ្លួននៅទី​បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ​សមត្ថកិច្ចកំពុង​បន្តសាកសួរនៅឡើយ ៕