ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​របស់​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​ដល់​1​ប៊ី​លាន​ដុល្លារ

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​នាំ​ចេញ​របស់​មី​យ៉ា​ន់​ម៉ា បាន​ធ្លាក់​ចុះ​នៃ​បញ្ជីសារពើភ័ណ្ឌ​ប្រចាំឆ្នាំ​សរុប គិត​ជា​ទឹកប្រាក់​ចំនួន​១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​នាំ​ចេញ​របស់​មី​យ៉ា​ន់​ម៉ា បាន​ធ្លាក់​ចុះ​នៃ​បញ្ជីសារពើភ័ណ្ឌ​ប្រចាំឆ្នាំ​សរុប គិត​ជា​ទឹកប្រាក់​ចំនួន​១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម ។

ក្នុង​នោះ​ដែរ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​កសិកម្ម និង​ជលផល ផលិតផល​សាច់សត្វ  ការ​រុករក​រ៉ែ ផលិតផល​ឧស្សាហកម្ម ព្រមទាំង​វិស័យ​ដទៃ​ទៀត គឺ​មាន​ទឹក​ប្រាក់​​សរុប​ចំនួន​៨,៤៥៨​ប៊ី​លាន​ដុល្លារ​នៅ​ចុង​ខែមករា​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ស្មើនឹង​៩,៦៥៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា តម្លៃ​ប្រាក់​ខ្យា​ដ​បាន​ធ្លាក់​ចុះ​ជាង​២៥% ទល់​នឹង​ប្រាក់​ដុល្លារ​នៅ​ឆ្នាំ​នេះ មាន​ន័យ​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​នាំ​ចេញ​ជា​ប្រាក់​ខ្យា​ដ​បាន​កើនឡើង ។ ចាប់តាំងពី​ដើមឆ្នាំ​សារពើពន្ធ​មក ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​ដល់​២១,៧៧៧​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់​សរុប​២២,៨៣០​ប៊ី​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម ។ ចំណែក​ទីប្រឹក្សា​គណៈរដ្ឋមន្ត្រី ឱ្យ​ដឹង​ថា វិស័យ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ខ្លាំង​ជា​វិស័យ​នាំ​ចូល ។

ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ ហើយ​ផលិតផល​ជលផល​ត្បូង ក៏​បាន​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ បន្ទាប់​ពី​ឧស្ម័ន​ធម្មជាតិ ។ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ត្បូង​នេះ គឺ​បណ្តាល​មក​ពី​ពន្ធ​នៃ​ការ​ដោះ​ដូរ​ទំនិញ​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ។ ដោយឡែក ការ​នាំ​ចេញ​អង្ករ​បាន​ធ្លាក់​ចុះ​តិច​ជាងគេ ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​នេះ មី​យ៉ា​ន់​ម៉ា មានការ​នាំ​ចូល​សរុប​ក្រោម​ទឹកប្រាក់​វិនិយោគ​នៃ​ទំនិញ​ពាក់ព័ន្ធ​ចំនួន​១៣,៣១៩​ប៊ី​លាន​ដុល្លារ​។ ចំណែក​ទំនិញ​វត្ថុធាតុដើម​ឧស្សាហ​កម្ម និង​ទំនិញប្រើប្រាស់​វិញ បាន​កើនឡើង​រហូត​ដល់​១៣,១៧២​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ថ្វីបើ​ប្រាក់​ចំណូល​នៃ​ការ​នាំ​ចេញ​ជា​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ​ក្តី ក៏​ប៉ុ​ន្តែ​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​អាច​រក​ចំណូល​បាន​ចំនួន​២៩​ប៊ី​លាន​ដុល្លារ​នៃ​ពាណិជ្ជកម្ម​សរុប​នៅ​ក្នុងឆ្នាំនេះ ៕