ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរា​ហុងកុង​ក្រើនរំលឹក​ដល់​អ្នក​កើត​ក្នុង​ឆ្នាំខាល ម្សាញ់ និង​កុរ​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ឆ្នាំវក​នេះ

8 ឆ្នាំ មុន

លោក Ma Lai Wah ហោរា​ទស្សន៍​ទាយ​ពី​ជោគជតារាសី ឬ​ហុងស៊ុយ បាន​ទាយ​ពី​ជោគជតា​ក្រុង​ហុងកុង​ថា ក្នុង​ឆ្នាំវក ឬ​ឆ្នាំ​ស្វា​នេះ នឹង​កើត​មាន​វិបត្តិ ។ លោកទស្សន៍​ទាយ​តាម​រយៈ​៤​ទិស​នៃ​ជោគជតារាសី គឺ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី

លោក Ma Lai Wah ហោរា​ទស្សន៍​ទាយ​ពី​ជោគជតារាសី ឬ​ហុងស៊ុយ បាន​ទាយ​ពី​ជោគជតា​ក្រុង​ហុងកុង​ថា ក្នុង​ឆ្នាំវក ឬ​ឆ្នាំ​ស្វា​នេះ នឹង​កើត​មាន​វិបត្តិ ។ លោកទស្សន៍​ទាយ​តាម​រយៈ​៤​ទិស​នៃ​ជោគជតារាសី គឺ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ចាត់​ទុក​ថា​ជា​ថ្ងៃ​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជា​ផ្លូវការ បាន​បង្ហាញ​ពី​ទំនាស់ និង​អំពើ​ហិង្សា ពិសេស​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៦​ដំបូង ។

ហោរា​រូប​នោះ​បាន​ទស្សន៍​ទាយ​ថា «​អាច​កើត​មាន​ទំនាស់ អំពើ​ហិង្សា ឬ​ភាព​ជ្រួលច្របល់ ដោយ​មាន​ទំនោរ​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ទំនាស់​នយោបាយ​អាច​ផ្ទុះ​ឡើង​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ហោរា​ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋ​ត្រូវ​ត្រៀមខ្លួន​ទទួលយក​វិបត្តិ​ផ្សារ​ហ៊ុន និង​ថ្លៃ​អចលនទ្រព្យ អាច​ធ្លាក់​ចុះ​ប្រហែល​ពី​១០%​ទៅ​២០% ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​នេះ ។

សម្រាប់​ឆ្នាំ​ស្វា នឹង​ក្លាយជា​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​កែប្រែ​របៀបរបប​ពិភពលោក​សា​ជា​ថ្មី ក្នុង​នោះ​លោក Ma Lai Wah បញ្ជាក់​ថា អភិបាលក្រុង​ហុងកុង​លោក​លៀង ជើង​អីុង​នឹង​មិន​ចុះ​ចេញពី​តំណែង​ទេ ខ្ញុំ​មិនដឹង​ពី​ពេលវេលា​ថ្ងៃកំណើត​របស់​លោក ប៉ុន្តែ​ទឹកមុខ​របស់​លោក​ជាមុខ​របស់​ស្តេច​ឥន្ទ្រី សំដៅលើ​បុគ្គល​មាន​ភាព​អត់ធ្មត់ និង​មិន​រួញរា​»។

ចំពោះ​អ្នក​កើត​ឆ្នាំវក (​ស្វា​) ឆ្នាំខាល (​ខ្លា​) ឆ្នាំម្សាញ់ (​ពស់​) និង​ឆ្នាំកុរ (​ជ្រូក​) ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ល្អ ព្រោះ​អ្នក​កើត​ឆ្នាំ​ទាំងនេះ អាច​មានជោគ​ជតារាសី​ឆុង​គ្នា។

រីឯ​អ្នក​កើត​នៅ​ឆ្នាំជូត (​កណ្តុរ​) ឆ្នាំរោង និង​ឆ្នាំរកា (​មាន់​) នឹង​មានជោគ​ជតារាសី​ល្អ​បំផុត​ក្នុងឆ្នាំនេះ ចំណែក​អ្នក​កើត​ឆ្នាំច (​ឆ្កែ​) មានជោគ​ជតា​ល្អ​បង្គួរ ។

ហោរា Ma Lai Wah បញ្ជាក់​ថា «​ភព​ព្រះ​សៅរ៍ គឺ​ធាតុ​ពិត ហេតុ​ដូច្នេះ​ពពុះ​សាប៊ូ​នឹង​បែក ប៉ុន្តែ​ក្តី​ស្រមៃ​របស់​លោក​អ្នក​នឹង​នៅ​តែ​ស្ថិត​ស្ថិរ​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ក្តី​ស្រមៃ​របស់​អ្នក​អាច​ក្លាយជា​ការណ៍​ពិត និង​មានការ​រំពឹង​ទុក​ថា ការ​អភិវឌ្ឍ​ថ្មី​នឹង​បង្ហាញ​ឡើង​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ក្តី​ស្រមៃ​របស់​អ្នក​អាច​ក្លាយជា​ការណ៍​ពិត និង​មានការ​រំពឹង​ទុក​ថា ការ​អភិវឌ្ឍ​ថ្មី​នឹង​បង្ហាញ​ឡើង​ក្នុងឆ្នាំនេះ​ជាក់​ជា​មិន​ខាន ។

ដោយឡែក សម្រាប់​ជោគជតារាសី​ក្រុង​ហុងកុង នឹង​កើត​មាន​ទំនាស់​ផ្នែក​នយោបាយ ព្រោះ​ភព «​យូ​រ៉េ​ណាស់ (Uranus) » ជា​ជោគជតា​នៃ​ការ​ប្រតិបត្តិ​បាន​ត​ភ្ជាប់​ជាមួយ​ភព​ព្រះ​សៅរ៍ ក្នុង​ជោគជតា​ក្រុង​ហុងកុង ។

ភព​ព្រះ​សៅរ៍ សំដៅលើ​លំដាប់​ជាន់ថ្នាក់ និង​ប្រព័ន្ធ​សាស្ត្រ នៅ​ពេល​ភព Uranus គោចរ​ឆ្លងកាត់​ភព​មួយ​នេះ (​ភព​ព្រះ​សៅរ៍​) ប្រព័ន្ធ​ចាស់​នឹង​បង្ហាញ​ឫទ្ធិ វប្បធម៌ គុណ​តម្លៃ នឹង​បង្ហាញ​ភ្លាម​ៗ​តែ​ម្តង មាន​ន័យ​ថា ការ​មាន​អាជីព​ស្ថិត​ស្ថិរ ឬ​ជា​ម្ចាស់​ដីធ្លី​នឹង​មិន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​មនុស្ស​សម័យ​ថ្មី​ឡើយ ៕