ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​នូ​ឡាយ​ហ្វ៍ ប្រគល់​ពាន​កិត្តិយស​ជូន​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៥

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រគល់​ពាន​កិត្តិយស​ជូន​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៥ ។ កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ខេ​ម​បូ​ឌា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រគល់​ពាន​កិត្តិយស​ជូន​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៥ ។ កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ខេ​ម​បូ​ឌា បាន​រៀបចំ​ស​និ្ន​សី​ទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ស្តី​ការ​ប្រគល់​ពានរង្វាន់​ឆ្នើម​នេះ ដោយ​មានការ​រួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ប្រធាន​ផ្នែក​លក់ និង​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ក្រុមហ៊ុន​ប្រមាណ​៥០​នាក់ ដើម្បី​សម្ដែង​ការ​កោតសរសើរ និង​អបអរ​សារ​ទរ​ដល់ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ប្រចាំឆ្នាំ​ដែល​បាន​សម្រេច​លទ្ធផល​លេចធ្លោ​ជាងគេ និង​បាន​ផ្ដល់​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព និង​មាន​វិជ្ជាជីវៈ​ខ្ពស់​ជូន​អតិថិជន ។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍   ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​លទ្ធផល​សម្រេច​បាន​នា​ឆ្នាំ​២០១៥ និង​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​ទីប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ចំណេះដឹង​ល្អ​ៗ ។ ជោគជ័យ និង​សមិទ្ធផល​នានា​ដែល​យើង​សម្រេច​បាន​គូសបញ្ជាក់​ពី​ការ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង ដើម្បី​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា ។

លោក​បន្ត​ថា អតិថិជន គឺជា​ស្នូល​នៃ​រាល់​អាជីវកម្ម​របស់​ក្រុមហ៊ុន ខណៈ​យើង​កំពុង​ជួយ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​។ ទីប្រឹក្សា​ធានា​រ៉ាប់រង​របស់​យើង ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង និង​វិជ្ជាជីវៈ កំពុង​តែ​ផ្តល់​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា ដូច​ជា ការ​ការពារ​ប្រាក់​ចំណូល អនាគត​ការ​សិក្សា​បុត្រ​ធីតា និង​សេវាកម្ម​សន្សំ​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ជាដើម​។

លោក ចៅ សុ​ជាតិ ដែល​ជាប់​ជាទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​ឆ្នើម​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ និង​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​សម្រាប់​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​។ លោក ចៅ សុ​ជាតិ បាន​និយាយ​ថា «​ខ្ញុំ​ពេញចិត្ត​នឹង​ការងារ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ពីព្រោះ​ការងារ​នេះ មិន​ត្រឹមតែ​មាន​សារសំខាន់​សម្រាប់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប ។ ធានា​រ៉ាប់រង​អាយុជីវិត គឺជា​ការ​ធានា​បន្ទុក​ក្រុម​គ្រួសារ និង​ការពារ​ហានិភ័យ​នានា​ចំពោះ​ប្រភព​ចំណូល​អនាគត​ក្រុម​គ្រួសារ​លោក​អ្នក ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ក៏​បាន​ប្រគល់​ពាន​កិត្តិយស និង​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ក្រុមហ៊ុន​ចំនួន​៣​នាក់ រួម​មាន លោក ចៅ សុ​ជាតិ  ជាទី​ប្រឹក្សា​ឆ្នើម និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​ឆ្នើម និង​លោក ស្រេង ប៊ុ​ន​ខេ​ង ប្រធាន​ផ្នែក​លក់​ឆ្នើម​ប្រចាំ​ក្រុមហ៊ុន ៕