ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ឧបត្ថម្ភ​សៀវភៅ​ជាង​300​ក្បាល​ដល់​បណ្ណាល័យ​សាលា​បឋម​សិក្សា​ព្រៃវែង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​សៀវភៅ​ប្រមាណ​ជាង​៣០០​ក្បាល សម្រាប់​បណ្ណាល័យ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃវែង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​កាលពី​ពេល​ថ្មី​ៗ​នេះ​

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​សៀវភៅ​ប្រមាណ​ជាង​៣០០​ក្បាល សម្រាប់​បណ្ណាល័យ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃវែង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​នៃ​ការ​អាន​ដល់​កុមារ​កម្ពុជា ។
 
លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​ចំណេះដឹង គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​សម្រាប់​កុមារ​របស់​យើង​។ ការ​អាន គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន ​ដើម្បី​ទទួល​បាន​ចំណេះដឹង ។ ដោយ​ដឹង​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​អាន យើង​បាន​ឧបត្ថម្ភ​សៀវភៅ​រាប់​ពាន់​ក្បាល​ដល់​សាលារៀន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ ។ លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​ជួយ​បង្កើត​បណ្ណាល័យ​មួយ​ចំនួន ជា​ពិសេស​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត ។ បណ្ណាល័យ គឺជា​កន្លែង​សម្រាប់​ការ​សិក្សា​រៀនសូត្រ​ពេញ​មួយ​ជីវិត​។ កម្មវិធី​បណ្ណាល័យ​របស់​យើង គឺ​បើក​សម្រាប់​ទាំង​អស់​គ្នា។ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​សហគមន៍​មូលដ្ឋាន​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នេះ ។  យើង​សង្ឃឹមថា សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​សហគមន៍​មូលដ្ឋាន នឹង​អាច​បង្កើន​ចំណេះដឹង​របស់​ពួក​គេ​តាម​រយៈ​ការ​អាន » ។

លោក សុ​ជាតិ នាយករង​សាលា​បឋម​សិក្សា​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​យល់​យ៉ាង​ច្បាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​។ បណ្ណាល័យ​របស់​យើង​បាន​បង្កើត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​យើង​មិន​មាន​សៀវភៅ​ច្រើន​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ទេ ។ ដោយ​មានការ​ឧបត្ថម្ភ​សៀវភៅ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​របស់​យើង​បាន​កើនឡើង​យ៉ាងច្រើន ។ វា​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​វា​មិន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​អារម្មណ៍​ធុញ​ទ្រាន់​ក្នុង​ការ​អាន​សៀវភៅ​ដដែល​ៗ ។ តាង​នាម​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​ឧបត្ថម្ភ​សៀវភៅ​បណ្ណាល័យ​នេះ​» ។

សូ​នី​តា ជា​សិស្ស​ថ្នាក់​ទី​៥ បាន​និយាយ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​នាំ​យក​នូវ​សៀវភៅ​យ៉ាងច្រើន​សម្រាប់​បណ្ណាល័យ​របស់​យើង ។ ខ្ញុំ​នឹង​អាន​សៀវភៅ​បន្ថែម​ទៀត ហើយនឹង​ចូល​បណ្ណាល័យ​អាន​សៀវភៅ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន​។ ខ្ញុំ​ចង់​ប្រាប់​ថា មិត្តភក្តិ​របស់ខ្ញុំ និង​ខ្ញុំ នឹង​ចាប់ផ្តើម​ប្រកួត​អាន​សៀវភៅ​ដើម្បី​ចង់​ដឹង​ថា នរណា​អាច​អាន​សៀវភៅ​អស់​មុនគេ​នៅ​ក្នុង​បណ្ណាល័យ ។ ខ្ញុំ​ជឿ​ថា សៀវភៅ​ទាំងនេះ នឹង​ផ្តល់​ជំនួយ​យ៉ាងច្រើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​នៅ​ពេល​អនាគត​ផង​ដែរ ។ សូម​អរគុណ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​» ៕