ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងឈើ​ម្នាក់​នៅ​អង់គ្លេស​អាច​ឈ្នះ​ប្រាក់​25.000​ផោន​ពី​ការ​ភ្នាល់​ក្លិប Leicester City ក្លាយជា​ជើងឯក​ក្នុង​រដូវ​កាល​នេះ

8 ឆ្នាំ មុន

BBC ផ្សាយ​ថា លោក​Leigh Herbert អាយុ​២៨​ឆ្នាំ ជា​ជាងឈើ​និង​ជា​អ្នកគាំទ្រ​បាល់ទាត់​មួយ​រូប​បាន​ភ្នាល់​ក្នុង​ហាង​ស្របច្បាប់​មួយ​របស់​អង់គ្លេស​ក្នុង​អត្រា​៥០០០/១​ថា ក្លិប​Leicester City នឹង​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​

BBC ផ្សាយ​ថា លោក​Leigh Herbert អាយុ​២៨​ឆ្នាំ ជា​ជាងឈើ​និង​ជា​អ្នកគាំទ្រ​បាល់ទាត់​មួយ​រូប​បាន​ភ្នាល់​ក្នុង​ហាង​ស្របច្បាប់​មួយ​របស់​អង់គ្លេស​ក្នុង​អត្រា​៥០០០/១​ថា ក្លិប​Leicester City នឹង​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​នា​រដូវ​កាល​នេះ អាច​ទទួល​បាន​ប្រាក់​២៥.០០០​ផោន​ពី​ប្រាក់​ភ្នាល់​៥​ដុល្លារ ។

បច្ចុប្បន្ន​ក្លិប Leicester City ស្ថិត​នៅ​កំពូល​តារាង​ដោយ​ឆ្លងកាត់​ការ​ប្រកួត​២៥​លើក​មាន​៥២​ពិន្ទុ នាំមុខ​ក្លិប​Spurs និង​Arsenal មាន​៤៨​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​២​នៃ​កំពូល​តារាង​ដូច​គ្នា ។ លោក Leigh Herbert គឺជា​អ្នកគាំទ្រ​ក្លិប Leicester City តាំងពី​អាយុ​១០​ឆ្នាំ ដោយ​យកតម្រាប់​តាម​ឪពុកមា​លោក ៕