ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្ពោធ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ Huawei Mate8 ទទួល​ការ​កុម្ម៉ង​ជា​មុន​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Huawei Mate 8 រចនាបថ​ថ្មី នៃ​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប ដែល​ជា​ជម្រើស​អ្នកជំនួញ និង​ជា​ទូរ​សព្ទ័​ដ៏​កំពូល​មួយ​របស់ Huawei ដែល​បាន​និង​កំពុង​ទទួល​​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តា​ប្រទេស

រាជធានី​ភ្នំពេញ ៖ Huawei Mate 8 រចនាបថ​ថ្មី នៃ​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប ដែល​ជា​ជម្រើស​អ្នកជំនួញ និង​ជា​ទូរ​សព្ទ័​ដ៏​កំពូល​មួយ​របស់ Huawei ដែល​បាន​និង​កំពុង​ទទួល​​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តា​ប្រទេស មួ​យួ​ចំនួន​លើ​ពិភពលោក និង​ដាក់​សម្ពោធន៍​ជា​ផ្លូវការ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដ៍​ធំ​នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២៨ មក​រា​នេះ បាន​បើក​ទទួល​កា​រក​ម្ម៉​ង់​ទុកជា​មុន (Pre-Order)​ចំពោះ​អតិថិជន​២០០​នាក់​ដំបូង​នៅ​កម្ពុជា ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស និង​ថែម​កាដូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង។

Huawei  Mate 8 នឹង​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ពីរ​ពណ៌ គឺ​មាស និង​មាស​កាហ្វេ ក្នុង​តម្លៃ​ធម្មតា​ប្រមាណ​៦០០​ដុល្លារ ។

ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​ក​ម្ម៉​ង​ទុកជា​មុន គឺ​ត្រឹមតែ​៥៨៩​ដុល្លារ​ប៉ុណ្ណោះ ថែម​កាដូ​ពិសេស រួម​មាន ស្រោម​ទូរ​ស័ព្ទ​ Original ​ឧបករណ៍​បំពង​សំលេង​ឥត​ខ្សែ​ស្រស់​ស្អាត  កែវ​ដែក​ដាក់​ទឹក កាត និង​សេវាកម្ម​ថែទាំ​លំដាប់​ VIP សម្រាប់​កា​រក​ម្ម៉​ង់​ទុកជា​មុន ដែល​មាន​ចាប់ពី​ថ្ងៃ​ទី​២៧ មក​រា ។ ការ​ទទួល​កា​រក​ម្ម៉​ង​ទុកជា​មុន (Pre Order) អតិថិជន​អាច​ទៅ​ហាង​សាកសួរ​ព័ត៌មាន​លំអិត​ដោយ​ផ្ទាល់​នៅ​តាម​ហាង​ធំ​ៗ ដែល​បាន​កំណត់ ដូច​ជា​ហាង The One Mobile​ហាង គួ​ង​អ៊ី អាន់ ឆែ ហាង​សៀន​លី​ន ស៊ីវ​អេ​ង TTN ឆាយ​គី​ម សុខ​លី ស្តា​ហ្វូ​ន អូរ​ឬ​ស្សី​ថ្មី ថៃ​សេង សៅ​ហេង​II មហាមន្ត្រី ស៊ីវ​អេ​ង​២​លៀង​ពៅ អា​រី​ណេ និង​ហាង​KN ។

បើ​យើង​ក្រឡេក​មើល​ការ​ពិ​ពណ៌​នា​ជា​វី​ដេ​អូ តាម​គេហទំព័រ​ Cambo Report ដ៏​ល្បី​មួយ គឺ​ទទួល​បាន​នូវ​ការ​ចូល​មើល និង ​view ​យ៉ាងច្រើន​មិន​ដែល​ធ្លាប់​មាន​ពី​មុន រហូត​ដល់​ជិត​១០​ម៉ឺន ​views ហើយ​គ្រាន់តែ​ផ្សព្វផ្សាយ​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ ។

Huawei Mate 8​ គឺជា​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប សមត្ថភាព​កំពូល រួម​ផ្សំ​ជាមួយនឹង​ការ​រចនា​ដ៏​ទាក់ទាញ​ដោយ​តួ​ធ្វើ​ពី​អាលុយមីញ៉ូម​លោង​ស្រិល ស្តើង ស្រាល ។
•​អេ​ក្រង់​ធំ ទំហំ​៦​អ៊ី​ញ

•​កាមេរ៉ា​ក្រោយ​ទំហំ​16MP​កាមេរ៉ា​មុខ ទំហំ​8MP បន្ថែម​នូវ បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) និង​បំពាក់​នូវ​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions)​ដូច​ជា​ការ​ជ្រើសរើស​ISO, S, EV, AF, WB ។ 

•​ថាមពល​ថ្ម​វិញ គឺ​លោក​អ្នក​អាច ប្រើ​បាន​ពេញ​២​ថ្ងៃ ដោយ​មិនបាច់​បារម្ភ​សាក​ថ្ម ដែល​មាន​ទំហំ​រហូត​ដល់ 4000mAh ។
•​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ពេញ​ដោយ​គំនិត​ថ្នៃ​ប្រឌិត​ខ្ពស់​ចុង ក្រោយ​បំផុត Kirin៩៥០ ដែល​ជួយ​លោក​អ្នក​ប្រើ​កាន់តែ លឿន ខ្លាំង និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់  ។
•​សុវត្ថិភាព បំផុត​ជាមួយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ ដៃ​ជំនាន់​ថ្មី គ្រាន់តែ​ចំណាយពេល​ប្រមាណ​កន្លះ​វី​នាទី រឺ​តែ​មួយប៉ប្រិចភ្នែក ដើម្បី​ដោះ​សោរ ទទួល​ទូរ​សព្ទ័ បិទ​សំលេង​នាឡិការ​រោ​ទិ និង​ថតរូប​បែប​សែ​ល​ហ្វី ។

•Huawei Mate 8​គឺជា​ប្រភេទ​ទូរ​សព្ទ័​ស៊ី​ម​២ មាន​បណ្តាញ​4G ទាំង​ពីរ ដោយ​អាច​ប្រើ​បណ្តាញ​ត​ភ្ជាប់​រហូត​ដល់​ទៅ​២០០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។

លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ ប្រចាំ​ក្រុមហ៊ុន​Huawei នៅ​កម្ពុជា មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា «​យើង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ស៊េរី Huawei Mate 8​នេះ ដោយ​រំពឹង​ថា​នឹង​លក់​បាន​ប្រមាណ​៦,០០០​គ្រឿង ក្នុង​រយៈពេល ៣​ខែ​ដំបូង ។ ស្មា​ត​ហ្វូ​ន Huawei កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព និង​មាន​លក់​នៅ​គ្រប់​25 ខេត្ត​ក្រុង និង​ប្រមាណ​​៧០០​ហាង​ទូរស័ព្ទ​ធំ​ៗ​ទូ​ទាំង​ប្រទេស រហូត​ទទួល​បាន​ចំណាត់ថ្នាក់​ទីផ្សារ​ប្រមាណ​១៤% (​គិត​ជា​គ្រឿង បើ​តាម​តួរ​លេខ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ GfK) នា​ចុងឆ្នាំ​២០១៥​នេះ​» ។​ ជា​ចុង​ក្រោយ លោក​បាន​ផ្តែផ្តាំ​ដល់​អតិថិជន​ថា គួរ​គិត​លើក​ក្តា 8​យ៉ាង​មុន​នឹង​ទិញ​ស្មា​ត​ហ្វូ​ន​ណាមួយ ពោល​គឺ ៖

•​ប្រភព​និង​ប្រទេស​ដែល​ផលិត ពីព្រោះ​ថា​នៅ​កម្ពុជា​មាន​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេង​មួយ​ចំនួន ផលិត​នៅ​ប្រទេស​រៀត​ណា​ម
•​ម៉ាក​សញ្ញា ដែល​លោក​អ្នក​ទុកចិត្ត​លើ​គុណភាព​និង​សេវាកម្ម​ធានា
•​តម្លៃ​សមរម្យ
•​ល្បឿន​ប្រតិបត្តិការ ល្បឿន​អ៊ី​ន​ធើ​ណិ​ត ដែល​មាន​RAM ធំ
•​បច្ចេកវិទ្យា​កា​ម៉េ​រ៉ា
•​ការ​រចនា​ទាក់ទាញ សំបក​ផលិត​ពី​លោហៈធាតុ
•​ទំហំ​អេ​ក្រង់
•​អង្គ​ប្រតិបត្តិការ​CPU

គួរ​រំលឹក​ដែរ​ថា Huawei Mate 8 បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីស្នាក់ការ​ធំ​ប្រទេស​ចិន វិច្ឆិកា ២០១៥ ដែល​ទទួល​បាន​នូវ​ការ​ពេញ​និយម និង​ក​ម្ម៉​ង់​ទិញ រហូត​ដល់​អស់ពី​ស្តុក​ក្នុង​រយៈពេល​តែ​២​ស​ប្តា​ហ៍ និង​ផលិត​មិន​ទាន់​តម្រូវការ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត Huawei Mate 8 ទទួល​បាន​ពានរង្វាន់​ធំ​ៗ ល្អ​ៗ ចំនួន​រហូត​ដល់​ទៅ​១៦​ពានរង្វាន់ ក្នុង​ការ​តាំង​ពិ​ពណ៌​ជា​អន្តរជាតិ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នៅ​សហរដ្ឋ​អា​មេ​រិច (CES 2016) ។

ព័ត៌មាន​បន្ថែម​៖ https://www.facebook.com/HuaweiDeviceCambodia/