ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រក្សា​តំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ម៉ា​ឡេ​ស៊ី​រយៈពេល​7​ឆ្នាំ​ជាប់​ៗ​គ្នា

8 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ចិន​នៅ​តែ​រក្សា​តំណែង ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​ម៉ា​ឡេ​ស៊ី ក្នុង​រយៈពេល​៧​ឆ្នាំ​ជាប់​ៗ​គ្នា បើ​ទោះបីជា​តម្លៃ​ទំនិញប្រើប្រាស់​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ក្តី ។ នេះ​បើ​យោង​តាម​ស្ថិតិ​ជាតិ​បាន​ចុះ​ផ្សាយ​កន្លង​មក ។

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ចិន​នៅ​តែ​រក្សា​តំណែង ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​ម៉ា​ឡេ​ស៊ី ក្នុង​រយៈពេល​៧​ឆ្នាំ​ជាប់​ៗ​គ្នា បើ​ទោះបីជា​តម្លៃ​ទំនិញប្រើប្រាស់​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ក្តី ។ នេះ​បើ​យោង​តាម​ស្ថិតិ​ជាតិ​បាន​ចុះ​ផ្សាយ​កន្លង​មក ។

នៅ​ឆ្នាំ​២០១៥ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​១១,១% ពោល​គឺ​ស្មើនឹង​៥៥,៦៧​ប៊ី​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ ។

ចំពោះ​ការ​នាំ​ចេញពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​១០% ស្មើនឹង​២៤,៤៨​ប៊ី​លាន​ដុល្លារ ។ ទំនិញ​ម៉ា​ឡេ​ស៊ី​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​រួម​មាន ប្រេងឥន្ធនៈ ផលិតផល​លោហៈធាតុ ឧបករណ៍​អុ​ប​ទិ​ក និង​វិទ្យាសាស្ត្រ បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ចំណែក​ផលិតផល​អេ​ឡិច​ត្រូ​និក​មាន​អត្រា​៤២,៦% នៃ​ការ​នាំ​ចេញ​សរុប​ពី​ម៉ា​ឡេ​ស៊ី​ទៅ​ចិន ។ រីឯ​ទំនិញ​រ៉ែ​បាន​កើនឡើង​៥៣,៦% នៅ​ឆ្នាំ​២០១៥ ។ ការ​កើនឡើង​នេះ ដោយសារ​តែ​ការ​នាំ​ចេញ​មាស ពេជ្រ ត្បូង បាន​កើន​ឡើង​ខ្លាំង ។

ដូច្នេះ​ហើយ​ចិន​នៅ​តែ​រក្សា​តំណែង​ជា​អ្នក​នាំ​ចូល​ផលិតផល​ម៉ា​ឡេ​ស៊ីធំ​ជាងគេ​បំផុត​ក្នុង​អត្រា​១៨,៩% នៃ​ការ​នាំ​ចេញ​សរុប និង​កើនឡើង​១២% ក្នុង​ទឹកប្រាក់​ប្រមាណ​៣១,១៩​ប៊ី​លាន​ដុល្លារ​នៃ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ គ្រឿង​ម៉ាស៊ីន សម្ភារ​ប្រើប្រាស់ និង​ឧបករណ៍​ដឹក​ជញ្ជូន​ច្រើន​ជាងគេ​នៅ​ឆ្នាំ​២០១៥ ។

គួរ​បញ្ជាក់​ដែរ​ថា ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ម៉ា​ឡេ​ស៊ី​ចាប់តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ។ មិនតែប៉ុណ្ណោះ ម៉ា​ឡេ​ស៊ី​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។

សរុប​មក ពាណិជ្ជកម្ម​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​១,២% ពោល​គឺ​ស្មើនឹង​៣៥៣​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​ត្រឹមតែ​៣៤៩​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ការ​កើនឡើង​នេះ គឺ​បណ្តាល​មក​ពី​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី នា​ពាក់កណ្តាល​ឆមាស​ឆ្នាំ​២០១៥ ។ ម៉ា​ឡេ​ស៊ី​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ដូច​ជា ចិន បណ្តា​ប្រទេស​អាស៊ាន សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ។

ដោយឡែក ការ​នាំ​ចេញ​បាន​កើនឡើង ១,៩% ទោះបីជា​បរិយាកាស​សេដ្ឋកិច្ច​ហាក់ មាន​សភាព​អាប់អួ​ក្តី ដែល​មាន​ទឹកប្រាក់​សរុប ១៨៨,០៤​ប៊ី​លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចេញ​នៅ​ឆមាស​ទី​ពីរ​នា​ឆ្នាំ​២០១៥ បាន​ធ្លាក់​ចុះ​ខ្សោយ ប៉ុន្តែ​វា​បាន​កើនឡើង​ខ្លាំង​វិញ​ក្នុង​អត្រា​៦,៨% នា​រយៈពេល​៦​ខែ​ដំបូង ។

ការ​នាំ​ចេញ​នូវ​ទំនិញប្រើប្រាស់​ចម្បង​ដូច​ជា ប្រេងដូង កៅស៊ូ​ធម្មជាតិ និង​ឧស្ម័ន​ធម្មជាតិ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ។ ការ​នាំ​ចេញ​ប្រេងដូង​បាន​ធ្លាក់​ចុះ​៦,២% ខណៈ​ដែល​កៅស៊ូ​ធម្មជាតិ​ធ្លាក់​ចុះ​១១,៩% ។ រីឯ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​២០,៣% ចំណែក​ឧស្ម័ន​ធម្មជាតិ​បាន​ធ្លាក់​ចុះ​រហូត​ដល់​២៦,២% ។

ទោះជា​យ៉ាងណា ការ​នាំ​ចូល​សរុប​បាន​កើនឡើង​០,៤% ពោល​គឺ​ស្មើនឹង​ទឹកប្រាក់​ចំនួន​១៦៥,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៥ មាន​កំណើន​លឿន ។

គួរ​កត់​សម្គាល់ថា ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​អត្រា​១៤,៣% និង​មាន​ផល​លើស​២២,៧៣​ប៊ី​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ម៉ា​ឡេ​ស៊ី​មាន​ផល​លើស​ក្នុង​រយៈពេល​១៨​ឆ្នាំ​ជាប់​ៗ​គ្នា​តែ​ម្តង ៕