ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ កាច់កម៉ូតូយ៉ាងសកម្ម ត្រូវនគរបាល​ក្រុងតាខ្មៅ ក្របួចជាប់

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល​៖ ជនសង្ស័យ ជា​មុខសញ្ញា លួច​កាច់ក ម៉ូតូ​យ៉ាងសកម្ម ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ…

កណ្តាល​៖ ជនសង្ស័យ ជា​មុខសញ្ញា លួច​កាច់ក ម៉ូតូ​យ៉ាងសកម្ម ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ បង្ក្រាបបាន​ភ្លាមៗ​តែម្តង​។

​ហេតុការណ៍​ចាប់​ចោល​កាច់ក​ម៉ូតូ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ២ និង ៣០​នាទី នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ជនរងគ្រោះ ឈ្មោះ ប៊ុត ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​លេខ​១​ក​(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជាជាង​សំណង់​។

​ជនសង្ស័យ មាន​គ្នា ២​នាក់ ទី​១-​ឈ្មោះ ម៉ិ​ញ លី​ហួ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ មុខរបរ មិន​ពិតប្រាកដ​។ ទី​២ ឈ្មោះ ផៃ នរ​:​សិទ្ធិ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​។

​នគរបាល​ក្រុង​តាខ្មៅ បានអោយដឹងថា ជនរងគ្រោះ បាន​ទុក​ម៉ូតូ នៅមុខ​បន្ទប់​ជួល​របស់ខ្លួន ជា​រៀងរាល់ថ្ងៃ​។ លុះដល់​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាច់ក​យក ហើយ​បាន​គេចខ្លួនបាត់​តែម្តង​។

​ក្រោយពី​បានទទួល​ព័ត៌មាន​ថា មាន​ករណី​ខាងលើ កម្លាំង​ផ្នែក​យុត្តិធម៌​ក្រុង​តាខ្មៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បាន​រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ ឆ ដា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ