ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2031​នឹង​មាន​អត្រា​រៀប​ការ​តិច​នៅ​អង់គ្លេស

8 ឆ្នាំ មុន

ចាប់ពី​ឆ្នាំ​២០៣១​ទៅ​អាពាហ៍ពិពាហ៍​នៅ​ចក្រភព​អង់គ្លេស​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា​ខ្ពស់ ។ ចំនួន​ប្រជាជន​ដែល​រៀប​ការ​បាន​ធ្លាក់​ចុះ​ស្ទើរតែ​៥០​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ក្នុង​ឆ្នាំ​២០០៩​។ និន្នាការ​នោះ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៨០ ។

ចាប់ពី​ឆ្នាំ​២០៣១​ទៅ​អាពាហ៍ពិពាហ៍​នៅ​ចក្រភព​អង់គ្លេស​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា​ខ្ពស់ ។ ចំនួន​ប្រជាជន​ដែល​រៀប​ការ​បាន​ធ្លាក់​ចុះ​ស្ទើរតែ​៥០​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ក្នុង​ឆ្នាំ​២០០៩​។ និន្នាការ​នោះ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៨០ ។ កត្តា​ដែល​ជំរុញ​ឱ្យ​មានការ​ធ្លាក់​ចុះ គឺ​សម្ពាធ​កើនឡើង​នៃ​ការងារ លុយកាក់ និង​ភាព​តប់​ប្រ​ម៉​ល់​នៅ​មជ្ឈដ្ឋាន​ខាងក្រៅ ដូច​ជា​ភូមិសាស្ត្រ​នយោបាយ សង្គម និង​សេដ្ឋកិច្ច ។

ការ​ធ្លាក់​ចុះ​នៃ​ស្ថាប័ន​សាសនា​ក៏​ជា​ផ្នែក​មួយ ហើយ​គូស្នេហ៍​រស់នៅ​ជាមួយ​គ្នា នឹង​មិន​រៀប​ការ ភ្លាម​ៗ​ទេ ពោល​គឺ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ​ទើប​រៀប​ការ ។ គូស្នេហ៍​ខ្លះ​ទៀត​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់​មិន​រៀប​ការ​ក៏​មាន​ដែរ ។ បន្ថែម​ពី​នេះ​ចំនួន​កើនឡើង​នៃ​មនុស្ស​ធ្វើ​ការងារ​ផ្ទះ​តែ​ម្នាក់ឯង ឬ​ក៏​រស់នៅ​ជាមួយ​ឪពុក​-​ម្តាយ​កាន់តែ​ផ្តល់​ផល​លំបាក​សម្រាប់​ការ​ស្វែងរក​ដៃគូរ​សមរម្យ ។ កត្តា​ផ្សេង​ទៀត គឺ​ការ​កកើត​នៃ​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឱ្យ​មនុស្ស​ចូល​ចិត្ត​នៅ​តែ​ម្នាក់ឯង ៕