ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹងពី​ប្រទេស​កា.ប់​វែ​រ

8 ឆ្នាំ មុន

ប្រទេស​កាប់​វែ​រ​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​កាប់​វែ​រ​» គឺជា​ប្រទេស​ដែន​កោះ​ស្ថិត​នៅ​ទីប្រជុំ​កោះ​ក្នុង​ចំណោម​កោះ​ដែល​កើតឡើង​ពី​ភ្នំភ្លើង​ទាំង​១០ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​កណ្តាល ។ ប្រទេស​ដែន​កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​អាហ្វ្រិក​ខាងលិច ដែល​ជា​ឆ្នេរ​កោះ​គ្របដណ្តប់​លើ​តំបន់​រួម​បញ្ចូល​គ្នា​៤.០០០​គីឡូម៉ែត្រ​ការ៉េ​។ ទីប្រជុំ​កោះ​កាប់​វែ​រ គ្មាន​មនុស្ស​រស់នៅ​រហូត​ដល់​សតវត្សរ៍​ទី​១៥ នៅ​ពេល​ដែល​អ្នករុករក​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​បាន​រក​ឃើញ…

ប្រទេស​កាប់​វែ​រ​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​កាប់​វែ​រ​» គឺជា​ប្រទេស​ដែន​កោះ​ស្ថិត​នៅ​ទីប្រជុំ​កោះ​ក្នុង​ចំណោម​កោះ​ដែល​កើតឡើង​ពី​ភ្នំភ្លើង​ទាំង​១០ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​កណ្តាល ។ ប្រទេស​ដែន​កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​អាហ្វ្រិក​ខាងលិច ដែល​ជា​ឆ្នេរ​កោះ​គ្របដណ្តប់​លើ​តំបន់​រួម​បញ្ចូល​គ្នា​៤.០០០​គីឡូម៉ែត្រ​ការ៉េ​។ ទីប្រជុំ​កោះ​កាប់​វែ​រ គ្មាន​មនុស្ស​រស់នៅ​រហូត​ដល់​សតវត្សរ៍​ទី​១៥ នៅ​ពេល​ដែល​អ្នករុករក​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​បាន​រក​ឃើញ និង​ធ្វើ​អាណានិគម​លើ​កោះ​នោះ ។

-​ឈ្មោះ​ផ្លូវការ​សាធារណរដ្ឋ​កាប់​វែ​រ ។
-​ទីក្រុង​ប្រា​យ៉ា ។
-​ភាសាផ្លូវការ​ព័រ​ទុ​យ​ហ្កា​ល់ ។
-​ប្រធានាធិបតី Jorge Carlos Fonseca ។
-​ប្រធាន​សភា Basílio Ramos ។
-​នាយក​រដ្ឋមន្ត្រី José Maria Neves ។
-​ទទួល​ឯករាជ្យ​ពី​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​នៅ​ថ្ងៃ​ទី​៥ កក្កដា ១៩៧៥ ។
-​ផ្ទៃដី​សរុប ៤.០៣៣​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៧២ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ៥២៥.០០០​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​១៦៧  ។
-​ដង់ស៊ីតេ​ប្រជាជន​១២៣,៧​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​៨៩ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ ៣,១​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​ជា​មធ្យម​រក​ចំណូល​បាន ៦.៥៦៩ ដុល្លារ ។
-​រូបិយប័ណ្ណ CVE ។
-​បើកបរ​ប្រកាន់​ស្តាំ ។
លេខ​កូដ​ប្រទេស +២៣៨៕