ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១២ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​២០០៨
-​មាន​គ្រោះ​រញ្ជួយ​ដី​កំរិត​៧,៩​រី​ស្ទ័​រ​នៅ​ខេត្ដ ស៊ី​ឈួ​ន​ប្រទេស​ចិន​បណ្ដាល​ឱ្យ​ស្លា.ប់មនុស្ស យ៉ាង​ហោច​ណាស់​២២.០០០​នាក់ គឺជា​មហន្ដរាយ​ដ៏​រន្ធត់​មិន​ធ្លាប់​មាននៅ​ប្រទេស​ចិន

ឆ្នាំ​១៣៦៤
-​សាកលវិទ្យាល័យ​ចា​ហ្គី​ឡូ​នៀ​ន ដែលជា​សាកលវិទ្យាល័យ​ចាស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ប៉ូ​ឡូញ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​ក្រា​កូវ ។
ឆ្នាំ​១៥៥១
-​សាកលវិទ្យាល័យ​ជាតិ​សាន​ម៉ា​កូ​ស ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ចំណាស់​បំផុត​នៅក្នុង​ទ្វីបអាមេរិក ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ ។
ឆ្នាំ​១៧៨០
-​ទីក្រុង​ឆា​ឡេ​ស្ដុ​ន នៅ​ភាគ​ខាងត្បូង​រដ្ឋ ការ៉ូ​លី​ណា ត្រូវ​បាន​កងទ័ព​អង់គ្លេស​ដណ្ដើមយក​ពី​ប្រទេស​អា​មេ​រិ​ក ។
ឆ្នាំ​១៧៩៧
-​មេដឹកនាំ​បារាំង​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត បាន​ច្បាំង​ដណ្ដើម​យក​ទីក្រុង​វេ​នី​សពី​ប្រទេសអ៊ី​តា​លី ។
ឆ្នាំ​១៨២១
-​ក្នុង​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​ចេញពីប្រទេស​ទួ​រ​គី​របស់​ប្រទេស​ក្រិ​ច មានការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​របស់ ប្រទេស​ក្រិ​ច​ឈ្មោះ​វ៉ាល់​តេត​ស៊ី ។
ឆ្នាំ​១៩៤១
-​អ្នក​ច្នៃ​កុំព្យូទ័រ​មុនគេ​របស់​ប្រទេសអា​ល្លឺ​ម៉​ង់ លោក​ខុន​រ៉ា​ដ ហ្ស៊ូ​ស បាន​បង្ហាញ Z3 ដែល​ជា​កម្មវិធី​ធ្វើ​ការងារ​ទី​១​របស់​ពិភពលោក​តាម​ម៉ាស៊ីន​ស្វ័យប្រវត្ដិ​កុំព្យូទ័រ​នៅ​ក្នុងទីក្រុង​ប៊ែ​រ​ឡាំង ។
ឆ្នាំ​១៩៤២
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់ រ៉ូ​ម៉ា​នី និង​ប្រទេស​អ៊ី​តា​លី ជាមួយ​សហភាព​សូ​វៀត នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ កងទ័ព​សហភាព​សូ​វៀត​មាន​ចំនួន​៥២២.៥០០នាក់ រថក្រោះ​១.១៧៦​គ្រឿង កាំភ្លើង​ធំ៣០០​ដើម យន្ដហោះ​១.០០០​គ្រឿង ចំណែកកងទ័ព​អា​ល្លឺ​ម៉​ង់ និង​សម្ព័ន្ធមិត្ដ​មាន៣៥០.០០០​នាក់ រថក្រោះ​១.០០០​គ្រឿង យន្ដហោះ​១.៥០០​គ្រឿង ។
-​ជនជាតិ​ជ្វី​ហ្វ​ប្រមាណ​១.៥០០​នាក់​នៅ ក្នុង​ជំរំ​អូ​ឆេ​វីត ប្រទេស​ប៉ូ​ឡូញ​ដែល​គ្រប់គ្រង​ដោយ​ពួក​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​គេ​បញ្ចូលទៅ​ក្នុង​បន្ទប់​ឧស្ម័ន​ពុល​ដើម្បី​សំលាប់​ចោល ។
ឆ្នាំ​១៩៤៩
-​សហភាព​សូ​វៀត បាន​លុប​ចោល​បំរាមចូល​ទីក្រុង​ប៊ែ​រ​ឡាំង​ដែល​ខ្លួន​បាន​អនុវត្ដ​តាំងពី​ឆ្នាំ​១៩៤៨​មក ដូច​ជា​ការ​ហោះហើរ​ចូលទីក្រុង ឬ​រថភ្លើង​ជាដើម​ដែល​កន្លង​មក​ទាមទារ​ឱ្យ​សហភាព​សូ​វៀត​ត្រូវ​តែ​ត្រួតពិនិត្យជា​មុន​សិន ។
ឆ្នាំ​១៩៥៨
NAADCជា​អង្គការ​មួយ​ដែល​មានតួនាទី​រក្សា​ការពារ​អធិបតេយ្យភាព​ដែន អាកាស​របស់​សហរដ្ឋអាមេរិក និង​កា​ណា​ដា ត្រូវ​បាន​សហរដ្ឋអាមេរិក និង​កា​ណា​ដា​ព្រមព្រៀង​ចុះហត្ថលេខា​បង្កើត​ឡើង ។ វា​ជា​អង្គការ​មួយ​ដែល​ការពារ​ដែនអាកាស​របស់ប្រទេស​ទាំង​២​។
ឆ្នាំ​១៩៦៥
-​យានអវកាស​លូ​ណា​ទី​៥​របស់​សហភាពសូ​វៀតបាន​ចុះ​ចត​នៅ​ភព​ព្រះ​ចន្ទ ។
ឆ្នាំ​១៩៧៥
-​ទូក​របស់​កងទ័ព​ខ្មែរក្រហមបាន​ចាប់នាវា​ដឹក​ជញ្ជូន​របស់​សហរដ្ឋអាមេរិក​ឈ្មោះ SS Mayaguez នៅ​ក្នុង​ដែនសមុទ្រ​អន្ដរជាតិ ហើយ​បាន​បញ្ជូន​អ្នក​នៅ​លើ​នាវា​ទាំងអស់​ទៅកាន់​កោះតាង ។
ឆ្នាំ​២០០២
-​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោកជី​ម មីខា​ទ័​រ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយ​បារយៈពេល​៥​ថ្ងៃ និង​បាន​ជួប​ជាមួយ​លោក ហ្វី​ដែល កា​ស្ដ្រូ ។ លោក​បាន​ក្លាយជា​ប្រ​ធានាធិ​បតី​អា​មេ​រិ​ក​ទី​១​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​គុយ​បា ចាប់តាំងពី​មា​នប​ដិវត្ដ​ន៍​នៅ​ឆ្នាំ​១៩៥៩​មក ទាំង​ក្នុង​តំណែង​ជាប្រធានាធិបតី និង​ជា​អតីត​ប្រធានាធិបតី ។
ឆ្នាំ​២០០៨
-​មាន​គ្រោះ​រញ្ជួយ​ដី​កំរិត​៧,៩​រី​ស្ទ័​រ​នៅ​ខេត្ដ ស៊ី​ឈួ​ន​ប្រទេស​ចិន​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស យ៉ាង​ហោច​ណាស់​២២.០០០​នាក់ គឺជា​មហន្ដរាយ​ដ៏​រន្ធត់​មិន​ធ្លាប់​មាននៅ​ប្រទេស​ចិន ៕