ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសេដ្ឋកិច្ចមើលឃើញថា ពេលកូវីដ រដ្ឋបានពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកំណែទម្រង់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានយ៉ាងច្រើនពាក់ព័ន្ធ និងការប្រមូលចំណូល ដោយមានការរឹតបណ្តឹង…

រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកំណែទម្រង់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានយ៉ាងច្រើនពាក់ព័ន្ធ និងការប្រមូលចំណូល ដោយមានការរឹតបណ្តឹង និងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ព្រោះនៅពេលមានវិបត្តិជំងឺកូវីដ ១៩ នេះ បានធ្វើឱ្យចំណូលរបស់រាជរដ្ឋាភិបាលប្រមូលបានទាប ។ លោក សេរីវឌ្ឍន៍ បញ្ជាក់ថា « អ៉ីចឹងរាជរដ្ឋាភិបាលបានដាក់បន្ទុកទៅលើមន្ត្រីប្រមូលចំណូលពន្ធដាដើម្បីឱ្យគាត់បង្កើនប្រសិទ្ធភាព ។ នេះជាឱកាសមួយចូលរួមកាត់បន្ថយអំពើពុករលួយនៅក្នុងការប្រមូលចំណូលផង និងការខ្ជះខ្ជាយចំណូលដែលប្រមូលមិនទាន់បានឱ្យមានការប្រមូលមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធបានល្អ» ។

បើតាមអ្នកសេដ្ឋកិច្ចខាងលើមើកឃើញថា ពេលកន្លងមករដ្ឋបានចាយខ្ជះខ្ជាយយ៉ាងច្រើនទៅលើសកម្មភាពមួយចំនួនដែលមិនចំាបាច់ ដូច្នេះហើយសកម្មភាពដដែលៗ ហើយរឿយៗនោះធ្វើឲ្យមានការពិបាកក្នុងការដោះស្រាយ ប៉ុន្តែនៅក្នុងឱកាសដែលមានវិបត្តិនេះ រាជរដ្ឋាភិបាលបានប្រើឱកាសនេះសម្រាប់គ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងគ្រប់គ្រងស្ថិរភាពប្រាក់ចំណូល និងថវិការដ្ឋឱ្យបានល្អ ។ «យើងឃើញថា ប្រសិទ្ធភាពថវិការដ្ឋបច្ចុប្បន្នអាចធានា និងទប់ទល់និងវិបត្តិជំងឺកូវីដ ១៩ ដោយរាជរដ្ឋាភិបាលមានថវិកាជាតិគ្រប់គ្រាន់នៅក្នុងការធ្វើហិរញ្ញប្បទាន ឆ្លើយតបនឹងការរីករាលដាលឆ្លងនៃជំងឺកូវីដដ ១៩ នេះ អ៉ីចឹងមានប្រទេសមួយចំនួនធំបានជួបឱនភាពថវិការដ្ឋ តែសម្រាប់កម្ពុជាយើងឃើញថា ថវិការដ្ឋនៅអាចធានាបានតាមរយៈកំណែទម្រង់ទំាងអស់នេះ» ។

ថ្លែងក្នុងឱកាស ក្នុងពិធីបើកពិព័រណ៍ចិន អាស៊ាន លើកទី ១៨ ឆ្នំា ២០២១ នៅថ្ងៃទី ១០ ែខកញ្ញាធ្វើឡើងតាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ ឆ្នំា កន្លងមកនេះ រាជរដ្ឋាភិបាលប្រើដៃម្ខាងបានប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្របីសំខាន់ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សំាង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។ សម្តេចបានសង្កត់ធ្ងន់ថា ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះជាមួយនឹងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តវិធានការកែទម្រង់មុខស្រួច ជាបន្តបន្ទាប់» ។

លោកបណ្ឌិតលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់លើកឡើងថា នៅក្នុងការរាតត្បាតជំងឺកូវីដ ១៩ រយៈពេល ២ ឆ្នាំមកនេះគោលនយោបាយសាររពើពន្ធបានក្លាយជាឧបករណ៍គោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាលនៅក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងការគ្រប់គ្រងសភាពការណ៍កូវីដ ១៩ ។ លោកបានបញ្ជាក់ថា នៅក្នុងស្មារតីនេះរដ្ឋាភិបាលគិតគូរដោយភាពប្រុងប្រយ័ត្នខ្ពស់នៅក្នុងក្របខ័ណ្ឌចំណាយសាធារណៈឆ្នាំ ២០២២ ខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ