ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាជីវិត​បើ​ទោះជា​ជួប​ព្យុះ​ភ្លៀង​ក៏​ត្រូវ​តែ​ទៅ​មុខជា​និច្ច

2 ឆ្នាំ មុន

នា​វេលា​ចុង​ក្រោយ ម៉ែ​បាន​ផ្តាំកូន​ទាំងឡាយ​ថា ជាង​ប្រាំបី​ទស​វត្ស​មកនេះ​ជីវិត​ម៉ែ​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ច្រើន​ណាស់ តែ​ម៉ែ​មិន​ចុះចាញ់​ទេ ម៉ែ​នៅ​ទ្រាំ នៅ​តែ​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ជីវិត​គឺ​វា​អ​ញ្ចឹ​ង ត្រូវ​តែ​តស៊ូ និង​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ទើប​ជោគជ័យ​ណា​កូន ។…

នា​វេលា​ចុង​ក្រោយ ម៉ែ​បាន​ផ្តាំកូន​ទាំងឡាយ​ថា ជាង​ប្រាំបី​ទស​វត្ស​មកនេះ​ជីវិត​ម៉ែ​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ច្រើន​ណាស់ តែ​ម៉ែ​មិន​ចុះចាញ់​ទេ ម៉ែ​នៅ​ទ្រាំ នៅ​តែ​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ជីវិត​គឺ​វា​អ​ញ្ចឹ​ង ត្រូវ​តែ​តស៊ូ និង​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ទើប​ជោគជ័យ​ណា​កូន ។

កូន​ត្រូវ​ចាំ​ថា ជីវិត​ត្រូវ​តែ​រឹង​មាំ​ជា​និច្ច​ណា​កូន ដួល​ហើយ​ត្រូវ​តែ​ក្រោក​ឡើង ហើយ​ដើរទៅ​មុខ​ទៀត ជីវិត​របស់​កូន​នៅ​វែង​ឆ្ងាយ​ណាស់ កូន​មិន​ត្រូវ​បញ្ឈប់​ដំណើរ​ជីវិត​របស់​កូន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ នាវាជីវិត​របស់​កូន​ត្រូវ​តែ​ទៅ​មុខជា​និច្ច ទោះបីជា​ត្រូវ​ឆ្លងកាត់​ព្យុះ​ភ្លៀង រលក​សមុទ្រ​បក់​បោក​យ៉ាងណា ក៏​កូន​កុំ​ចុះចាញ់​ឲ្យ​សោះ ។

កូន​អើយ​! ធម្មតា​ទេ ជីវិត​តែងតែ​ជួប​ឧបសគ្គ​អ៊ីចឹង​ឯង គ្មាន​អ្នក​ណា​គេច​ផុត​បាន​ឡើយ តែ​សំខាន់​កូន​ត្រូវ​តែ​រឹង​មាំ ដើម្បី​ឆ្លងកាត់​វា ម៉ែ​ជឿជាក់​ថា​កូន​អាច​ធ្វើ​បាន កូន​របស់​ម៉ែ​ពូកែ​ណាស់ គឺ​កូន​ពូកែ​តស៊ូ ពុះពារ ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង កូន​របស់​ម៉ែ​ពូកែ​ទ្រាំ គឺ​ទ្រាំ​ដល់ទី​បំផុត ទ្រាំ​ដោយ​ភាពរឹងមាំ និង​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ជា​និច្ច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ