ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ខុនដូ និងសាច់ញាតិចា.ក់គ្នា មិនដឹងមូលហេតុ​ ស្លា.ប់​២នាក់ របួសម្នាក់ នៅខណ្ឌ​ចំការមន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់​ប្តី​ប្រពន្ធ​បាន​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​​នៅ​​បន្ទប់​បាយ​ និង​ជា​បុរស​ជា​ជន​ជាត​ហ្វី​លី​ពី​ន​

រាជធានីភ្នំពេញ ៖ ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់​ប្តី​ប្រពន្ធ​បាន​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​​នៅ​​បន្ទប់​បាយ​ និង​ជា​បុរស​ជា​ជន​ជាត​ហ្វី​លី​ពី​ន​ម្នាក់​ទៀត ដែល​គេ​សង្ស័យថា ​ជា​ជន​ដៃដល់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ​បាន​លោត​ចុះ​ពី​ជាន់​ទី​១​មក​ដី​ដេក​ក្នុង​ថ្លុ.ក​ឈា.ម​ដែរ​នោះ​ ។ ​ពាក់​ព័ន្ធ​នឹង​នេះ គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់នៅ​ឡើយទេ គ្រាន់តែ​ដឹងថា​ ​បុរស​​ម្នាក់ដែលរងរបួសធ្ងន់​ និង​ប្តីប្រពន្ធ​២​នាក់ដែលបាត់បង់ជីវិត​ គឺ​ត្រូវ​ជា​បងប្អូន​នឹង​គ្នា​ ​ដោយ​​បាន​បន្សល់​ទុក​កូនប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​​អោយ​រស់កំព្រា​​។

​ករណី​ខាងលើ​នេះ​​បាន​បង្កការ​​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ​ចំណុច​ជាន់​ទី​១ នៃ​អគា​ខុន​ដូរ​កំពស់​៥​ជាន់​ មួយ​កន្លែង មាន​ទីតាំង​​​លេខ​២៥ ផ្លូវ​១០៣ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ដែលបាត់បង់ជីវិតទាំង​​២នាក់​ខាងលើ ក្នុង​​ស្ត្រី​​ជា​ប្រពន្ធ​ឈ្មោះ យ៉ា​បេស ក្រេស អាយុ​៤៣​ឆ្នាំ ​និង​ប្តី​​ឈ្មោះ ជេ​ក អាយុ៤១​ឆ្នាំ ចំណែកឯ​​បុរសម្នាក់​ដែលរងរបួសធ្ងន់ និង​សង្ស័យ​ថា​ដៃដល់​ឈ្មោះ យ៉ា​បេស ហ្វឺ​មីន អាយុ​៥៩​ឆ្នាំ ​ជា​​ម្ចាស់​ខុន​ដូរ​​កើតហេតុ​ខាងលើ ​ហើយអ្នកទាំង​​៣​​ស្នាក់​នៅ​ក្នុងអគារ​​ខុន​ដូជាមួយ​គ្នា​។

​តាម​ប្រភព​​ដដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​មក​អង្គុយ​តុ​ហូប​បាយ​ពេល​ព្រឹក​ជុំ​គ្នា​ជាមួយ​នឹង​បុរស​​ជាម្ចាស់ខុនដូ​ នៅ​ក្នុង​បន្ទប់​បាយ​ខាងលើ​ ខណៈ​​ពេល​ដែល​កំពុង​ហូប​បាយ​ជុំ​គ្នា​ទាំង​៣​នាក់​នោះ មិនដឹង​ជា​ឈ្លោះ​គ្នា​រឿង​អ្វី​នោះទេ​ ក៏​មានការ​ប្រតាយប្រតប់​ចា.ក់​គ្នា​ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះជា​ប្អូនស្រី​បង្កើត និង​បុរស​ជា​ប្អូនថ្លៃ​ស្លា.ប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈា.ម​​ទាំង​​​២នាក់​តែ​ម្តង​។​ ភ្លាមៗ​នោះ បុរស​ជា​ម្ចាស់​ខុន​ដូ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ និង​ត្រូវជា​បងថ្លៃ​របស់​បុរស​រង​គ្រោះ ​ក៏​បាន​លោត​តាម​បង្កាន់ដៃ​ចុះ​មក​ក្រោម ​បណ្តាល​អោយរ​ងរ​បូស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​​ក្នុង​ថ្លុកឈាម​ផង​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​​បុរស​ជា​ម្ចាស់​ខុនដូ ​​​លោ.ត​ចុះមក​ក្រោម​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង ​ហើយ​ត្រូវបានគេ​​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជនមួយកន្លែង​​ភ្លាម​ៗ​ផង​ដែរ​។

​ពាក់​ព​ន្ធ័នឹង​ករណី​ ជនជាតិ​ហ្វី​លី​ពី​ន​​ទាំង​​​៣នាក់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​ និងបង​​ប្អូនសាច់​ថ្លៃ​​នឹងគ្នា ចា.ក់​គ្នា​​បែប​​នេះ​ គេ​មិន​បានដឹង​ពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។ ​បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ថា គឺ​កើតឡើង​ ដោយសារ​បុរស​ជា​ជន​ដៃដល់​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​ក៏​បាន​ហៅ​អោយ​ប្អូន​ៗ​មក​ជួយ​សម្របសម្រួល តែ​​មិនដឹង​ជា​យ៉ាង​ម៉េចនោះទេ ​បែ​ជា​មាន​ជម្លោះ​ក្នុង​គ្រួសារ និង​ចា.ក់​​គ្នា​បែប​នេះ​ទៅ​វិញ​​។

ក្នុង​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​​កិច្ច​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ហ្វី​លី​ពី​ន ដេក​ស្លា.ប់​ក្នុង​ថ្លុកឈា.ម ដោយ​ស្ត្រី​ជា​ប្រពន្ធ​​ត្រូវ​មួយ​កាំបិ.ត​នៅ​ក្រោម​សុដន់​ខាងឆ្វេង ​ចំណែកឯ​បុរស​ជា​ប្តី​ត្រូវ​​ចំនួន​២​កាំបិ.ត ដោយ​មួយ​កាំបិ.ត​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ និង​មានកូន​កាំបិ.ត​១​ដោ.ត​ជា.ប់​ចុងដង្ហើម និង​កន្ត្រៃ ១​នៅ​ក្បែរ​នោះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​អគារ​ខុន​ដូរ​កើតហេតុ​ខាងលើ​ ដោយ​បុរសដែល​​សង្ស័យ​ជា​ជន​ដៃដល់​ដែល​រង​របួសធ្ងន់​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយកន្លែង​ ហើយ​ក៏​បាន​ធ្វើ​ត្រួតពិនិត្យកន្លែងកើតហេតុ និង​​​សពជនរងគ្រោះ​ទាំង​​២នាក់​ប្តីប្រពន្ធ រួច​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​តម្កល់​ទុក​នៅ​សាល​តម្កល់ស.ព​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​​មកទទួលយកទៅធ្វើបុណ្យ​តាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ