ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះ​ឈ្មោះ​សម្រាប់​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016 បាន​ចាប់ផ្តើម​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​គឺជា​ឆ្នាំ​ទី​4​ហើយ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football Festival នាំ​មក​ជូន​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ និង​ការ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ប្រកួត

រាជធានី​ភ្នំពេញ ៖ នេះ​គឺជា​ឆ្នាំ​ទី​4​ហើយ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football Festival នាំ​មក​ជូន​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ និង​ការ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ប្រកួត និង​អ្នក​ទស្សនា​។ Tiger Street Football Festival ​ឥឡូវនេះ ​ជា​ព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​ដ៏​ធំ​អស្ចារ្យ​សម្រាប់​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​កម្មវិធី Tiger Street Football Festival 2016  បាន​ចាប់ផ្តើម​ហើយ​ចាប់ពី​ថ្ងៃនេះ​នៅ​ទីក្រុង​សៀមរាប បាត់ដំបង ព្រះ​សីហ​នុ កំពង់ចាម និង​រាជធានី​ភ្នំពេញ ​ដើម្បី​សម្រាំង​ជ្រើសរើស​៣២០ ក្រុម​មុន​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ​ថ្នាក់​ជាតិ​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព​ ដើម្បី​ស្វែងរក​ជើងឯក​ Tiger Street Football Festival  2016​។

ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ ​កីឡាករ​ទាំងអស់​ត្រូវជា​បុរស​ដែល​មាន​អាយុ​ចាប់ពី​១៨​ឡើង​ទៅ​គិត​ត្រឹម​ថ្ងៃ​ទី​១ ​មករា ​២០១៦​។ កីឡាករ​ទាំងអស់​អាច​រក​ពាក្យសុំ​ប្រកួត​បាន​ដែល​មាននៅ​តាម​ការិយាល័យ​ក្រុមហ៊ុនស្រា​បៀរ Tiger នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្តសៀមរាប ​បាត់ដំបង កំពង់ចាម​ និង​ព្រះ​សីហ​នុ​ ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ដែល​ស្ថិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ឬ​ទាញ​យក​ពី​បណ្តាញ​សង្គម Facebook.com/TigerBeerKH ។ បែបបទ​ដែល​បាន​បំពេញ​រួច  ត្រូវ​យក​មក​ដាក់​នៅ​តាម​ការិយាល័យ​ស្រា​បៀរ Tiger ឬ​តាម​រយៈ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ឬ​តាម​រយៈ​អ៊ី​ម៉ែ​ល​ ៖ tigerstreetfootball.cambodia@cbl.com.kh​។ក្រុមហ៊ុន​នឹង​ជម្រាប​អំពី​ព័​ត៌​មាន​លំអិត ​ឬ​ឯកសារ​បំពេញបន្ថែម​បន្ទាប់​ពី​ដាក់​ពាក្យ​រួច​។

ដូច្នេះ សូម​មក​ចុះ​ឈ្មោះ​ក្រុម​របស់​លោក​អ្នក​ឥឡូវនេះ​ ឲ្យ​បាន​មុន​ថៃ្ង​ទី05 កុ​ម្ភៈ 2016​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត និង​ទីតាំង​៖
-​ថ្ងៃ​ទី​១៣ – ១៤ ខែកុម្ភៈ នៅ​ខេត្ត​ព្រះ​សីហ​នុ ឆ្នេរ​អូរ​ឈើទាល
-​ថ្ងៃ​ទី​២០ – ២១ ខែកុម្ភៈ នៅ​ខេត្ត​កំពង់ចាម នៅ​ខាង​មុខ​សាលា​គរុកោសល្យ​ខេត្ត
-​ថ្ងៃ​ទី២៧ – ២៨ ខែកុម្ភៈ នៅ​ខេត្តសៀមរាប ខាង​មុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ
-​ថ្ងៃ​ទី៥- ៦ ខែមីនា នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ
-​ថ្ងៃ​ទី​១១- ១២ ខែមីនា នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព

ព្រឹត្តិការណ៍ Tiger Street Football Festival នេះ​មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​លើ​ទីលាន​ និង​ក្រៅ​ទីលាន​ ដូច​ជា​ការ​សម្ដែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត​ កន្លែង​លេង​ហ្គេ​ម​កម្សាន្ត​ ការ​ដាក់​តាំង​លក់​សម្ភារ​ទាក់ទង​នឹង​កីឡា​មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ Tiger មានការ​ប្រគំ​តន្ត្រី​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ ហើយនឹង​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​ទៀត​ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​។

ព័ត៌មាន​លម្អិត​បន្ថែមសូម​ទំនាក់ទំនង​លេខ​ ៖ 077 777 928 ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ ៖ Facebook.com/TigerBeerKH ។

នេះ​ពិតជា​ពេលវេលា​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​អ្នកចូលរួម​ប្រកួត ​ដើម្បី​ក្លាយជា​ជើងឯក Tiger Street Football Festival 2016 រូ​ម​ជាមួយ​ទឹកប្រាក់ $10,000

ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ​ដណ្តើម​យកក្តី​សុ​បិ​ន្ត​អ្នក ជាមួយ Tiger Street Football Festival 2016។