ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី ផ្ទុះការឆ្លងរាលដាលកូវីដ១៩

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគិរី ជំងឺកូវីដ១៩ បានរីករាលដាលក្នុងសហគមន៍ ទូទាំងខេត្ត ក្នុងនោះ មានក្រុងមួយ ស្រុកបួន កំពុងរងនូវ​ការរាលដាលឆ្លងកូវីដ១៩…

ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគិរី ជំងឺកូវីដ១៩ បានរីករាលដាលក្នុងសហគមន៍ ទូទាំងខេត្ត ក្នុងនោះ មានក្រុងមួយ ស្រុកបួន កំពុងរងនូវ​ការរាលដាលឆ្លងកូវីដ១៩ ជារៀងរាល់ថ្ងៃ។ គិតមកដល់​សប្តាហ៍ទី២ នៃខែកញ្ញានេះ នៅ​ស្រុកអូររាំង និងស្រុកពេជ្រដា គឺជាតំបន់ ដែលមានការឆ្លងរាលដាលជំងឺកូវីដច្រើនជាងគេ។

គិតត្រឹមរសៀលម៉ោង៣ ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីត១៩ មានចំនួន ៦ករណី ក្នុងចំណោមអ្នកជំងឺសរុបទូទាំងខេត្តមណ្ឌលគិរី ចំនួន ១ ១៨៧ ករណី​ ហើយមេរោគបម្លែងថ្មី ប្រភេទ ដែលតា មានចំនួន ៤៩ករណី។​ ក្នុងខេត្ដមណ្ឌលគិរី មាន​​ករណីជាសះស្បើយ សរុបចំនួន ៦៥៨ ករណី និងកំពុងសម្រាបព្យាបាល ៥២៣ ករណី។

របាយការណ៍របស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង នៅទូទាំងខេត្តមណ្ឌលគិរី សម្រាប់ការចាក់បួនវគ្គ កន្លងទៅ មានចំនួនជិត ៤​ម៉ឺននាក់។ ចំណែកការចាក់ដូស​ទី៣ ឬហៅថា ដូសជំរុញ មានចំនួន ៤ ៣៩២ នាក់។ ចំពោះការងារចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ជូនកុមារ ចាប់ពីអាយុ ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ មានចំនួន ៩ ២១៤នាក់៕ ​សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ