ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Valencia អាច​ដឹកនាំ​ក្លិប​បន្ត​រហូត​ដល់​ចប់​រដូវ​កាល

8 ឆ្នាំ មុន

លោក Gary Neville អតីត​ប្រធាន​ក្រុម​ក្លិប​Man Utd អាច​មានឱកាស​ដឹកនាំ​ក្លិប Valencia បន្ត​រហូត​ចប់​រដូវ​កាល ទោះបីជា​ប្រកួត​ចាញ់​Barcelona៧-0 ក្នុង​ការ​ប្រកួត​Copa Del Rey ជុំ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​

លោក Gary Neville អតីត​ប្រធាន​ក្រុម​ក្លិប​Man Utd អាច​មានឱកាស​ដឹកនាំ​ក្លិប Valencia បន្ត​រហូត​ចប់​រដូវ​កាល ទោះបីជា​ប្រកួត​ចាញ់​Barcelona៧-0 ក្នុង​ការ​ប្រកួត​Copa Del  Rey ជុំ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​កាលពី​ពាក់កណ្ដាល​ស​ប្ដា​ហ៍​មុន​ក៏​ដោយ​។

ទីភ្នាក់ងារ​ព័ត៌មាន Daily Mirror​ឱ្យ​ដឹង​ថា Valencia រង់ចាំ​កែសម្រួល​ស្ថានការណ៍​ក្លិប​រហូត​ដល់​ចប់​រដូវ​កាល ព្រោះ​បច្ចុប្បន្ន​ហាក់ដូចជា​គ្មាន​អ្វី​ត្រូវ​ប្រកួតប្រជែង​ទៀត​ទេ ប៉ុន្តែ​លោក Gary Neville​គួរ​ដឹកនាំ​ក្លិប​ឱ្យ​បាន​ល្អ​ជាង​នេះ​រហូត​ដល់​ចប់​រដូវ​កាល ។ សម្រាប់​អនាគត​គ្រូបង្វឹក​ថ្មី​ដែល​ស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​Valencia ក្នុង​ពេល​បច្ចុប្បន្ន​រួម​មាន​លោក​Manuel Pellegrini លោក​Rafael Benitez និង​លោក​Andre Villas Boas ៕