ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Leicester City មាន​ទំនុកចិត្ត​ដណ្ដើម​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​2015-2016

8 ឆ្នាំ មុន

លោក Claudio Ranieri គ្រូបង្វឹក​ក្លិប​Leicester City បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា ក្លិប​នឹង​ដណ្ដើម​បាន​ជើងឯក​ក្នុង​រដូវ​កាល​នេះ​ជាក់​ជា​មិន​ខាន ក្រោយ​ពី​យកឈ្នះ​ក្លិប​Man City ៣-១ នៅ​ក្រៅ​ដី ។ ក្រោយ​ពេល​ចប់​ការ​ប្រកួត​ខាងលើ

លោក Claudio Ranieri គ្រូបង្វឹក​ក្លិប​Leicester City បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា ក្លិប​នឹង​ដណ្ដើម​បាន​ជើងឯក​ក្នុង​រដូវ​កាល​នេះ​ជាក់​ជា​មិន​ខាន ក្រោយ​ពី​យកឈ្នះ​ក្លិប​Man City ៣-១ នៅ​ក្រៅ​ដី ។ ក្រោយ​ពេល​ចប់​ការ​ប្រកួត​ខាងលើ បណ្ដា​អ្នក​សារព័ត៌មាន​នានា​បាន​សាកសួរ​លោក​ស្ដី​ពី​ឱកាស​ក្លាយជា​ជើងឯក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Clandio Ranieri បាន​គូសបញ្ជាក់​ថា យើង​បាន​ព្យាយាម​យ៉ាង​ពេញបន្ទុក​បែប​នេះ ហេតុ​អ្វី​ក៏​យើង​ធ្វើ​មិន​បាន? អ្វី​សំខាន់ គឺ​កីឡាករ​របស់​យើង​កំពុង​មាន​កម្លាំងចិត្ត​ធ្វើ​ឱ្យ​ទម្រង់ការ​លេង​កាន់តែ​ល្អ ដូច្នេះ​ជំនឿ​ចិត្ត​ក្នុង​ការ​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​២០១៥-២០១៦​បាន​លេច​ចេញ​ជា​រូបរាង​ច្បាស់​ហើយ ៕