ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល៣យ៉ាង ដែលអ្នកគួរតែប្រើតែបៃតងមកលាបលើមុខ

2 អាទិត្យ មុន

នៅពេលនិយាយអំពីសុខភាពស្បែក ការផឹកតែបៃតងត្រូវបានគេរកឃើញថា អាចពន្យារភាពចាស់ ការពារស្បែកពីកាំរស្មីយូវី ដែលធ្វើឱ្យមានការថយចុះមុនលើមុខ និង ស្បែកមុខតឹងជាងមុន។ តែថ្ងៃនេះ អ្នកនឹងដឹងពីមូលហេតុដែលអ្នកគួរលាបទឹកតែបៃតងលើស្បែកមុខ។ ១​….

នៅពេលនិយាយអំពីសុខភាពស្បែក ការផឹកតែបៃតងត្រូវបានគេរកឃើញថា អាចពន្យារភាពចាស់ ការពារស្បែកពីកាំរស្មីយូវី ដែលធ្វើឱ្យមានការថយចុះមុនលើមុខ និង ស្បែកមុខតឹងជាងមុន។ តែថ្ងៃនេះ អ្នកនឹងដឹងពីមូលហេតុដែលអ្នកគួរលាបទឹកតែបៃតងលើស្បែកមុខ។

Picture

១​. កាត់បន្ថយប្រេងនៅលើមុខ

សារធាតុតានីន (Tannins) នៅក្នុងតែបៃតងដើរតួជាអ្នកបង្រួមរន្ធញើស ដ៏មានប្រសិទ្ធភាព។ ក្រៅពីនេះ វាក៏ជួយកាត់បន្ថយការផលិតជាតិប្រេង ចេញពីក្រពេញប្រេង។ នេះល្អ សម្រាប់អ្នកដែលមានមុខបែកខ្លាញ់ ហើយងាយឡើងមុន។​ ពេលដែលអ្នកលែងសូវមានប្រេងលើមុខ មុនរបស់អ្នកក៏ថយចុះតាមហ្នឹងដែរ។

២. ជម្រុះកោសិកាចាស់ៗពីលើមុខ

ការជម្រុះកោសិកាស្បែកចាស់ៗចេញពីលើមុខ គឺជាតួនាទីយ៉ាងប្រសើរសម្រាប់តែបៃតង។ ពេលអ្នកយកតែបៃតងលាយកាកតិចៗ មកលាបលើស្បែក វាជួយជម្រុះជាតិប្រេងនិងជាតិកខ្វក់ ដែលមាននៅលើស្បែកមុខ។

៤. ដោះស្រាយបញ្ហាហើមក្រោមភ្នែក

បញ្ហាហើមក្រោមភ្នែក គឺធ្វើឱ្យគេមើលមកយើងស្មានតែយើងមិនបានគេង ឬ គេងមិនស្កប់។ អ្នកអាចដោះស្រាយបញ្ហានេះបាន តាមរយៈការជ្រលក់សំឡីទៅក្នុងទឹកតែបៃតង ហើយដាក់នៅក្រោមភ្នែករយៈពេល៥នាទី។ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងតែបៃតង ជួយបង្រួមសរសៃឈាមជុំវិញតំបន់ភ្នែក ហើយធ្វើឱ្យការហើមមានការថយចុះ៕