ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​នឹង​អស់ពី​ពិភពលោក​នៅ​ឆ្នាំ​2029

8 ឆ្នាំ មុន

ប្រាក់​គឺជា​លោហធាតុ​មាន​តម្លៃ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ជា​រូបិយប័ណ្ណ គ្រឿងអលង្ការ និង​ចម្លាក់ ។ ដោយឡែក​ក្នុង​សម័យកាល​ទំនើប​វិញ​ប្រាក់​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង

ប្រាក់​គឺជា​លោហធាតុ​មាន​តម្លៃ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ជា​រូបិយប័ណ្ណ គ្រឿងអលង្ការ និង​ចម្លាក់ ។ ដោយឡែក​ក្នុង​សម័យ​កាល​ទំនើប​វិញ​ប្រាក់​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​រាល់ថ្ងៃ​ក្នុង​សង្គម​ដូច​ជា ប៉ះប៉ូវ​ធ្មេញ​ដែល​ខូច កញ្ចក់ រ៉េ​អាក​ទ័​រ​នុយក្លេអ៊ែរ  រូបភាព​ខ្សែភាពយន្ត ចំណាំង​ពន្លឺព្រះអាទិត្យ និង​ត្រូវ​គេ​ប្រើប្រាស់​ជាមួយ​លោហធាតុ Alloy ដើម្បី​បង្កើត​បានជា​គ្រឿងប្រាក់ និង​គ្រឿង​តុបតែង​ផ្សេង​ទៀត ។

ប្រាក់​មាន​សារ​ប្រយោជន៍​ក្នុង​ឧបករណ៍​អគ្គិសនី​ដូច​ជា​វិទ្យុ អង់​តែ​ន កុំព្យូទ័រ ក្តារ​ចុច និង​ឧបករណ៍​អូ​ឌី​យ៉ូ ព្រមទាំង​ខ្សែលួស និង​ខ្សែកាប​ផង​ដែរ ។ យ៉ា​ណា​មិ​ញ​នៅ​ឆ្នាំ​២០២៩ ការ​ទំនុកបម្រុង​លោហធាតុ​ប្រាក់​នឹង​ត្រូវ​អស់ពី​ភព​លោក ៕