ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​Caroline Wozniacki​ជា​អ្នក​នាំ​យក​ទង់ជាតិ​ទៅ​កាន់​ទីលាន​ប្រកួត​Rio Games 2016 នៅ​ប្រេ​ស៊ី​ល

8 ឆ្នាំ មុន

Caroline Wozniacki កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ​១​នៅ​លើ​ពិភពលោក​ជនជាតិ​ដា​ណឺ​ម៉ាក មានឈ្មោះ​ចូលរួម​មហោស្រព​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មាន​តួនាទី​ជា​អ្នក​កាន់​ទង់ជាតិ​ខ្លួន

Caroline Wozniacki កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ​១​នៅ​លើ​ពិភពលោក​ជនជាតិ​ដា​ណឺ​ម៉ាក មានឈ្មោះ​ចូលរួម​មហោស្រព​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មាន​តួនាទី​ជា​អ្នក​កាន់​ទង់ជាតិ​ខ្លួន​ដើរ​ឆ្ពោះទៅ​កាន់​ទីលាន​ប្រកួត​ក្នុង​ពិធី​បើក​សម្ពោធ​ការ​ប្រកួត​«Rio Games2016»​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ  ។

កីឡាការិនី​វាយ​កូន​បាល់​អាយុ​២៥​ឆ្នាំ​រូប​នេះ នឹង​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​ទង់ជាតិ​ពី​ព្រះមហាក្សត្រ​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​នៅ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​កណ្ដាល​ក្រុង​កូ​ប៉េ​ន​ហាក ៕