ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្លៀវ​ទេសចរ នៅខេត្តជាប់មាត់សមុទ្រ !

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុងព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ ដឹកនាំ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ…

ក្រុងព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ ដឹកនាំ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាម​បណ្តោយ​ផ្លូវ ២​ធ្នូ ចាប់ពី​ចំណុច​កែង​វិថី​តេ​ជោ រហូតដល់​ចំណុច​ម្តុំ​រង្វង់​មូល​តោ​ពីរ ដែល​ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​លោក គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ បាន​ថ្លែងថា ក្នុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ គឺ​យើង​ធ្វើឡើង​ជាប្រចាំ ដើម្បី​ឲ្យ​មាន​របៀបរៀបរយ​សណ្តា​ប់​ធ្នាប់​ល្អ ក្នុង​ក្រុងព្រះសីហនុ​។ យើង​ដឹង​ហើយ​ថា ក្រុង​/​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ មាន​សក្តានុពល​ខ្លាំង​ផ្នែក​ទេ​សចណ៍ មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត ជាតា​រា​រះ​ទី​ស​និរតី​។ កាលណា​ទីក្រុង​យើង​ស្អាត ហើយ​មាន​សណ្តាប់ធ្នាប់​ល្អ​នោះ កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កំសាន្ត កាន់តែ​ច្រើនឡើង​ពុំខាន​។

​គួរបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ អាជ្ញាធរ​ក្រុង បាន​ចុះ​ណែនាំ​អប់រំ ដូចជា អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ ក៏ដូចជា​អ្នករំលោភ​លើ​ការ៉ូឡា យក​ធ្វើជា​ចំណត​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ជាច្រើន​ដង​។​

​ក្រោយ​ការណែនាំ​ជាច្រើនលើក​ច្រើនសារ មិន​ស្តាប់​តាម លោក​គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ ដឹកនាំ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ក្រុង បញ្ជា​កំលាំង​ឲ្យ​ស្ទួ​ច​យក​រ៉ឺម៉ក់ និង​ម៉ូតូ​មួយចំនួន ដែល​ចត​លើ​ការ៉ូឡា និង​ចត​លើ​ចិញ្ចើមផ្លូវ​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ