ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​បញ្ជូន​សព២ឱ្យសាច់ញាតិ​ ម្នាក់​ស្លា.ប់​ដោយ​សម្រាលកូន​ និងម្នាក់​ស្លា.ប់​ដោយខ្សែភ្លើង​ឆក់​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ពល​ការិនី​ចំនួន​២​នាក់ ត្រូវ​ភាគី​ថៃ​ធ្វើការ​ដឹក​បញ្ជូន​ត្រឡប់​មក​ប្រគល់​ឲ្យ​សាច់ញាតិ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ជួប​ឧប្បត្តិហេតុ​ផ្សេង​គ្នា លើ​ទឹកដី​ថៃ​ស្លា.ប់​ដោយ​សម្រាលកូន និង​ឆក់​ចរន្តអគ្គិសនី ។

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ពល​ការិនី​ចំនួន​២​នាក់ ត្រូវ​ភាគី​ថៃ​ធ្វើការ​ដឹក​បញ្ជូន​ត្រឡប់​មក​ប្រគល់​ឲ្យ​សាច់ញាតិ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ជួប​ឧប្បត្តិហេតុ​ផ្សេង​គ្នា លើ​ទឹកដី​ថៃ​ស្លាប់​ដោយ​សម្រាលកូន និង​ឆក់​ចរន្តអគ្គិសនី ។

ករណី​រង​គ្រោះ​ដោយ​សម្រាលកូន​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ នៅ​ខេត្ត​ឈុ​ន​បូ​រី ខណៈ​នាង​ទៅ​តាម​ប្តី​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ទីនោះ ។ ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹម ធី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ភ្នំ​ដី​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។ ប្តី​ជន​រង​គ្រោះ​មិន​អាច​សួរនាំ​បាន ព្រោះ​គិតតែ​ពី​សោកសង្រេង តែ​សាច់ញាតិ​ម្នាក់​ប្រាប់​សមត្ថកិច្ច​ថា​ជន​រង​គ្រោះ​មាន​ផ្ទៃពោះ​គ្រប់​ខែ លុះ​សម្រាលកូន​មិន​រួច ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ដោយឡែក ករណី​ឆក់​ចរន្តអគ្គិសនី​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ នៅ​ខេត្ត​សមុទ្រ​ប្រា​កាន ខណៈ​ជន​រង​គ្រោះ​វិល​ត្រឡប់​ពី​ធ្វើការ ចូល​ទៅ​បន្ទប់ទឹក​ដោត​ភ្លើង​បូមទឹក​បោក​សំលៀក​បំពាក់ ប៉ះ​ចំ​ខ្សែភ្លើង​ដាច់ ក៏​ឆក់​ស្លាប់​តែ
ម្តង​។ ជន​រង​គ្រោះ​ឈ្មោះ​ប៉ោង រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង​ស្រុក​រតនៈ មណ្ឌល​ខេត្ត​បាត់
ដំបង​។