ខេត្តកំពង់ចាម ៖ ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់នោះ គេសង្កេតឃើញមានដើមផ្កាអង្គាសីលដែលឈ្មួញដឹកពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលក់ឲ្យប្រជាពលរដ្ឋសែស្រឡាយចិន ឬវៀតណាម ។ ជាក់ស្តែងនៅមុខផ្សារស្រុកអូររាំងឪ និងផ្សារក្រុងកំពង់ចាម ដើមផ្កាអង្គាសីលត្រូវបានគេដាក់តាំងលក់ សម្រាប់យកទៅសែនក្នុងឱកាសថ្ងៃចូលឆ្នាំ ខាងមុខនេះ ។
អ្នកស្រី ស៊ុយ ផល្លី អាយុ៥៣ឆ្នាំ នៅភូមិសាញ់ជីសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និយាយថា រូបគាត់រួមនឹងបងប្អូន បាននាំគ្នាទៅរកដើមផ្កាអង្គាសីលពីក្នុងព្រៃជ្រៅបានសរុបជាង១០០បាច់ សម្រាប់យកមកលក់នៅផ្សារក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺក្នុង១បាច់តូចអាចលក់បានពី៧.០០០រៀលទៅ១៥.០០០រៀល ។
អ្នកស្រី បន្តថា ពីមុនមកផ្កានេះស្រួលរកទេ តែសព្វថ្ងៃមនុស្សចេះតែកាប់រានដីព្រៃដើម្បីធ្វើចម្ការ និងកាប់ទាំងដើមផ្កាអង្គាសីលចោលថែមទៀត ទើបពេលនេះកាន់តែខ្សត់ទៅៗពិបាកនឹងរកផងដែរ ។ ជារៀងរាល់ឆ្នាំ គាត់ដឹកយកមកលក់នៅក្រុងកំពង់ចាម បានប្រាក់ពី២០ទៅ៣០ម៉ឺនរៀលដើម្បីត្រឡប់ទៅផ្ទះវិញ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
មិនមែនមានតែខ្មែរទេនាំគ្នាលក់ដើមផ្កាអង្គាសីល ជនជាតិវៀតណាមនៅខេត្តតៃនិញ ឈ្មោះ យាំុង យឹក អាយុ២៧ឆ្នាំ ដែលបានដឹកផ្កាអង្គាសីល មកលក់ក្នុងទឹកដីខ្មែរ និយាយថា ពេលបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតមកដល់នេះ គាត់បានថែរក្សាដើមផ្កាអង្គាសីល ទម្រាំតែនឹងចេញផ្កាខ្លះៗលើកដាក់រឺុម៉កម៉ូតូដឹកឆ្លងកាត់ព្រំដែន ចូលមកលក់នៅតាមទីប្រជុំជននៅផ្សារស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយក្នុង១ដើមតម្លៃជាង១០០ដុល្លារ ។
គាត់នឹងបន្តដំណើរទៅលក់នៅក្រុងកំពង់ចាមទៀត ហើយនៅពេលណាលក់អស់ គាត់នឹងធ្វើដំណើរត្រឡប់ទៅផ្ទះនៅឯវៀតណាម ។ ការដឹកដើមផ្កាអង្គាសីលមកលក់នៅស្រុកខ្មែរនេះ គឺទើបតែដឹកមកលក់លើកទី១នេះទេ ប្រសិនបើលក់ដាច់នោះ នោឆ្នាំក្រោយនឹងដឹកមកលក់ទៀត ។
លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមខ្មែរ-ចិន ប្រចាំខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា ដើមផ្កាអង្គាសីលនេះត្រូវបានប្រជាពលរដ្ឋខ្មែរកាត់ចិន-និងវៀតណាម យកមកដាក់តាំងនៅក្នុងផ្ទះនារដូវបុណ្យចូលឆ្នាំចិន-វៀតណាម ជានិមិត្តរូប ដែលមានតាំងពីជីដូនជីតាមកម្ល៉េះ ។ ផ្កានេះឲ្យតែដល់ថ្ងៃចូលឆ្នាំនឹងរីកចេញពណ៌លឿងស្អាត ដែលជាទំនៀមនៃជំនឿនាំលាភនាំសំណាងដល់ក្រុមគ្រួសារនីមួយៗ ៕
នារីម្នាក់បើករថយន្តតូចដែលត្រូវគេបុកសំប៉ែតក្បាលត្រឡប់មកផ្ទះ ។ ឃើញដូច្នេះអ្នកកំលោះនៅផ្ទះជិតខាងសួរ ៈ -ពេលចេញទៅរថយន្តនៅល្អភ្លឺរលោង ម៉េចត្រឡប់មកវិញក្រពឹត...
លោកយាយម្នាក់សួរស្ត្រីនៅផ្ទះជិតខាងដែលជាប្រពន្ធមន្ត្រីធំ ៈ -ប្តីនាងមានតួនាទីខ្ពស់ នាងមានលុយចាយសប្បាយដៃ ហេតុម៉េចមើលទៅនាងដូចជាមិនសូវសប្បាយចិត្តរបៀបអ្នក...
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម កម្ពុជាត្រូវទទួលទង់ធ្វើម្ចាស់ផ្ទះបន្តរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ី...
ខេត្តកំពង់ធំ ៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លើផ្ទះជនរងគ្រោះ...
ខេត្តសៀមរាប ៖ បុរសវ័យ៣៧ឆ្នាំម្នាក់បានមកជួយភ្ជួរស្រែឱ្យបងប្អូននៅខាងក្រោយផ្ទះ តាំងពីព្រឹករហូតដល់រសៀល ខណៈពេលនោះមេឃកំពុងភ្លៀងធ្លាក់ក៏ត្រូវរន្ទះបាញ់ បណ្តាល...
ខេត្តបាត់ដំបង ៖ មន្ត្រីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល មេត្តាជួយណែនាំដល់កូនចៅ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌនានា ដែល...
ខេត្តកំពង់ធំ ៖ លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានសំណូមពរដល់បងប្អូនប្រជពលរដ្ឋថា បងប្អូនគឺជាម្ចាស់ ហេតុដូច្នេះហើយបងប្អូនមានសិទ្ធគ្រប់យ៉ាងនៅក្នុងការដាក់...
រាជធានីភ្នំពេញ ៖ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានថ្លែងកាលពីពេល ថ្មីៗកន្លងថា លោកគ្រោងនឹងរៀបចំឲ្យភ្ញៀវទេសចរជាតិអន្តរជាតិស្លៀកពាក់ឲ្យ...
រាជធានីភ្នំពេញ ៖ ទីតាំងសិប្បកម្មផលិតទឹកសៀងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវប៉េតុង ក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលអាជ្ញាធរ...
ខេត្តក្រចេះ ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ដែលបានប្រើហិង្សាលើស្ត្រីជាប្រពន្ធ មានសរសៃខ្ចីឲ្យរងរបួសធ្ងន់ រហូតទាស់សរសៃបណ្តាលឲ្យស្លាប់ ត្រូវបាននគរបាលស្រុក...
ខេត្តព្រះសីហនុ ៖ សំណង់របងថ្មដែលអជ្ញាធរអះអាងថា សង់ក្នុងចំណីព្រែក និងស្ថិតក្នុងតំបន់កាពារឧទ្យានជាតិព្រះសីហនុរាម នៅចំណុចព្រែកទឹកសាប ភូមិស្មាច់ដែង ឃុំរាម...
រាជធានីភ្នំពេញ ៖ ការផ្តល់ការអនុគ្រោះពន្ធនាំចូលទំនិញទៅសហរដ្ឋអាមេរិកជាថ្មីសម្រាប់កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ជាកាលានុវត្តភាពថ្មី...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាបនូវទីតាំងសិប្បកម្មលីងកាហ្វេអត់យីហោមួយកន្លែង ដែលសង្ស័យមានលាយសារធាតុគីមី ដែលប្រតិបត្តិការ...
រាជធានីភ្នំពេញ ៖ លោក វ៉ា វុត្ថារ៉ា មានតួនាទីជាអ្នកទទួលបន្ទុកកិច្ចការទូទៅក្នុងខុទ្ទកាល័យសម្តេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលាឈប់ពីសមាជិកបក្សដោយ...
រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ ខៀវ សុភ៌គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ថា គណបក្សឆន្ទៈខ្មែរបានដាក់...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអះអាងការបង្កើតគណបក្សឆន្ទៈខ្មែររបស់ក្រុមគ្រួសារលោកគង់ គាំនេះដោយសារ តែក្រុមគ្រួសារលោកអស់ជំនឿ...
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីរថ្ងៃទី២៧ដល់...
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា កម្មករបេះផ្លែស្វាយម្នាក់បានធ្លាក់ពីលើរថយន្ត ហើយត្រូវរថយន្តកិន បណ្ដាលឱ្យរងរបួសធ្ងន់ តែបានស្លាប់ពេលបញ្ជូន...
រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក នៅទីបំផុតតារាចម្រៀង លោក នី រតនា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយគូដណ្តឹងវ័យក្មេង និង...
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេ កញ្ញាអេន ជី បញ្ចប់ភាពនៅលីវនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះហើយ ដោយនាងរៀបការជាមួយកូនកំលោះជាអ្នកជំនួញវ័យក្មេង ។ពិធី...