ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធការចោទប្រកាន់ទារ លុយរថយន្តដឹកគ្រឿងឈើផ្ទះចាស់៤០០០ដុល្លារ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា៩ នាក់ ដែល​អះអាង​ខ្លួន​ថា​ជាអ្នក​សារព័ត៌មាន ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធឃាត់ខ្លួន ដើម្បី​សាកសួរ​កាលពី​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ទី ៧ ខែកញ្ញា…

ខេត្តស្ទឹងត្រែង ​៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា៩ នាក់ ដែល​អះអាង​ខ្លួន​ថា​ជាអ្នក​សារព័ត៌មាន ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធឃាត់ខ្លួន ដើម្បី​សាកសួរ​កាលពី​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ទី ៧ ខែកញ្ញា ឆ្នាំ ២០២១ ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​ថា ពាក់ព័ន្ធ​ករណី​ទារ​លុយ​ចំនួន ៤០០០​ដុល្លារ ពី​រថយន្ត​ដឹក​គ្រឿង​ឈើ​ផ្ទះ​ចាស់​ចំនួន ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​មនុស្ស​ប្រុស​មួយ​ក្រុម​ដែល​អះអាង​ថា​ជា ​អ្នក​សារព័ត៌មាន​ទាំងនោះ​មាន​គ្នា​១០​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ទៅ​បណ្តាក់​គ្នា​ទារ​លុយ​ពី​រថយន្ត​ដឹក​គ្រឿង​ឈើ​ជា​ផ្ទះ​ចាស់​ៗ​ត្រូវ​គេ​ទិញ​ហើយ​រុះរើ ដឹក​ឆ្លង​ទៅ​ខេត្ត​ផ្សេង​ទៀត​ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​ចាស់​ៗ​ទាំងនោះ ក្រោយ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​បាន ​គឺ​ត្រូវ​រុះរើ​ និង​សុំ​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ទើប​លើកដាក់​រថយន្ត​ដឹក​ទៅ​ខេត្ត​ផ្សេង​ទៀត ដូច​ជា​ខេត្ត ព្រៃវែង ស្វាយ​រៀង តាកែវ កំពតជាដើម​។

សមត្ថកិច្ច​ដែល​បាន​ចុះ​ប្រតិបត្តិការ​ឃាត់​នេះ​បាន​បញ្ជាក់​ថា ឈើ​នៅ​រថយន្ត​នោះ​សុទ្ធ​សឹង​ជា​ផ្ទះ​ចាស់​ៗ ដែល​ឈ្មួញ​ប្រមូល​ទិញ​រួច​រុះរើ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​។ សមត្ថកិច្ច​ដដែល​បន្ត​ថា​ឈើ​ផ្ទះ​ចាស់​នៅ​លើ​រថយន្ត​ទាំងនោះ​មុន​ពេល​លើកដាក់​រថយន្ត​រដ្ឋបាល​ព្រៃឈើ​បាន​ត្រួតពិនិត្យ​រួចរាល់​ហើយ ពុំ​បង្កប់​ឈើ​ឆៅ​អត់​ច្បាប់​នោះ​ឡើយ​។ តែ​ដល់​ពេល​គេ​លើក ដាក់​រថយន្ត​គ្រប់គ្រាន់​ហើយ​ និង​រៀប​ចេញដំណើ​រក៏​ស្រាប់​មាន​មនុស្ស​មួយ​ក្រុម ដែល​អះអាង​ថា​ជា ​ក្រុម​សារព័ត៌មាន​ទៅ​ទារ​លុយ​ម្ចាស់​រថយន្ត​ចំនួន​៤០០០​ដុល្លារ តែ​ម្ចាស់គេ​ប្រាប់​ថា ​ពុំ​មានលទ្ធភាព​ដល់​ថ្នាក់​ហ្នឹង​ទេ ទោះ​លក់​ឈើ​ចាស់​ហ្នឹង​ទាំងអស់​ក៏​មិន​បាន​ដល់​៤០០០​ដុល្លា​ហ្នឹង​ដែរ បើ​ប្រេងសាំង​តិចតួច​ គឺ​អាច​ជូន​បាន តែ​ពួក​គាត់​មិន​ព្រម​ក៏បណ្តាក់​គ្នា​មក​ទារ​ម្តង​មួយ​ក្រុម​ៗ ហើយ​ដេញ​តាម​រថយន្ត​រហូត​តាំងពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ​និង​ព្រះ​វិហារ​មក​ដល់​ច្រកចូល​ជាំ​ធំ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួច​មនុស្ស​មួយ​ក្រុម​ដែល​ដេញ​តាម​ឡាន​ដឹកឈើ​ចាស់​ៗ​នោះ បាន​ប្តឹង​ទៅ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​និង អាវុធហត្ថ​ខេត្ត ទើប​កម្លាំង​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ទៅ​ពិនិត្យ​រថយន្ត​នោះ​ទៀត តែ​ពួក​គេ​ទាំងនោះ​រត់គេច​ពី​សមត្ថកិច្ច​វិញ ។

ដោយ​គ្មាន​មូលហេតុ​នៃ​ការ​ប្តឹង​ទៅ​សមត្ថកិច្ច​ច្បាស់លាស់ ហើយ​បែរជា​រត់គេច ទើប​កម្លាំង​អាវុធហត្ថ​តាម​ឃាត់​មក​សាកសួរ​តែ​ម្តង​។ សមត្ថកិច្ច​ដដែល​នេះ​ថា ខណៈ​ចុះ​ទៅ​ពិនិត្យ​រថយន្ត​ដឹកឈើ តាម​ការ​ប្តឹង​របស់​ក្រុម​អ្នក​សារព័ត៌មាន​នោះ ក្រុម​សារព័ត៌មាន​ទាំង នោះ​បាន​បើករថយន្ត​រត់គេច ដោយ ២​នាក់ ត្រូវ​ឃាត់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​៧​នាក់​ទៀត ក្រោម​ការ​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ឆែប​ខេត្ត ព្រះ​វិហារ ត្រូវ​បាន​ឃាត់ខ្លួន​បាន​នៅ​មុខ​បន្ទាយ​អាវុធហត្ថ​ស្រុក និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​។

ទាក់ទិន​ហេតុនេះ ​បើ​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​កន្លង មក​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រូបភាព​ទិញ​ផ្ទះ​ចាស់​ៗ ហើយ​រុះរើ​សុំ​ច្បាប់​ដឹក​ចេញ តែ​សកម្មភាព​ជាក់ស្តែង​គឺ​ប្រមូល​ទិញ​ឈើ​អា​ដោយ​រណា​យន្ត មក​វ៉ៃ​ដែកគោល​បត់ ហើយ​យក​ទៅ​ត្រាំ​ទឹក​ប្រឡាយ​ឬ​ស្រះ រហូត​ដល់​ស្រគាំ​សាច់​ទើប ស្រង់​ដាក់​លាយ​ជាមួយ​គ្រឿងផ្ទះ​ចាស់ ព្រោះ​មិន​ពិបាក​មើល៍​ផ្ទះ​ចាស់​គឺ​មាន​ដំណាប់​ខ្នៀប លក លាក់ តែ​ឈើ​បន្លំ​ពុំ​មាន ដំណាប់ ខ្នៀប លក លាក់​ឡើយ គ្រាន់តែ​វ៉ៃ​ដែកគោល​បត់ បន្លំ​តែ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​សកម្មភាព​ការ​ប្រមូល​ទិញ​ផ្ទះ​ចាស់​របស់​ឈ្មួញ​នេះ​គឺ​រាប់​ឆ្នាំ​មក​ហើយ ដឹក​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​មិន​ដែល​ស្បើយ​សោះ តើ​ស្រុក​មួយ​នោះ​មាន​ខ្នង​ផ្ទះ​ចាស់​ប៉ុន្មាន​ម៉ឺន​ខ្នង​ដែល​ត្រូវ​លក់​ទើ​ម​ឈ្មួញ​ទិញ​មិន​អស់​ទាល់តែ​សោះ​បែប​ហ្នឹង​។

ករណី​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក៏​បាន កសាង​សំណុំរឿងពី​បទ​គំរាម​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដឹកឈើ​ផ្ទះ​ចាស់ ទៅ​សាងសង់​កន្លែង​ថ្មី​ ។ ក្រុម​អ្នក​សារព័ត៌មាន​ទាំង​៩​នាក់​នោះ​មានឈ្មោះ​ដូច​ខាងក្រោម

១ – ឈ្មោះ សំ រ​ដ្ឋា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជា​អ្នក​សារ​ព័​ត៌​មាន កាន់​បណ្ណសំ​គាស់​ខ្លួន​ ចេញ​ដោយ​អគ្គនាយកដ្ឋា​ន​ព័​ត៌​មាន និង​សោត​ទស្ស​ន៌ (​តែ​ពិនិត្យ​តាម QR Code មិន​មាន​អត្តសញ្ញាណ ) ២ – ឈ្មោះ ច្រេស សុ​ខុន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជា​អ្នក​សារព័ត៌​មាន​កាន់​បណ្ណសំ​គាស់​ខ្លួន​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌​មាន និង​សោត​ទស្ស​ន៌ ( ពិនិត្យ​តាម QR Code មិន​មាន​អត្តសញ្ញាណ ) ៣ – ឈ្មោះ អឿ​ន សុខ​ខេ​ង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជា​អ្នក​សារ ព័​ត៌​មាន កាន់​បណ្ណសំ​គាស់​ខ្លួន​ចេញ​ដោយ អគ្គនាយកដ្ឋាន​ព័​ត៌​មាន និង​សោត​ទស្ស​ន៌ ( ពិនិត្យ​តាម QR Code មិន​មាន​អត្តសញ្ញាណ ) ៤ -ឈ្មោះ អ៊ិ​ត រិ​ទ្ឋី ភេទ​ប្រុស អាយុ៤៧ ឆ្នាំ ជា​អ្នក​សារ​ព័​ត៌​មាន ៥ – ឈ្មោះ បុល ថៃ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជា​អ្នក​សារ​ព័ត៌​មាន ៦- ឈ្មោះ លី ធា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជា​អ្នក​សារ​ព័​ត៌​មាន ៧ -ឈ្មោះ ណុ​ប ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ៤២ ឆ្នាំ ជា​អ្នក​សារ​ពព័ត៌មាន ៨ – ឈ្មោះ គង់ សុធា​រើ​ន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​អ្នក និ​ព​ន្ឋ​នាយ​រងអ្នក​សារ​ព័​ត៌​មាន ៩ – ឈ្មោះ លី វ៉ា​ន់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជា​ជំនួយការ​ចាងហ្វាង ។

ក្រុម​អ្នក​សារ​ពព័ត៌​មាន​ទាំង​៩​នាក់ខាងលើ ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការអនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ