ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ឆ្នើម​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​៣​រូប​នាំ​ជ័យ​លា​ភី​ផ្នែក​វិទ្យាសាស្ត្រ​ជូន​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​មក​ពីសា​លា​អន្តរជាតិ​ហ្សា​ម៉ា​ន់​កម្ពុជា ចំនួន​៣​រូប តំណាង​ឱ្យ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​+3 វិទ្យាសាស្ត្រ​លើក​ទី​៧ ស្ដី​អំពី​សិក្ខាសាលា​នៃ​ការ​បោះជំរុំ​សិស្ស

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​មក​ពីសា​លា​អន្តរជាតិ​ហ្សា​ម៉ា​ន់​កម្ពុជា ចំនួន​៣​រូប តំណាង​ឱ្យ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​+3 វិទ្យាសាស្ត្រ​លើក​ទី​៧ ស្ដី​អំពី​សិក្ខាសាលា​នៃ​ការ​បោះជំរុំ​សិស្ស និង​គ្រូបង្រៀន​នៅ​វិទ្យាល័យ​វិទ្យាសាស្ត្រ​ចាង​វ៉ុ​ន​, រ៉ក​នៅ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​ទី​២៤-៣១ មក​រា ទទួល​បាន​ជ័យ​លា​ភី​មេដាយមាស​១​គ្រឿង និង​មេដាយ​សំ​រិ​ទ្ធ​២​គ្រឿង លើ​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​ចំណោម​សិស្ស​៨០​នាក់ មក​ប្រទេស​នៅ​លើ​ពិភពលោក​ចំនួន​១១ ក្នុង​នោះ​នៅ​អាស៊ី​ចំនួន​៨​ប្រទេស​។

ព្រឹត្តិការណ៍​អាស៊ាន​+3 វិទ្យាសាស្ត្រ​លើក​ទី​៧ ស្ដី​អំពី​សិក្ខាសាលា​នៃ​ការ​បោះជំរុំ​សិស្ស និង​គ្រូបង្រៀន​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ ផ្តោត​លើ​ប្រធានបទ «​ថាមពលបៃតង​សម្រាប់​ជីវិត​»​។ អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ពិភពលោក​បាន​ព្យាយាម​ស្វែងរក​វិធី​ដ៏​ល្អ​ៗ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបៃតង​សម្រាប់​ជីវិត​។ នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​+3 វិទ្យា​សាស្ត្រ​លើក​ទី​៧ នៅ​ប្រទេស​កូរ៉េ​នេះ សម្រាប់​សិស្សានុសិស្ស​រៀន​ថ្នាក់​ទី​១០ ផ្នែក​វិទ្យាសាស្ត្រ​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​កម្ពុជា តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចំនួន​បី​រូប ទទួល​បាន​ជ័យ​លា​ភី​ជូន​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​មាន​យុវ​សិស្ស វ៉ា រិ​ទ្ធិ​យុទ្ធ ទទួល​បាន​មេដាយមាស​១​គ្រឿង លើ​ប្រធានបទ «​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​បន្ទប់ទឹក​»​។ យុវ​សិស្ស គង់ គី​រី ទទួល​បាន​មេដាយ​សំ​រិ​ទ្ធ​១​គ្រឿង លើ​ប្រធានបទ «​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ព្រិល​ទឹកកក​» និង​យុវ​សិស្ស ជា ឧស្សាហ៍ ទទួល​មេដាយ​សំ​រិ​ទ្ធ​១​គ្រឿង លើ​ប្រធានបទ «​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​សម្ពាធ​»​។

លោក ម​. ហ្គួ​រ​កាន់ ចី​ល នាយក​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​កម្ពុជា មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិតជា​មាន​អារម្ម​ណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន +3 វិទ្យាសាស្ត្រ​លើក​ទី​៧ ស្ដី​អំពី​សិក្ខាសាលា​នៃ​ការ​បោះជំរុំ​សិស្ស និង​គ្រូបង្រៀន​ជា​កម្មវិធី​កំរិត​វិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​លើ​ឆាក​អន្តរជាតិ​ជាមួយនឹង​យុវ​សិស្ស​ដទៃ​ទៀត ដែល​មក​ពី​ប្រទេស​អាស៊ាន​បូក​បី នឹង​បាន​ពាំនាំ​មក​វិញ​នូវ​សមិទ្ធផល​ដ៏​ល្អ​ដែល​មាន​មេដាយមាស និង​មេដាយ​សំ​រិ​ទ្ធ​ជា​កិ​តិ្ត​យស​ដ៏​វិសេសវិសាល​ដល់​ក្រុម​គ្រួសារ សាលារៀន ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ពិសេស​ដល់​ប្រទេស​ជាតិ​ទាំងមូល ។ យើងខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ក្នុង​ការ​ជំរុញ​បង្ហាត់បង្រៀន និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​យកជ័យ​លា​ភី​ដ៏​ល្អ​ៗ​បន្ត​ទៀត​»​។

ព្រឹត្តិការណ៍​អាស៊ាន​+3 វិទ្យាសាស្ត្រ​លើក​ទី​៧ ស្ដី​អំពី​សិក្ខាសាលា​នៃ​ការ​បោះជំរុំ​សិស្ស និង​គ្រូបង្រៀន នឹង​ផ្ដល់​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​អាស៊ាន​+3 ជាតិ​សាសន៍​ជាមួយនឹង​ភ្ញៀវ​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បាន​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​ការ​ស្វែងរក​វិធីសាស្ត្រ​ដ៏​ល្អ ដើម្បី​អភិវឌ្ឍន៍​មាតិការ​នៃ​ការ​អប់រំ​របស់​ពួក​គាត់ ដោយ​ការ​ចូលរួម​ចែករំលែក​ជាមួយ​សហការី​ដែល​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

កម្មវិធី​ទេព​កោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​អាស៊ាន​+3 នេះ បាន​បង្កើត​ឡើង ដើម្បី​ក្នុង​ការ​ជំរុញ​លើកទឹកចិត្ត និង​មានការ​ប្រកួតប្រជែង​រវាង​សិស្ស​ពូកែ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ព្រមទាំង​ដើម្បី​ជំរុញ​ការ​ចង់​ដឹង​ចង់​ឃើញ​បញ្ញា​របស់​សិស្សានុសិស្ស​តាម​រយៈ​ការ​បង្រៀន​ជា​ច្រើន​, ការ​ពិភាក្សា និង​ការ​ពិសោធន៍​។ វា​នឹង​ជួយ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​បន្តការងារ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​បន្ថែម​ទៀត​។