ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រេ​ស៊ីល​ដាស់តឿន​ស្ដ្រី​មានគភ៌​ចៀសវាង​ចូល​ទស្សនាការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ខ្លាច​ឆ្លង​វីរុស Zika

8 ឆ្នាំ មុន

AFP កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រកាស​អាសន្ន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ឱ្យ​ចៀសវាង​ចូលរួម​ទស្សនាការ​ប្រកួតអូ​ឡាំ​ពិ​ក​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ក្នុង​ក្រុង​រី​យ៉ូ​ដឹ​ហ្សា​ណា​រ៉ូ

AFP កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រកាស​អាសន្ន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ឱ្យ​ចៀសវាង​ចូលរួម​ទស្សនាការ​ប្រកួតអូ​ឡាំ​ពិ​ក​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ក្នុង​ក្រុង​រី​យ៉ូ​ដឹ​ហ្សា​ណា​រ៉ូ ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) ប្រកាស​ថា គ្រោះអាសន្ន​វីរុស​Zika កើត​មាន​ជា​អន្តរជាតិ​។

លោក ជែក វែក​ន័​រ ប្រធាន​ក្រុមការងារ​លោក​ប្រធានាធិបតី​ប្រេ​សី​ុ​ល ប​ណ្ជា​ក់ថា ស្ដ្រី​មានគភ៌​មាន​ហានិភ័យ​ខ្ពស់​ពេល​ឆ្លង​វីរុស Zika​។ នេះ​មិនមែន​ជា​ការ​បំភ័យ​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទេ ។ ចំណែក​លោក​ថូ​ម៉ាស់​បាក ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​ថ្លែង​ថា ការ​ប្រកាស​អាសន្ន​របស់​WHO ធ្វើ​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​វីរុស​Zika និង​លទ្ធភាព​ទប់ទល់​វីរុស​មាន​កាន់តែ​ខ្លាំង ។

លោក​បញ្ជាក់​ថា គណៈ​ក​មា្ម​ធិ​ការ​រ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ប្រេ​ស៊ី​ល និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ធ្វើ​រឿង​នេះ​ឱ្យ​បាន​ដិត​ដល់ ។ ទោះបី​យ៉ាងណា ទម្រាំ​ដល់​ពេល​ប្រកួត​គឺ​ដល់​ពេល​រដូវរងា​របស់​ប្រេ​ស៊ី​ល និង​ជា​អំឡុង​ពេល​ដែល​មូស​មិន​រីក​ដុះដាល​ធ្វើ​ឱ្យ​មាន​ជំនឿ​ចិត្ដ​ថា កត្ដា​ទាំង​អស់នេះ​នឹង​អំណោយផល​ល្អ​ដល់​កីឡាករ និង​អ្នក​ចូល​ទស្សនាការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ៕