ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ស្រា​បៀរ​បង្ហាញ​ពី​វិធី​ចាក់​ស្រា​បៀរ ដោយ​រក្សា​នូវ​គុណ​ភាពល្អ​ឥត​ខ្ចោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Frank Evers អ្នកជំនាញ​របស់​ស្រា​បៀរ Heineken បាន​មក​ប្រទេស​កម្ពុជា និង​បង្ហាត់បង្ហាញ​ដល់​បុគ្គល​តាម​បារ និង​ហាង​នានា ក្នុង​រាជធានី​ភ្នំពេញ ពី​របៀប​ចាក់​ស្រា​បៀរ​ដោយ​រក្សា​នូវ​គុណ​ភាពល្អ​ឥត​ខ្ចោះ

រាជធានី​ភ្នំពេញ ៖ លោក Frank Evers អ្នកជំនាញ​របស់​ស្រា​បៀរ Heineken បាន​មក​ប្រទេស​កម្ពុជា និង​បង្ហាត់បង្ហាញ​ដល់​បុគ្គល​តាម​បារ និង​ហាង​នានា ក្នុង​រាជធានី​ភ្នំពេញ ពី​របៀប​ចាក់​ស្រា​បៀរ​ដោយ​រក្សា​នូវ​គុណ​ភាពល្អ​ឥត​ខ្ចោះ និង​រសជាតិ​ខ្ពស់ ។ ការ​បង្ហាត់បង្ហាញ​ពី​របៀប​ចាក់​ស្រា​បៀរ​នេះ ធ្វើ​ឡើង​នៅ​អគារ​ភ្នំពេញ​ថៅ​វើ​រ ជាន់​ទី​២២ កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០១៦ ។

លោក Frank Evers អ្នកជំនាញ​ស្រា​បៀរ​របស់​ក្រុមហ៊ុនស្រា​បៀរ Heineken រូប​នេះ បានឱ្យ​ដឹង​ថា ស្រា​បៀរ Heineken ជា​ស្រា​បៀរ​ម្យ៉ាង​ដែល​មានការ​ផលិត និង​ត្រួតពិនិត្យ​ត្រឹមត្រូវ ជាក់ស្ដែង​ស្រា​បៀរ​នេះ ត្រូវ​បាន​ត្រួតពិនិត្យ​រាប់រយ​ដង​មុន​នឹង​បញ្ចេញ​លក់​មក​ដល់​ដៃ​អ្នក​ពិសា ប៉ុន្តែ​អ្នក​ពិសារ​មួយ​ចំនួន​មិន​បានដឹង​ពី​របៀប​ចាក់​ស្រា​បៀរ​យ៉ាង ដើម្បី​ឱ្យ​មាន​រសជាតិ​ល្អ និង​មានគុណ​ភាព​នោះ​ទេ ។ ប្រសិនបើ​អ្នក​ពិសា​មិន​បានដឹង​ពី​រឿង​នេះ វា​គឺជា​រឿង​មួយ​ឥតប្រយោជន៍​ដែល​ក្រុមហ៊ុន​ខិតខំ​ប្រឹង​ផលិត​យ៉ាង​ល្អ​សម្រាប់​អ្នក​ពិសា ។

គួរ​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​គុណភាព និង​ភាព​រីករាយ​នៅ​ពេល​ទទួលទាន​ស្រា​បៀរ​ដ្រា​ហ្វ Heineken ឱ្យ​មាន​រសជាតិ​ដូច​គ្នា មិន​ថា នៅ​ទីណា​ឡើយ ទូ​ទាំង​ពិភព​លោក លោក Frank Evers បាន​បង្កើត​វិធីសាស្ត្រ​ដែល​មានឈ្មោះ​ថា Heineken Star Serve Ritual សម្រាប់​បុគ្គលិក​ចាក់​ស្រា​បៀរ​ទាំងអស់ ដើម្បី​ផ្ដល់​នូវ​ស្រា​ដ្រា​ហ្វ ដែល​ធានា​រសជាតិ​ល្អ​ផ្ដាច់​គេ ។ វគ្គ​នីមួយ​ៗ​នៅ​ក្នុង​កម្មវិធី Heineken Star Serve គឺ​មាន​សារសំខាន់​ណាស់ ។ វិធីសាស្ត្រ​នៃ Star Serve ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៨៨២ នៅ​សហរដ្ឋអាមេរិក ក្នុង​ការ​ផ្ដើម​ចេញ​នូវ​ការ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​ស្រា​បៀរ Heineken ដើម្បី​បំពេញចិត្ត​អតិថិជន​របស់​ខ្លួន ។

Heineken ត្រូវ​បាន​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​១៩៩ ជុំវិញ​ពិភពលោក រួច​មក​ហើយ​ភាព​ស្រទន់ និង​តុល្យភាព​នៃ​រសជាតិ​ត្រូវ​បាន​ទទួលស្គាល់​ថា រៀង​រាល់​ការ​ចាក់​ចូល​កែវ​នៅ​តែ​មាន​រសជាតិ និង​គុណភាព​ដូច​គ្នា ។ Heineken ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ផង​ដែរ នូវ​គំនិត​ន​វា​នុ​វត្ត ៕