ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​សួត​សម្លា.ប់​ជនជាតិ​ចិន​ជាង​8​លាន​នាក់​ចាប់ពី​ឆ្នាំ​2033

8 ឆ្នាំ មុន

ជំងឺ​សួត​បណ្តាល​មក​ពី​ផល​ប៉ះពាល់​រយៈពេល​យូរអង្វែង ដូច​ជា​ការ​បំពុល​បរិ​យាកាស​ដែល​មាន​២០​ទីក្រុង​ក្នុង​ចំណោម​៣០​ទីក្រុង ដែល​កខ្វក់​ជាងគេ​ក្នុង​លោក​គឺ​ស្ថិត​នៅ​ប្រទេស​ចិន ។ ទី​២ តួលេខ​ច្រើន​នៃ​អ្នក​ជក់បារី​

ជំងឺ​សួត​បណ្តាល​មក​ពី​ផល​ប៉ះពាល់​រយៈពេល​យូរអង្វែង ដូច​ជា​ការ​បំពុល​បរិ​យាកាស​ដែល​មាន​២០​ទីក្រុង​ក្នុង​ចំណោម​៣០​ទីក្រុង ដែល​កខ្វក់​ជាងគេ​ក្នុង​លោក​គឺ​ស្ថិត​នៅ​ប្រទេស​ចិន ។ ទី​២ តួលេខ​ច្រើន​នៃ​អ្នក​ជក់បារី​ដែល​មាន​៥០​ភាគរយ​នៃ​មនុស្ស​វ័យ​ជំ​ង់ និង​ទី​៣ គឺ​ទម្លាប់​អនុវត្ត​ទូទៅ​នៃ​ការ​ដុត​ឈើ ឬ​ធ្យូង​នៅផ្ទះ​សម្បែង​សម្រាប់​ចម្អិន​ម្ហូបអាហារ និង​សម្រាប់​កម្តៅ​ដែល​ប្រើប្រាស់​ជាង​៦៥​ភាគរយ​នៃ​អត្រា​ប្រជាជន​របស់​ខ្លួន ។

ប្រទេស​ចិន​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ឱ្យ​មាន​ភាព​ប្រសើរ ចាប់ពី​ឆ្នាំ​២០៣៣​តទៅ ខណៈ​ពេល​ពេល​ដែល​ការ​អនុវត្ត​នៃ​កម្មវិធី​ថ្មី​នៃ​ការ​យកពន្ធ ការ​អប់រំ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ការ​ហាមប្រាម​មិន​ឱ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ ។ កត្តា​នេះ​នឹង​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​សួត​ក្នុង​ប្រទេស​ដែល​ជា​ឃាតករ​គ្មាន​ស្រមោល​ក្នុង​ប្រទេស​ចិន ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ពិភពលោក​ពី​ការ​រីក​រាលដាល់​នៃ​វីរុស ថ្មី​ៗ​ចាត់​ទុក​ថា​ជា​ឃាតករ​ព្រៃផ្សៃ ៕