ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ពង្រត់ប្រពន្ធគេប្តីតាមយកវិញ ម្នាក់ទៀតបន្លំធ្វើប្តីរួមរ័ក

13 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង ៖ មនុស្ស​​មិន​មែន​ជា​សត្វ​ទេ សំរាប់​សត្វ​ធាតុ​ពិត​ជា​ធ្វើ​អ្វីៗ​ទៅ​តាម​សភាវ​គតិ​ជា​សត្វ តែ​មនុស្ស​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​​សកម្ម​ភាព​​ខ្លះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ហួស​ចិត្ត ​នឹក​​ស្មាន​មិន​ដល់​ដូច​ជា​ករណី​២​ខាង​ក្រោម​នេះ​វា​បាន​កើត​ឡើង គឺ​បុរស​​ម្នាក់​ពង្រត់​​ប្រពន្ធ​គេ​ពី​ខេត្ត​តាកែវ ដល់​ខេត្ត​បាត់​ដំបង និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ប្តី​តាម​មក​យក​ប្រពន្ធ​ទៅ​វិញ ឯ​ករណី​មួយ​ទៀត​បុរស​ម្នាក់​ឆក់​ឱកាស​ប្តី​គេ​កំពុង​ផឹក​ស្រា​ស្រវឹង​ក៏​ បន្លំ​ធ្វើ​ជា​ប្តី​ប៉ុន​ប៉ង

ខេត្ត​​បាត់​ដំបង ៖ មនុស្ស​​មិន​មែន​ជា​សត្វ​ទេ សំរាប់​សត្វ​ធាតុ​ពិត​ជា​ធ្វើ​អ្វីៗ​ទៅ​តាម​សភាវ​គតិ​ជា​សត្វ តែ​មនុស្ស​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​​សកម្ម​ភាព​​ខ្លះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ហួស​ចិត្ត​នឹក​​ស្មាន​មិន​ដល់​ដូច​ជា​ករណី​២​ខាង​ក្រោម​នេះ​វា​បាន​កើត​ឡើង គឺ​បុរស​​ម្នាក់​ពង្រត់​​ប្រពន្ធ​គេ​ពី​ខេត្ត​តាកែវ ដល់​ខេត្ត​បាត់​ដំបង និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ប្តី​តាម​មក​យក​ប្រពន្ធ​ទៅ​វិញ ឯ​ករណី​មួយ​ទៀត​បុរស​ម្នាក់​ឆក់​ឱកាស​ប្តី​គេ​កំពុង​ផឹក​ស្រា​ស្រវឹង​ក៏​បន្លំ​ធ្វើ​ជា​ប្តី​ប៉ុន​ប៉ង​រួម​រ័ក​ តែ​វា​ធម្ម​តា​​ទេ មនុស្ស​ម្នាក់​ៗ​មិន​ដែល​មាន​សកម្ម​ភាព​ដូច​គ្នា​ទេ សូម្បី​តែ​ក្លិន​ក៏​មិន​ដូច​គ្នា​​ផង ​ទី​បំផុត​​ពេល​បន្លំ​​េនប​និត្យ​​នោះ​ក៏​មាន​ការ​​សង្ស័យ​​ពេល​បើក​​ភ្លើង​ទើប​ដឹង​ថា ​ជា​ចោរ​លួច​បេះ​ដូង។ ខាង​ក្រោម​នេះ គឺ​ជា​សេច​ក្តី​រាយ​ការណ៍​ព័ត៌​មាន​​ទាក់​ទិន​នឹង​រឿង​រ៉ាវ​ខាង​លើ​​។

  • ពង្រត់​ប្រពន្ធ​គេមក​នេប​និត្យ

បុរស​ដាច់​យ៉ៃ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ តុលា នៅ​ចំណុច​​​មុខ​ផ្ទះ​​សំណាក់ លីហុក ​ស្ថិត​នៅ​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង បន្ទាប់​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ថា បុរស​នេះ​បាន​ពង្រត់​ស្ត្រី​ម្នាក់​ដែល​មាន​ប្តី​រួច​ហើយ មក​ពី​ខេត្ត​​តាកែវ រួម​ជា​មួយ​កូន​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ផង មក​​ក្រេប​ទឹក​ឃ្មុំ​នៅ​ខេត្ត​បាត់​ដំបង ហើយ​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ខាង​លើ​នេះ។
ក្រុម​សមត្ថ​កិច្ច​បាន​បញ្ជូន​បុរស​លួច​ប្រពន្ធ​គេ​ និង​ស្ត្រី​ដែល​លួច​មាន​សហាយ​ស្មន់​ក្បត់​​ចិត្ត​ប្តី​នោះ​ទៅ​កាន់​ការិយា​ល័យ​នគរ​បាល​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ភ្លាមៗ​ដែរ ដើម្បី​ធ្វើ​ការ​សាក​សួរ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​បុរស​ដាច់​យ៉ៃ​នោះ​ប្រាប់​ថា ខ្លួន​​ឈ្មោះ​ម៉ាន់ រើន អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​​បាត់​ដំបង។ ដោយ​ឡែក​ស្ត្រី​ដែល​ក្បត់​ប្តី​ឈ្មោះ​យ៉ែម ចាន់​នឿន អាយុ​២៧​ឆ្នាំ និង​ប្តី​ឈ្មោះ​យន់ ពៅ អាយុ​៣៨​ឆ្នាំ មាន​កូន​ស្រី​មួយ​អាយុ​៤​ឆ្នាំ រស់​នៅ​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ។

នៅ​ក្នុង​​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​បុរស​ឈ្មោះ​ម៉ាន់ រើន បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ថាខ្លួន និង​ស្ត្រី​ឈ្មោះ​ចាន់​នឿន នេះ​ទើប​ស្គាល់​គ្នា​បាន​ប្រហែល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដែល​ខ្លួន​ទៅ​លេង​ផ្ទះ​បង​ធម៌​នៅ​ឯ​ខេត្ត​តាកែវ។ បុរស​កំហូច​នេះ​​បន្ត​ថា ស្ត្រី​ឈ្មោះ​ចាន់​នឿន និង​ប្តី​បាន​​ជួល​ខ្លួន​ឱ្យ​ជួយ​ធ្វើ​ផ្ទះ គឺ​គ្រា​នោះ​ហើយ​ ដែល​ខ្លួន និង​ស្ត្រី​ចាន់​នឿន បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា ហើយ​បបួល​គ្នា​រត់​មក​ផ្ទះ​របស់​ខ្លួន​នៅ​ឯ​ខេត្ត​បាត់​ដំបង​តែ​ម្តង។ ពួក​ខ្លួន​ពង្រត់​គ្នា​​កាល​ពី​ថ្ងៃ​ទី​២៥ តុលា មក​ដេក​នៅ​ផ្ទះ​របស់​​ខ្លួន​បាន​២​យប់​ស្គាល់​រស​ជាតិ​​ទឹក​ឃ្មុំ​សល់​តែ​កាក​៦​ដង​។ លុះ​ថ្ងៃ​ទី ២៧ តុលា បបួល​គ្នា​មក​ដេក​ផ្ទះ​សំណាក់​លីហុក ក៏​ត្រូវ​ប្តី​គេ​មក​​ទាន់​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​តែ​ម្តង។

ជា​មួយ​គ្នា​នេះ​ដែរ ស្ត្រី​ឈ្មោះ​យ៉ែម ចាន់​នឿន បាន​បំភ្លឺ​ជុំ​វិញ​រឿង​នេះ​ដែរ​ថា ខ្លួន​ធ្វើ​បែប​នេះ​ ដោយ​សារ​ខឹង​​នឹង​​ប្តី​​ពេល​ឈ្លោះ​គ្នា​ម្តងៗ ​ចេះ​តែ​​បង្ខំ​​ខ្លួន​ឱ្យ​យក​ប្តី​ទៀត​ទៅ ទើប​ខ្លួន​ក្តៅ​ក្រហាយ​រត់​តាម​​ប្រុស​​ដាច់​យ៉ៃ​នេះ មួយ​គ្រា​សិន។ ម្យ៉ាង​ទៀត​ដោយ​សារ​​តែ​បុរស​រូប​នេះ​​ពួកែ​លួង​លោម​ផង​ដែរ តែ​​គេ​​គ្មាន​ប្រាក់​មួយ​សេន​ជាប់ខ្លួន​ទេ។ ទោះ​បី​ជា​បែប​ណា​លោក​កុយ ហ៊ាង ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​បាន​ថ្លែង​ថា បើ​យោង​តាម​ផ្លូវ​ច្បាប់​គូ​ស្នេហ៍​ពង្រត់​គ្នា​នេះ ត្រូវ​​​ជាប់​​ចោទ​ពី​បទ​សហាយ​ស្មន់ ហើយ​ត្រូវ​មាន​ទោស។​ តែ​ដោយ​សារ​បុរស​ជា​ប្តី​ប្តឹង​សុំ​យក​ តែ​ប្រពន្ធ​ទៅ​វិញ​​តែ​ប៉ុណ្ណោះ ទើប​លោក​ស្នង​ការ​សំរេច​ឱ្យ​បុរស​នោះ​​រួច​ខ្លួន​ទៅ។

  • បន្លំ​រួម​រ័ក​ប្រពន្ធ​គេ​ជាប់​ចោទ​រំលោភ

យុវជន​ម្នាក់​រង​ការ​ប្តឹង​ចោទ​ប្រកាន់​ថា បាន​ចាប់​ប្រពន្ធ​គេ​រំលោភ​សេព​សន្ថវៈ​ ហើយ​ត្រូវ​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ តុលា។ ជន​សង្ស័យត្រូវ​ចាប់​ខ្លួន​មួយ​ថ្ងៃ​ក្រោយ​​ពី​បាន​ប្រព្រឹត្តបែប​នោះ​​កាល​ពី​វេលាម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​២៦ តុលា នៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅឃុំ​អូរ​តា​គី​ ស្រុក​ថ្ម​គោល​។ ជន​សង្ស័យ​ឈ្មោះ​ញ៉ាន សួស អាយុ​២២​ឆ្នាំ រីឯ​ស្រ្តី​រង​គ្រោះ​ឈ្មោះ​ស.វ អាយុ​២១​ឆ្នាំ​ មាន​​ប្តី​ និង​មាន​កូន​១។ លោក​អ៊ុយ រិទ្ធ​ នា​យ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​អូ​រតាគី​​បញ្ជាក់​ថា​ ជន​សង្ស័យ​ត្រូវ​​ចាប់​ខ្លួនមួយ​ថ្ងៃ​​បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ប្តឹង​ចោទ​ប្រកាន់​។ ខណៈ​ស្រវឹង​ធ្លាក់​ភ្នែក ជន​នោះ​បន្លំ​ធ្វើ​ប្តី​របស់​ស្ត្រី​រង​គ្រោះ ហើយ​លូន​ចូល​មុង​ដើម្បី​រួម​រ័ក តែ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ក្រោយ​ពីរួម​រ័ក​បាន​បន្តិច​ខុស​ទំលាប់​របស់​ប្តី​ ធ្វើ​ឱ្យ​នាង​មាន​ការ​សង្ស័យ​ថា​ មិន​មែន​ជា​ប្តី​របស់​ខ្លួន​។

តាម​ការ​ស្រង់​សំដី​របស់​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​សួស ​បាន​ផឹក​​ស៊ី​នា​យប់​នោះ​ជាមួយ​អ្នក​ជិត​ខាង​រួម​ជាមួយ​ប្តី​ស្ត្រី​​រង​គ្រោះ​​ផង​។ លុះ​ពេល​រំលង​អធ្រាត្រ​ក្នុង​គ្រា​ដែល​បុរស​ជាប្តី​កំពុង​​ស្រវឹង​ខ្លាំង​ ជននោះ​ឆ្លៀត​ឱកាស​រំដោះ​ខ្លួន​ចេញ​ពី​វង់​ផឹកស៊ីមុន​ទៅ​បន្លំ​ដេក​ជាមួយ​ស្ត្រី​រង​គ្រោះ។ ពេល​នោះ​គេ​មិន​និយាយ​ឮៗ​ទេ​​ ហើយស្ត្រី​​រង​គ្រោះ​នឹក​ស្មាន​ថា​ ប្តី​ខ្លួន​ ព្រោះ​ងងឹតក៏​សំងំ​​ឱ្យគេ​​ស្ទាប​អង្អែល​តាម​ចិត្ត​។ ទោះ​បី​ជា​បែប​ណាក្តី​​ ពេល​ចាប់​ផ្តើម​រួម​រ័ក​បាន​បន្តិច​នាង​មាន​ការ​សង្ស័យ​រឿង​​ប្តី​សិប្ប​និម្មិត​​នេះ​ស្រាត​ខោ​ត្រឹម​ជង្គង់​ ព្រោះ​​រាល់លើក​មិន​​ដែលស្រាត​ខោ​​ពាក​់​កណ្តាល​បែប​នេះ​ទេ​ ។ នាង​បញ្ឈប់សកម្ម​ភាព​ភ្លាម​​ស្ទុះ​ទៅ​បើក​ភ្លើង​មើល​មុខ​ជន​សង្ស័យ​ស្រាប់​តែដឹង​ច្បាស់​​មិន​ែមន​ប្តី​របស់​ខ្លួន​ក៏​​ស្រែក​ឆោឡោឱ្យ​គេ​ជួយ​តែ​ម្តង​។ គ្រា​នោះ​ជន​សង្ស័យ​​លើក​ខោ​រត់​គេចបាត់​ភ្លាម។

នៅ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​និយាយ​​ថា​ ពេល​ផឹក​ស៊ី​ប្តី​នារី​នោះ​ប្រើ​គេ​ឱ្យ​ទៅ​យក​សាច់​ក្លែម​នៅ​ផ្ទះ​របស់​ខ្លួន​ លុះ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះគេ​​ដើរ​បុក​បង្គោល​មុងដួល​ក្បែរ​នោះ តែ​គេ​​មិន​បាន​ធ្វើ​អ្វី​លើ​ប្រពន្ធ​គេ​ទេ។ លោក​គុយ ហ៊ាង​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​បញ្ជាក់​ថា​ ចំលើយ​របស់​ជន​សង្ស័យ​គឺ​គ្រាន់​តែ​ឆ្លើយ​ដោះ​ខ្លួន​ប៉ុណ្ណោះ៕