ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​តា​លី​បង់ ​ប្រកាស​ដណ្ដើម​យក​បាន​តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ​ទាំងស្រុង

2 ឆ្នាំ មុន

ពួក​តា​លី​បង់​ប្រកាស​នា​ថ្ងៃ​ទី​៦​កញ្ញា​ថា ដណ្ដើម​យក​បាន​ទាំងស្រុង​តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ ដែល​ទីនោះ​មានការ​តស៊ូ​ប្រឆាំង​ពួក​គេ ចាប់តាំងពី​ពួក​គេ​ដណ្ដើម​អំណាច​បាន នៅ

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ដា​ន ៖ ពួក​តា​លី​បង់​ប្រកាស​នា​ថ្ងៃ​ទី​៦​កញ្ញា​ថា ដណ្ដើម​យក​បាន​ទាំងស្រុង​តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ ដែល​ទីនោះ​មានការ​តស៊ូ​ប្រឆាំង​ពួក​គេ ចាប់តាំងពី​ពួក​គេ​ដណ្ដើម​អំណាច​បាន នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ពាក់កណ្ដាល​ខែសីហា​មក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ សំខាន់​របស់​តា​លី​បង់ លោក​ZABIHULLAH MAJAHID​ថ្លែង​ថា ជាមួយ​ជ័យជម្នះ​នោះ ប្រទេស​របស់​យើង ចា​ប៉​ពី​ពេល​នេះ​តទៅ ចាកចេញ​ផុត​ស្រឡះ​ហើយពី​សង្គ្រាម​ដ៏​អប្រិយ​។ បណ្ដា​ពួក​បះបោរ​បាន​ត្រូវ​សម្លា.ប់​ និង​ក្រៅពី​នេះ​រត់គេច​ខ្លួន​។ ប្រជាជន​គួរ​ឲ្យ​គោរព​នៅ​ប៉ាន​សៀរ​ត្រូវ​បាន​ជួយ​សង្គ្រោះ ពី​ការ​ជាប់​ជា​ចំណាប់ខ្មាំង​។ យើង​សូម​ធានា​ដល់​ប្រជាជន​ទីនោះ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ជា​កម្មវត្ថុ​នៃ​ការ​រើសអើង​ឡើយ​។ ពួក​គេ​សុទ្ធតែ​ជា​បងប្អូន​ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ប្រទេស​មួយ​ និង​ទិស​ដៅ​មួយ​។

តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ​ជា​តំបន់​ពិបាក​ចេញចូល ស្ថិត​នៅ​ចម្ងាយ​តែ​៨០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​កា​ប៊ុល ជាទី​តាំង​ចុង​ក្រោយ​របស់​ពួក​ប្រឆាំង​ប្រដាប់​អាវុធ ចំពោះ​ពួក​តា​លី​បង់​ដែល​ដណ្ដើម​អំណាច​បាន កាលពី​ថ្ងៃ​ទី​១៥​សីហា និង​ទទួល​បានការ​ចាកចេញ របស់​កង​ទាហាន​បរទេស​ចុង​ក្រោយ ២​ស​ប្ដា​ហ៍​បន្ទាប់​ពី​នោះ​មក​។

ជាទី​តាំង​ប្រឆាំង​តា​លី​បង់​ចាប់តាំងពី​យូរ​មក​ហើយ ជ្រលង​ភ្នំ​ប៉ាន​សៀរ​គ្រប់គ្រង​ដោយ​មេបញ្ជាការ​អា​ម៉េ​ដ​សា​ម៉ា​ស៊ូ​ដ ដែល​ជា​មនុស្ស​មានឈ្មោះ​ល្បីល្បាញ កាលពី​ដំណាច់់​ទស​វត្ស​ឆ្នាំ​១៩៩០ មុន​ពេល​ត្រូវ​សម្លា.ប់​ដោយ​ពួក​អាល់​កៃ​ដា​កាលពី​ឆ្នាំ​២០០១​។ ទីនោះ​ជាទី​តាំងរបស់​ចលនា​តស៊ូ​មួយ​មានឈ្មោះ​ថា រណសិរ្ស​ជាតិ​តស៊ូ​។ ដឹកនាំ​ដោយ​លោក​អា​ហ៍​ម៉ា​ដ​ម៉ា​ស៊ូ​ដ កូនប្រុស​របស់​មេបញ្ជាការ​ម៉ា​ស៊ូ​ដ រណសិរ្ស​តស៊ូ​នេះ​មាន​បណ្ដា​សមាជិក​ជា​ពួក​ជីវពល​មូលដ្ឋាន​ព្រមទាំង​បណ្ដា​អតីត​សមាជិក កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​មក​កាន់​តំបន់​ជ្រលង​ភ្នំ​នេះ ពេល​ដែល​ពួក​គេ​បាក់ទ័ព​ពី​កន្លែង​នានា​មក​។

តំបន់​ជ្រលង​ភ្នំ​នោះ​ពី​មុន​រៀង​មក​មិន​ដែល​ធ្លាក់​ក្នុង​ដៃ​សត្រូវ​ណាមួយ​ឡើយ ទោះបី​ក្នុង​សម័យកាល​សូ​វៀត​កាន់កាប់ កាលពី​ទស​វត្ស​ឆ្នាំ​១៩៨០ ឬ​ក្រោម​ការ​កាន់​អំណាច លើក​ដំបូង​របស់​ពួក​តា​លី​បង់​១​ទស​វត្ស​ក្រោយ​ពី​នេះ​មក​។

រណសិរ្ស​នេះ​បាន​ស្នើ​កាលពី​យប់​ថ្ងៃ​ទី​៥​មក​ទី​៦​កញ្ញា ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ក្រោយ​ពេល​ហាក់ដូចជា​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។ ក្រុម​តស៊ូ​នេះ​គូសបញ្ជាក់​ថា បាន​ស្នើ​ដល់​ពួក​តា​លី​បង់​នូវ​បទ​ឈប់​បាញ់​គ្នា​នៅ​ប៉ាន​សៀរ និង​ពី​ការ​ដកទ័ព​របស់​ខ្លួន​ចេញ និង​ស្នើ​ដល់​កងកម្លាំង​របស់​គេ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​យោធា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ