ប្រទះឃើញស្ត្រីម្នាក់ដេកស្លា.ប់ក្បែរកន្លែងលក់ខ្យងផ្អើលក្រុងស្វាយរៀង
- ស្វាយរៀង
ប្រជាពលរដ្ឋជាអ្នកលក់ខ្យងបានប្រទះឃើញស្ត្រីម្នាក់ដេកស្លា.ប់នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យងរបស់គាត់ ដោយមានស្នាមរបួស
ប្រជាពលរដ្ឋជាអ្នកលក់ខ្យងបានប្រទះឃើញស្ត្រីម្នាក់ដេកស្លា.ប់នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យងរបស់គាត់ ដោយមានស្នាមរបួស
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាអ្នកលក់ខ្យងបានប្រទះឃើញស្ត្រីម្នាក់ដេកស្លា.ប់នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យងរបស់គាត់ ដោយមានស្នាមរបួសរយះក្បាលប្រវែងជិត១ចំអាម ដែលសង្ស័យជាអំពើឃាត.កម្ម និងបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវឈប់ចោមរោមមើល រួចប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ ។
ការប្រទះឃើញស.ពស្ត្រីខាងលើ គឺកាលពីវេលាម៉ោងប្រមាណ៦និង១០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានហាយវ៉េ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
លុះនៅវេលាម៉ោងប្រមាណ៨និង៤៥នាទីព្រឹកថ្ងៃដដែល លោក ពុត កយ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលក្រុងស្វាយរៀង ចុះទៅពិនិត្យស.ពស្ត្រីរងគ្រោះ និងសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ពុំមែនជាអំពើឃាត.កម្មនោះទេ ។ ហើយស្ត្រីរងគ្រោះ គឺជាជនអនាថា មានអាយុប្រមាណជាង៤០ឆ្នាំ ក៏ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណ និងសាច់ញាតិនៅឡើយទេ ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកស.ពជនរងគ្រោះទៅតម្កល់នៅវត្តពោធិ៍តាហោ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ទាក់ទិននឹងករណីខាងលើនេះ លោកវរសេនីយ៍ កែន រិទ្ធី អធិការនគបាលក្រុងស្វាយរៀង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៣ ឬ៤ទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ។ ហើយបើតាមការសន្និដ្ឋាន ប្រហែលជាជនរងគ្រោះដើរនៅលើផ្លូវរថយន្ត ហើយដោយសារតែមេឃងងឹតផង និងមានភ្លៀងធ្លាក់ផង បូករួមថែមទាំងជនរងគ្រោះស្លៀកពាក់ពណ៌ខ្មៅទៀត ក៏ត្រូវរថយន្តបុកពីក្រោយប៉ើងប្រមាណ២០ម៉ែត្រ រួចធ្លាក់ចូលទៅច្រាំងព្រែកទន្លេវ៉ៃគោ បណ្តាលឱ្យរងរបួសបែកក្បាលរហូតដល់ស្លា.ប់តែម្តង ។
រីឯរថយន្តវិញ ក្រោយពីបុកស្ត្រីរងគ្រោះហើយ ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុកចង្កៀងរថយន្តខាងស្តាំ និងកម្ទេចកញ្ចក់ចង្កៀងរថយន្តនៅនឹងកន្លែងកើតហេតុ ជាមួយនឹងស.ពស្ត្រីរងគ្រោះ ៕
ចែករំលែកព័តមាននេះ