ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ទំនង​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត​ទើប​ស្លា.ប់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេរិ​ក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​ ឥដ្ឋ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ នៃ​ហាង​ហ្គេរ៉ា​ហ្ស ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៩​Eo ផ្លូវ​លេខ​១១០ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៩ មីនា ឆ្នាំ​២០១០ ។ ការ​ស្លា.ប់​របស់​បុរសជនជាតិ​អា​មេ​រិ​ក​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ចសង្ស័យ​ថា អាច​មក​ពី​ប្រើប្រាស់​គ្រឿងញៀ.នហួស​កំរិត ពីព្រោះ​រក​ឃើញ​មាន​ម្សៅ​ពណ៌​សមួយ​ដុំ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេរិ​ក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ នៃ​ហាង​ហ្គេរ៉ា​ហ្ស ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៩​Eo ផ្លូវ​លេខ​១១០ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៩ មីនា ឆ្នាំ​២០១០ ។ ការ​ស្លាប់​របស់​បុរសជនជាតិ​អា​មេ​រិ​ក​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ចសង្ស័យ​ថា អាច​មក​ពី​ប្រើប្រាស់​គ្រឿងញៀនហួស​កំរិត ពីព្រោះ​រក​ឃើញ​មាន​ម្សៅ​ពណ៌​សមួយ​ដុំ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​ដែលស្លាប់ ដោយសារ​ការ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កំរិត​នេះ​ឈ្មោះ JOST BYBON HUDSON អាយុ​៣៦​ឆ្នាំ ជនជាតិ​អា​មេ​រិ​កជា​អ្នកទេសចរ​កាន់​លិខិតឆ្លងដែន​លេខ២០៥២៧០៦៦០ មក​កម្ពុជា​ស្នាក់​នៅ​ជាន់​ទី២ នៃ​ហាង​ហ្គេ​រ៉ា​ហ្ស (​ផ្ទះ​កើតហេតុ​) ។

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​ខាងលើ​ឈ្មោះ កែវ កន្និដ្ឋា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ បានឱ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១០ ជន​រង​គ្រោះ​ឈ្មោះ JOST BYBON HUDSON បាន​មក​ជួល​បន្ទប់​ជាន់ទី​២ ស្នាក់​នៅ​រយៈពេល​មួយ​ខែ​តម្លៃ​២០០ដុល្លារ ហើយ​ក្នុង​ការ​ស្នាក់​នៅ​នោះ បុរស​រងគ្រោះ​តែងតែ​ចេញចូល​ជា​ធម្មតា ។ លុះ​មកដល់​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ក៏​មាន​ក្លិនស្អុយ​ចេញពី​បន្ទប់​ដែល​ជនជាតិ​អា​មេ​រិ​ក​ស្នាក់​នៅ​នោះ។ ទើប​ឈានទៅ​ប្រទះ​ឃើញ​សព​បែប​នេះ ។