ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ច្រើនពេក​​ អ្នកភូមិនិមន្តព្រះសង្ឃសូត្រ​មន្តដេញគ្រោះចង្រៃ​នៅស្រុកកែវសីមា

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​ក្រុមអ្នកភូមិជិត៣០០នាក់​មកពីឃុំស្រែអំប៊ុម​ ឃុំស្រង់ទេស និងឃុំប៊ូស្រា​ ស្រុកពេជ្រាដា ​បានរួមគ្នានិមន្តព្រះសង្ឃ​​រៀបចំពិធីបង្សុកូលសូត្រ​​មន្តតាម​ប្រពៃណី​ទំនៀម​​ទម្លាប់ខ្មែរ​​ដើម្បីរំដោះគ្រោះឧបទ្រពចង្រៃ​​នៅតាមដងផ្លូវអូរផ្លាយ ​ស្ថិតក្នុងស្រុកកែវសីមា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា​ ការនិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះ​ចង្រៃនាព្រឹកថ្ងៃទី០៤ កុម្ភៈ ​២០១៦នេះ ​បានធ្វើឡើង​បន្ទាប់ពី​ក្នុង​រយៈពេលប៉ុន្មាន​សបា្តហ៍កន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍​​បានកើតឡើងស្ទើររៀងរាល់ថ្ងៃ​នៅចំណុចភូមិសាស្រ្តខាងលើ​ បណ្តាលឲ្យមានការ​បាត់បង់ជីវិត​មនុស្សជាបន្តបន្ទាប់ ជាពិសេស​ការបាក់ស្ពាន​និងស្លាប់ក្មេងម្នាក់​កាលពីពេលថ្មីៗនេះ ។