ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឈប់​និយាយ !!

8 ឆ្នាំ មុន

មាន​មតិ​ខ្លះ​ថា ចោរប្លន់​ប្រដាប់​អាវុធ​ដែល​កើត​មាន​ហូរហែ វា​បណ្តាល​មក​ពីសមត្ថកិច្ច​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ ។ មាន​មតិ​ខ្លះ​ទៀត​ចោទ​ថា ចោរប្លន់​ប្រដាប់​អាវុធ​ដែល​កើត​មាន​មិន​ឈប់​ឈរ​នេះ​

មាន​មតិ​ខ្លះ​ថា ចោរប្លន់​ប្រដាប់​អាវុធ​ដែល​កើត​មាន​ហូរហែ វា​បណ្តាល​មក​ពីសមត្ថកិច្ច​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ ។

មាន​មតិ​ខ្លះ​ទៀត​ចោទ​ថា ចោរប្លន់​ប្រដាប់​អាវុធ​ដែល​កើត​មាន​មិន​ឈប់​ឈរ​នេះ​ មក​ពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​មិន​ទទួល​បាន​ជោគជ័យ ។ យក​ទៅ​អនុវត្តន៍​មិន​មាន​ប្រសិទ្ធភាព ។

បទ​ពិសោធន៍​កន្លង​មក​… ​ដែល​ចាប់​បាន​ចោរប្លន់​ប្រដាប់​អាវុធ​ម្តង​ៗ… ច្រើន​តែ​ទៅ​រក​ឃើញ​កាំភ្លើង​លាក់​ទុក​ក្នុង​ព្រៃ លាក់​ទុក​ក្រៅ​ភូមិ ក្រៅ​ផ្ទះ ។ ពេល​ចេញ​ធ្វើ​សកម្មភាព​ទើប​ទៅ​កាយ​យក ។ ក្រោយ​ពេល​ប្លន់​រួច​… ​ក៏​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​វិញ ។ តើ​ធ្វើ​ម៉េច​ទើប​អាច​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​បាន​ទៅ បើ​ពួក​គេ​លួច​ប្រើ​អត់​ច្បាប់ ។

អ្នក​ប្រើប្រាស់​អាវុធ​អត់​ច្បាប់ គឺជា​ចោរ​… គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​…​ សព្វថ្ងៃ​ដាក់​ឱ្យ​ភូមិ​ និង​ឃុំ​យក​ទៅ​អនុវត្តន៍​…​ បើ​អនុវត្តន៍​បាន​ល្អ​…​ បើ​ភូមិ​-​ឃុំ​ធ្វើការ​ច្បាស់លាស់​…​ ចោរ​ក៏​គ្មាន​… ​ល្បែង​ស៊ីសង​ក៏​គ្មាន​…​ គ្រឿងញៀន​ក៏​គ្មាន​…​ ក្មេង​ទំនើង​ក៏​គ្មាន​…​ ។​ល​។

ប៉ុន្តែ​…​ អស់លោក​រដ្ឋអំណាច​ភូមិ​-​ឃុំ​ទាំងឡាយ​នោះ​ធ្វើការ​ក្នុង​មូលដ្ឋាន​«​ម៉ា​ៗ​យក​តែ​ស៊ង​»​ប៉ុណ្ណោះ​…​ មើលឃើញ​…​ ដឹង​ឮ​គ្រប់​សមាសភាព​ក្នុងភូមិ​…​ ប៉ុន្តែ​អត់​ហ៊ាន​ចាត់ការ​តាម​ច្បាប់​ទេ​…​ ជា​ពិសេស​បាន​ជនល្មើស​ហុច​ព្រឹក​-​ល្ងាច​ទៀត​… ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នោះ​«​ស្អុយ​»​រលួយ​តែ​ម្តង​…​ ទីបំផុត​សម្ងំសុខ​ជាមួយ​ទៅ​ហោង​…

បើ​និយាយ​ឱ្យ​វា​ឡូ​ហ្សិ​ច​វិញ​…​ ឈប់​និយាយ​ពី​ពាក្យ​ថា មក​ពី​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ​…​ ឈប់​និយាយ​ពី​រឿង​ចោទ​ថា មក​ពី​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​មិន​បាន​ណែន​… សូម​ឈប់​និយាយ​…

ត្រូវ​និយាយ​ដោយ​ខ្លី​ថា មក​ពី​ច្បាប់​ស្រុក​យើង​ធូររលុង​…​ មក​ពី​ច្បាប់​ខ្លះ​លាយឡំ​ទៅ​ដោយ​អំពើ​ពុក​រលួយ រលេះ​…​ កុំ​ភ្លេច​គិត​ថា ចោរលួច ចោរប្លន់​មុខ​អា​ដែល​ៗ…​ គ្រឿងញៀន​តូច​-​ធំ​មុខ​អា​ដែល​…​ មេ​ល្បែង​ស៊ី​សង​ក្រៅច្បាប់​ក៏​មុខ​អា​ដែល​ៗ…
                     អា​ឡេវ