ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ផឹកស្រាសញ្ញា មាស ហុង ព្រោះ​វា​ធ្វើ​ឲ្យ​ស្ត្រី​បី​នាក់​ពុល​ស្លា.ប់

2 ខែ មុន
  • ភ្នំពេញ

មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្រា​ទំពាំងបាយជូរ​ដែល​ធ្វើ​អោយ​ស្ត្រី​វ័យក្មេង​បី​នាក់​បាន​ពុល​ស្លា.ប់ ហើយ​បាន​អំពាវនាវ​កុំអោយ​ប្រជាជន​កម្ពុជា​ផឹកស្រា​ទំពាំងបាយជូ​ និង​ស្រាសញ្ញា មាស ហុង ជា​បន្ទាន់ ​ដើម្បី​ការពារ​អុ​យុ​ជីវិត​ផ្ទាល់ខ្លួន​។ មន្ត្រី​ជំនាញ ​បន្ត​ចុះ​ប្រមូល​ស្រា​នេះ ​នៅ​តាម​បណ្តា​ផ្សារ…

មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្រា​ទំពាំងបាយជូរ​ដែល​ធ្វើ​អោយ​ស្ត្រី​វ័យក្មេង​បី​នាក់​បាន​ពុល​ស្លា.ប់ ហើយ​បាន​អំពាវនាវ​កុំអោយ​ប្រជាជន​កម្ពុជា​ផឹកស្រា​ទំពាំងបាយជូ​ និង​ស្រាសញ្ញា មាស ហុង ជា​បន្ទាន់ ​ដើម្បី​ការពារ​អុ​យុ​ជីវិត​ផ្ទាល់ខ្លួន​។

Picture

មន្ត្រី​ជំនាញ ​បន្ត​ចុះ​ប្រមូល​ស្រា​នេះ ​នៅ​តាម​បណ្តា​ផ្សារ និង​ទី​តាំង​ចែកចាយ​នានា នៅ​ក្នុង​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ ។ អាជ្ញាធរ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ការ​បរិភោគ ស្រា​ទំពាំងបាយជូ និង​ស្រា​សញ្ញា មាស ហុង ជា​បន្ទាន់ ដើម្បី​ការពារ​អាយុជីវិត​របស់​លោក​អ្នក​ ។

Picture

មន្ត្រីជំនាញ ក៏​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ សូម​បញ្ឈប់​ការ​លក់ និង​ចែកចាយ​ស្រា​ទំពាំងបាយជូ និង​ស្រាស​សញ្ញា មាស ហុង និង​សូម​ទាក់ទង​ប្រគល់​ជូន​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​ធ្វើការ​កំទេច​ចោល​។

Picture

គួរ​បញ្ជាក់​ថា មាន​ហេតុការណ៍ ដ៏គួរ​អោយ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពីដើម​ខែកញ្ញា ដោយ​គេ​ប្រទះ​ឃើញ នារី​វ័យក្មេង​ចំនួន ២​នាក់ ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង នៅ​ជាន់​ទី៣ ផ្ទះ​លេខ ២៧ ផ្លួ​វសុធា​រស មុខ​ផ្សារ​ទំនើប អ៊ី​អន​១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និងនារី​ម្នាក់​ទៀតបាន​ស្លា.ប់ នៅ​ស្រុក​កំណើត​ឯ​ខេត្តកណ្តាល​ ។

Picture

ពួក​គេ​បាន​បាត់បង់​ជីវិត ក្រោយ​ពី​ពួក​គេបាន​នាំ​គ្នា​ទិញ​ស្រាថ្នាំ ដែល​មានឈ្មោះ ទំពាំងបាយជូ សញ្ញា មាស ហុង នេះ ចំនួន ១២​ដប យក​មក​ផឹក​អស់ ១១​ដប នៅ​សល់ ១ដប និងពុល ស្លា.ប់ បាត់បង់​ជីវិត​យ៉ាងនេះ​៕

Picture