ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូករបស់កសិករ នៅព្រៃវែង លក់បាន ១គ.ក ពី ១៣០០០រៀល ទៅ ១៤០០០រៀល តែចំណីឡើងថ្លៃ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ កសិករ​ចិញ្ចឹម​ជ្រូក​សាច់ នៅក្នុង​ភូមិ​ជា​ខ្លាង ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ ខណ​:​ជ្រូក​របស់​ពួកគាត់ លក់បាន​ថ្លៃ​បន្តិច​។ នៅពេលនេះ…

ខេត្តព្រៃវែង​៖ កសិករ​ចិញ្ចឹម​ជ្រូក​សាច់ នៅក្នុង​ភូមិ​ជា​ខ្លាង ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ ខណ​:​ជ្រូក​របស់​ពួកគាត់ លក់បាន​ថ្លៃ​បន្តិច​។ នៅពេលនេះ ជ្រូក​របស់​កសិករ​ចិញ្ចឹម លក់បាន​ថ្លៃ​ពី ១៣០០០​រៀល ទៅ ១៤០០០​រៀល គឺ​ឡើងថ្លៃ​បន្តិច​។ ប៉ុន្តែ​ចំណី​ជ្រូក ក៏​ឡើងថ្លៃ​ដែរ សព្វថ្ងៃ​។​

​កសិករ​ចិញ្ចឹម​ជ្រូក​សាច់​លក់ បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ក្រៅពី​មុខរបរ​ធ្វើ​ស្រែចំការ​បន្តិចបន្តួច ពួកគាត់​ក៏​ងាក​មក​ចិញ្ចឹម​ជ្រូក​មេ និង​ជ្រូក​សាច់​លក់​នេះ ម្នាក់ៗ ខ្លះ​ជាង ២០​ឆ្នាំ ខ្លះ​ជាង ១០​ឆ្នាំ​មកហើយ​។ ដោយ​បបរ​ត្រកួន និង​អង្ក​រលាយ​ជាមួយ​ចំណី​របស់​ក្រុមហ៊ុន អោយ​ស៊ី​ប្រើ​រយ​:​ពេល​ត្រឹមតែ​ជាង ៣​ខែ​ប៉ុណ្ណោះ គឺ​បាន​ទម្ងន់ ១​ក្បាល ចាប់ពី ៨០ ទៅ ១០០​គីឡូក្រាម ឈ្មួញ​មក​ចាប់​ដល់ផ្ទះ ក្នុង ១​គីឡូក្រាម តម្លៃ ១៣០០០​រៀល ទៅ ១៤០០០​រៀល​។

​កសិករ​ខ្លះ មិន​ចង់ទុក​កូនជ្រូក​ចិញ្ចឹម​សាច់ ហើយ​ពេល​ជ្រូក​កើត​រួច គ្រាន់តែ​បំប៉ន​វា​បន្តិច លក់​កូន​អោយគេ ក៏បាន​តម្លៃ ១​ក្បាល ជាង ៣០​ម៉ឺន​រៀល​ដែរ​។​

​កសិករ​បញ្ជាក់បន្ថែម​ទៀតថា កាលពីមុន​អ្នកភូមិ​ជា​ខ្លាង​នេះ ចិញ្ចឹម​ជ្រូក​មេ និង​ជ្រូក​សាច់​សឹងតែ​គ្រប់​ផ្ទះ​។ ប៉ុន្តែ​ដោយសារ​មានការ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេសជិតខាង​ច្រើន ធ្វើអោយ​តម្លៃ​ជ្រូក​កសិករ​ខ្មែរ ធ្លាក់​ថ្លៃ​ថោក​កប់​ពពក ហើយ​ណាមួយ ជ្រូក​មាន​ជំងឺ​ផង កសិករ​ក៏​បោះបង់ ផ្អាក​មុខរបរ​ចិញ្ចឹម​ជ្រូក​នេះ មួយរយ​:​ទៅ​។

​ឥឡូវ​រាជរដ្ឋាភិបាល​បិទ​មិនអោយ​មានការ​នាំចូល​ស​ត្វ​ជ្រូក​រស់​ពី​ប្រទេសជិតខាង ទើប​ធ្វើអោយ​ជ្រូក​ក្នុងស្រុក ឡើងថ្លៃ រយ​:​ពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។ ពួកគាត់​ខ្លះ ក៏​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​វិញ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ បាន​ធូ​ធារ​មួយកម្រិត​។ រីឯ​កសិករ​ខ្លះទៀត មិនមាន​ដើមទុន ក៏​លែង​ចិញ្ចឹម រហូតមកទល់​បច្ចុប្បន្ន​នេះ​។

​ទន្ទឹមនឹង​ជ្រូក​កសិករ ឡើងថ្លៃ​បន្តិច​នោះដែរ ស្រាប់តែ​ចំណី​ជ្រូក ក៏​ឡើងថ្លៃ​ហួស​កម្រិត​ដែរ ដោយ ១​បេ តម្លៃ​រហូតដល់ ១១៦០០០​រៀល​ឯណោះ ខណ​:​ពីមុន​តម្លៃ​ត្រឹមតែ ១០៣០០០​រៀល ក្នុង ១​បេ ដែល​ធ្វើអោយ​កសិករ​ត្អូញត្អែ​គ្រប់ៗ​គ្នា​។​

​ដូច្នេះ​កសិករ​ចិញ្ចឹម​ជ្រូក ក៏​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​សម្រួល​បញ្ចុះតម្លៃ​ចំណី​បន្តិច និង​ជួយ​រឹតបន្តឹង​បន្ថែម កុំអោយ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​បន្តទៀត ដើម្បីអោយ​ជ្រូក​ខ្មែរ បាន​ថ្លៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ