ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាមប្រើហិ.ង្សាលើប្រពន្ធច្រើនដង ចុងក្រោយ ទើបទឹកភ្នែក

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ដែល​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​ជាច្រើន​ដង​ច្រើនសា​មកហើយ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅ​ថ្នាក់លើ​ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​ជននេះ មិន​រាងចាល​ពី​ទង្វើ​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។…

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ដែល​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​ជាច្រើន​ដង​ច្រើនសា​មកហើយ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅ​ថ្នាក់លើ​ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​ជននេះ មិន​រាងចាល​ពី​ទង្វើ​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។ បុរស​ប្រើ​ហិង្សា​នោះ ត្រូវបាន​ឃាត់ខ្លួន​នោះ កាលពី​ល្ងាច​ថ្ងៃទី​១ ខេ​កញ្ញា ឆ្នាំ​២០២១ នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ជនសង្ស័យ មានឈ្មោះ គង់ ជូ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​ប្រពន្ធ​ជនសង្ស័យ ឈ្មោះ នៅ ម៉ា​លឹម អាយុ ៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយគ្នា​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សា ក្នុង​គ្រួសារ​នេះ ជា​មនុស្ស​ចូលចិត្ត​ផឹកស៊ី មិន​គិត​ធ្វើការ​រកលុយ​ចិញ្ចឹម​ប្រពន្ធ​កូន​នោះទេ​។ នៅពេលដែល​ផឹក​ស្រវឹង​ម្ដងៗ ជននេះ តែងតែ​ប្រើ​អំពើហិង្សារ​ក្នុង​គ្រួសារ មិន​លោះ​ថ្ងៃ​ទេ​។ ប្រពន្ធ​កូន​ធ្លាប់បាន​ដាក់ពាក្យ​បណ្ដឹង ឲ្យ​សមត្ថកិច្ច  ឃាត់ខ្លួន​ច្រើនដង​ណាស់​មកហើយ តែ​នៅពេលដែល​ទៅដល់​កន្លែង​សមត្ថកិច្ច ជននេះ តែងតែ​អង្វរ​ប្រពន្ធ សុំ​កុំ​ឲ្យ​ប្តឹង ហើយ​សន្យាថា ខ្លួន​ឈប់​ធ្វើ​ដូច្នេះ​ទៀតហើយ​។ កន្លងមក ជននេះ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ និង​កូន មិនតិច​ដងនោះ​ទេ​។

​ជាក់ស្ដែង កាល​វេលា​ម៉ោង ១៩ និង​៣០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ថ្មីៗ​កន្លងទៅនេះ ជន​រូបនេះ បានធ្វើ​សកម្មភាព​វាយបំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ ថែមទាំង​ដុត​ពូក និង​ខោអាវ​បង្ក អោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ទៀតផង​។ ដោយ​ទ្រាំ​នឹង​ទង្វើ​របស់​ប្ដី មិនបាន​ទើប​ប្រពន្ធ​របស់គេ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឲ្យ​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់ថា ចំពោះ​ឈ្មោះ គង់ ជូ កន្លងមក សមត្ថកិច្ច បាន​ហៅ​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ច្រើនលើក​រួចមកហើយ​។ ប៉ុន្តែ​ជននេះ មិន​កែប្រែ​ឡើយ​។ ក្រោយពី​ឃាត់ខ្លួន​រួចមក សមត្ថកិច្ច បាន​កសាង​សំណុំ​រឿង បញ្ជូន​ទៅកាន់​តំណាង​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ