ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​សម្រាប់​ជំងឺ​ភ្លេចភ្លាំង​នៅ​ឆ្នាំ​2026

8 ឆ្នាំ មុន

ជំងឺ​ភ្លេចភ្លាំង គឺជា​ទម្រង់​ទូទៅ​បំផុត​នៃ​ការ​វង្វេងវង្វាន់ ហើយ​វា​ព្យាបាល​មិនជា ចុះ​ខ្សោយ និង​ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​មនុស្ស​ជាង​២៧ លាន​នាក់​ទូ​ទាំង​ពិភពលោក ដែល​ភាគច្រើន​កើត​មាន​លើ​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ​ឡើង​ទៅ ។

ជំងឺ​ភ្លេចភ្លាំង គឺជា​ទម្រង់​ទូទៅ​បំផុត​នៃ​ការ​វង្វេងវង្វាន់ ហើយ​វា​ព្យាបាល​មិនជា ចុះ​ខ្សោយ និង​ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​មនុស្ស​ជាង​២៧ លាន​នាក់​ទូ​ទាំង​ពិភពលោក ដែល​ភាគច្រើន​កើត​មាន​លើ​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ​ឡើង​ទៅ ។ រោគ​សញ្ញា​ទូទៅ​បំផុត គឺ​អសមត្ថភាព​ក្នុង​ការ​ទទួល​បានការ​ចង​ចាំ​ថ្មី និង​ភាព​លំបាក​ក្នុង​ការ​ទាញ​យក​មក​វិញ​នូវ​ការណ៍​ពិត​ជាក់ស្តែង ។

ជំងឺ​ភ្លេចភ្លាំង​នេះ​នឹង​ឈាន​ដល់​ការ​យល់​ច្រឡំ ឆាប់​ខឹង និង​ការ​ឈ្លានពាន អារម្មណ៍មិនល្អ អសកម្ម បាត់បង់​ការ​ចង់​ចាំ​រយៈពេល​យូរ និង​ឆាប់​ចុះចាញ់​នឹង​ការ​បាក់ទឹកចិត្ត។ ចំណែក​មុខងារ​រាង​កាយ​បាត់បង់​ជា បណ្តើរ​ៗ ហើយនឹង​ឈាន​ដល់​ការ​បាត់​បង់ជីវិត​ផង​ដែរ ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យន្តការ​ច្បាស់លាស់ ស្ថិត​នៅ​ពីក្រោយ​ជំងឺ​ត្រូវ​បាន​គេ​យល់​ឃើញ​យ៉ាង​លំបាក​ជាទី​បំផុត ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្នុង​ឆ្នាំ​២០១១ ហ៊្សែ​ន​ត្រូវ​បាន​គេ​កំណត់​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ជីវសាស្ត្រ​ដូច​ជា ការ​រលាក កូ​ឡេ​ស្តេ​រ៉ូ​ល និង​ប្រព័ន្ធ​បញ្ជូន​កោសិកា ។ វិធានការ​ទាំងនេះ​ផ្តល់​នូវ​ទិស​ដៅ​ថ្មី​សម្រាប់​ការ​ព្យាបាល​ប្រកបដោយ​សក្តានុពល​ក្នុង​ទម្រង់​នៃ​ថ្នាំ ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ និង​ការ​ព្យាបាល​ផ្សេង​ទៀត ។ វិធីសាស្ត្រ​ថ្មី​នៃ​ការ​បញ្ជូន​ថ្នាំ​ទៅ​កាន់​ខួរក្បាល​ក៏​នឹង​ត្រូវ​គេ​រក​ឃើញ​ផង​ដែរ ដូច​ជា​ការ​ប្រើប្រាស់​កោសិកា​ផ្ទាល់​របស់​រាង​កាយ​ជា​អ្នក​ដឹក​ជញ្ជូន​តែ​ម្តង ។

បន្ទាប់​ពី​រយៈពេល​១៥​ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ និង​ក្រោយ​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​វិធី ទំនើប​ៗ ពោល​គឺ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ត្រូវ​បាន​កាត់​បន្ថយ​ជាង​៦០​ភាគរយ ហើយ​ជាមួយនឹង​ក្តី​សង្ឃឹម​នេះ ជំងឺ​ភ្លេចភ្លាំង​នឹង​ត្រូវ​ព្យាបាល​ជា​១០០​ភាគរយ ក្នុង​ឆ្នាំ​២០៣០ ៕