ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​សាលារៀន​សុវណ្ណ​ភូមិ​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​ថៃ

8 ឆ្នាំ មុន

ចាប់ពី​ថ្ងៃ​ទី​២២ ដល់​៣១ មក​រា យុវ​សិស្ស​សាលារៀន​សុវណ្ណ​ភូមិ បាន​ចូលរួម​ក្នុង​កម្មវិធី ASEAN Exploration Program ដែល​រៀបចំ​ដោយ The Prince Royal’s College នៃ​ព្រះរាជាណាចក្រ​ថៃ ។ សិស្ស​ឆ្នើម​សាលារៀន​សុវណ្ណ​ភូមិ​ទាំង​៩​រូប

ចាប់ពី​ថ្ងៃ​ទី​២២ ដល់​៣១ មក​រា យុវ​សិស្ស​សាលារៀន​សុវណ្ណ​ភូមិ បាន​ចូលរួម​ក្នុង​កម្មវិធី ASEAN Exploration Program ដែល​រៀបចំ​ដោយ The Prince Royal’s College នៃ​ព្រះរាជា​ណា​ចក្រ​ថៃ ។ សិស្ស​ឆ្នើម​សាលារៀន​សុវណ្ណ​ភូមិ​ទាំង​៩​រូប បាន​ចែករំលែក​នូវ​ការ​សិក្សា​របស់​ខ្លួន និង​ទទួល​បាន​មក​វិញ​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ ពី​កម្មវិធី​ដែល​មាន​រយៈពេល​១០​ថ្ងៃនេះ ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា​កម្មវិធី ASEAN Exploration Program ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​សមាជិក​អាស៊ាន​ទាំងអស់​នូវ​៖

១-​ការ​ចែករំលែក​វប្បធម៌ ទំនៀមទម្លាប់​របស់​ប្រទេស​អាស៊ាន​នីមួយ​ៗ
២-​ការ​ស្វែង​យល់​អំពី​វិធីសាស្ត្រ ក្នុង​ការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា
៣-​ការ​ស្វែង​យល់​ពី​ដំណើរការ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស
៤-​ការ​សិក្សា​ពី​វប្បធម៌ ទំនៀមទម្លាប់ ការ​រស់នៅ​របស់​ជនជាតិ​នីមួយ​ៗ តាម​រយៈ​ការ​ស្នាក់​នៅ​ផ្ទាល់​ជា​មិត្តភក្តិ ដែល​មក​ពី​ប្រទេស​ផ្សេង​គ្នា (Homestay)
៥-​ការ​ទស្សនា​កម្សាន្ត​នៅ​កន្លែង​ទេសចរណ៍​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ាន

នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា សាលារៀន​សុវណ្ណ​ភូមិ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កម្មវិធី​សិក្សា​របស់​ខ្លួន តាម​រយៈ​ការ​រឹតចំណង​មិត្តភាព​ជាមួយ​ដៃគូ​អន្តរជាតិ ។ តាម​រយៈ​ដៃគូ​អន្តរជាតិ សិស្សានុសិស្ស​របស់​សាលារៀន​សុវណ្ណ​ភូមិ​មានឱកាស​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​អប់រំ ។ សាលារៀន​សុវណ្ណ​ភូមិ​នឹង​បន្ត​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​នេះ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ខែមីនា​ខាង​មុខ​នេះ សាលារៀន​សុវណ្ណ​ភូមិ​នឹង​រៀបចំ​កម្មវិធី​បោះជំរំ​អាស៊ាន (ASEAN CAMP 2016) ដែល​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង​ភ្នំពេញ និង​បញ្ចប់​នៅ​ខេត្តសៀមរាប ៕