ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 សម្ពោធ​ប្រកាស​លក់​នៅ​អាស៊ី​អាគ្នេយ៍​យ៉ាង​ឱ​ឡា​រឹក

8 ឆ្នាំ មុន

បាងកក​,​ប្រទេស​ថៃ ៖ ក្រុមហ៊ុន Huawei សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ពីរ​ម៉ូ​ដែល គឺ Huawei Mate 8 និង Huawei GR5 នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ កម្មវិធី​សម្ពោធ​នេះ ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក

បាងកក​,​ប្រទេស​ថៃ  ៖ ក្រុមហ៊ុន Huawei សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ពីរ​ម៉ូ​ដែល គឺ Huawei Mate 8 និង Huawei GR5 នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ កម្មវិធី​សម្ពោធ​នេះ ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៨ មក​រា ២០១៦ ដោយ​មានការ​ចូល​រូ​ម​ពី​ភ្ញៀវ​កិត្តិយស​ប្រមាណ​៥០០​នាក់ មក​ពី​១១ ប្រទេស និង​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​ស្មា​ត​ហ្វូ​ន Huawei ដូច​ជា តារាភាពយន្ត​ដ៏​ល្បី​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា កញ្ញា  Wutt Hmone Shwe Yi តារាភាពយន្ត​ស្រស់​សង្ហា​ប្រចាំ​ប្រទេស​ថៃ លោក Teeradetch Metawarayut ហៅ​អា​ឡិច  កំពូល​តារាភាពយន្ត លោក Ananda Everingham និង​ពី​ប្រទេស​កម្ពុជា​រួម​មាន​ពិធីករ​ល្បីឈ្មោះ​បោះ​សំឡេង​ក្មេង​ស្អាត ខៀវ សាន​សា​នា  កំពូល​តារា​បង្ហាញ​ម៉ូ​ដ Cambodia Next Top Model កញ្ញា ចាន់ គ​ង្កា​រ ដើម្បី​ទទួល​បទ​ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ចុង​ក្រោយ​បំផុត​របស់ Huawei​។

លោក Thomas Liu នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​អាជីវកម្ម​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រសាសន៍​ថា Huawei បាន​បំបែក​ឯតទគ្គ​កម្ម​ក្នុង​ឆ្នាំ​២០១៥  ជាមួយនឹង​ការ​កើនឡើង​ប្រាក់​ចំណូល ៧០% ធៀប​នឹង​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​រីក​ចម្រើន​។ ប្រាក់​ចំណេញ​សរុប​របស់​យើង​ទទួល​បាន​ជាង​២០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ស្រប​ពេល​ដែល​យើង​បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ប្រមាណ​១០៨​លាន​ដើម​ទូ​ទាំង​សកលលោក ។ បច្ចុប្បន្ន Huawei គឺ​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​៣ ក្នុង​ពិភពលោក ។

ជាមួយនឹង​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ពិភពលោក ក្រុមហ៊ុន Huawei កំពុង​បន្ត​ការ​ផ្ដល់​ជូន​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជម្រើស​ល្អ​បំផុត​សម្រាប់​​​ទីផ្សារ​នីមួយ​ៗ​។ ដើម្បី​បំពេញតម្រូវការ​អតិថិជន Huawei Mate 8 ស្មា​ត​ហ្វូ​ន​ទំនើប​ស៊េរី​ថ្មី ដំណើរការ​បាន​លឿន និង​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ ផ្ដល់​នូវ​សមត្ថ​ភាព​កំពូល​ដល់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី ។ កំពូល​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល​ទៀត គឺ Huawei GR5 ដែល​ស្មា​ត​ហ្វូ​ន G ស៊េរី ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ កាមេរ៉ា​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​អេ​ក្រង់​ដែល​មានការ​រចនា​ពិសេស​សម្រាប់​យុវវ័យ​សម័យ​ថ្មី​។

Huawei Mate 8 បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ ទំហំ​កាមេរ៉ា​មុខ 16MP ទំហំ​កាមេរ៉ា​ក្រោយ 8MP បន្ថែម​នូវ​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី កំរិត​អាជីព​ថត​បាន​លឿន មុខងារ​ថត​វី​ដេ​អូ​យឺត​ៗ និង​បំពាក់​នូវ​មុខងារ​ជា​កាមេរ៉ា​អាជីព ដូច​ជា ការ​ជ្រើសរើស ISO, S, EV, AF, WB… ស្មើនឹង​លោក​អ្នកមាន​កាមេរ៉ា​អាជីព​នៅ​ជាប់​ខ្លួន ។ Huawei Mate 8 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត ដែល​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ Kirin 950 ជាមួយ CPU ដែល​អាន​បង្កើន​ថាមពល​រហូត​ដល់​១០០% និង GPU ដំណើរការ​បាន​រហូត​ដល់​១២៥% ព្រមទាំង​មាន​ថាមពល​ខ្លាំង​ជាង Kirin 925 រហូត​ដល់ ៧០%​។

Huawei Mate 8 បំពាក់​ដោយ​ថ្ម​ដែល​មាន​ថាមពល​ខ្ពស់​ទំហំ 4000 mAh នាំមុខ​គេ​ខាង​សំចៃ​ថ្ម ដោយ​ប្រើ​ធម្មតា​បាន​រយៈពេល​២ ថ្ងៃ​ពេញ​។ ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​​រហ័ស Mate 8 មាន​លទ្ធភាព​បញ្ចូល​ថាមពល​ថ្ម​ដែល​ប្រើ​បាន​១​ថ្ងៃ​ពេញ ប្រើ​ពេលវេលា​ត្រឹមតែ​៣០​នាទី ។ ជាក់ស្ដែង​សម្រាប់​អ្នក​ប្រើប្រាស់​ធម្មតា​អាច​ប្រើ​ដោយ​មិន​បាច់​សាក​ថ្ម​បាន​រយៈពេល​២​ថ្ងៃ ចំណែក​អ្នក​ដែល​ប្រើ​ច្រើន​អាច​ប្រើ​ដោយ​មិន​ចាំបាច់​សាក​ថ្ម​ក្នុង​រយៈពេល​1.65 ថ្ងៃ​។ Huawei Mate 8 ក៏​បំពាក់​ផង​ដែរ នូវ​មេកានិច​៦​ស្រទាប់​ដែល​ការពារ​ការ​ឡើង​កម្ដៅ​បាន​ល្អ ងាយស្រួល​បំផុត​ក្នុង​ការ​ចាប់​កាន់ និង​ស៊ី​ថ្ម​តិច​។

ការ​រចនា​ល្អ​ឥត​ខ្ចោះ​ជាមួយ​រូបរាង​យ៉ាង​ប្រណីត Huawei Mate 8 ត្រូវ​បាន​រចនា​ឡើងជា​មួយ​រូបរាង​យ៉ាង​ល្អ​ឥត​ខ្ចោះ បំពាក់​ដោយ​អេ​ក្រង់​ទំហំ​៦​អ៊ី​ញ​។ ជាមួយនឹង​ទំហំ​ប្រើ​បាន​សរុប​៨៣% ធៀប​នឹង​តួខ្លួន​ទាំងមូល Mate 8 មាន​សភាព​រលោង និង​ហាប់​ណែន​ល្អ និង​មិន​ប៉ះពាល់​ដល់​ទំហំ​ផ្ទៃ​អេ​ក្រង់​។ កញ្ចក់​កែវ​ថ្លា ដូច​ពេជ្រ​រាង​កោង 2.5D និង​អាលុយមីញ៉ូម​ប្រើ​សម្រាប់​ផលិត​យន្តហោះ រួម​បញ្ចូល​គ្នា​យ៉ាង​ស្វាហាប់ បង្កើត​បានជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង ស្តើង ស្អាត គួរ​ឱ្យ​ចង់​ប្រើ​ជាទី​បំផុត ៕