ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡុ​ង បេន​លឿន ប៉ះ​​ឃឹម បូ​រ៉ា​ កក្រើក​សង្វៀនដើម​ខែ​​ថ្មី​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​ទី​៧ ​កញ្ញា​ ខាង​មុខ​នេះ​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ធ្វើការ​ផ្គូរ​ផ្គង​

រាជធានី​ភ្នំពេញ​ ៖​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​ទី​៧ ​កញ្ញា​ ខាង​មុខ​នេះ​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ធ្វើការ​ផ្គូរ​ផ្គង​ឱ្យ​មានការ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​ចាស់វស្សា​ ឡុ​ង បេន​លឿន​ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ ជាមួយ​កីឡាករ​ជើង​ខ្លាំង​ឃឹម បូ​រ៉ា​ មក​ពី​ជាយ​ដែន​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​។

រវាង​កីឡាករ​ឡុ​ង បេន​លឿន​ និង​កីឡាករ​ឃឹម បូ​រ៉ា​ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់ ដោយ​មួយ​រយៈ​មកនេះ​ពិបាក​រក​គូប្រកួត​ដូច​គ្នា ក្នុង​ចំណោម​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​ ។ ​ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​ប្រកួត​ដាក់​ឱ្យ​គេ​ទាំង​ពីរ​បាន​សាក​កណ្ដាប់ដៃ​គ្នា​ម្ដង ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង ព្រោះ​អី​បើ​តាមតែ​គេ​ធ្លាប់​ដឹង​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ​។​

ឡុ​ង បេ​លឿន​ បើ​ទោះជា​គេ​មិន​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែ​កវាត់​ដូច​ឃឹម បូ​រ៉ា​ ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​ការ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​របស់​គេ​មួយ​រយៈ​មកនេះ​អត់​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដងណា​ឡើយ​ ។​ លើក​នេះ​គេ​បាន​ប៉ះ​ជើង​ហើយ គេ​ក៏​ចង់​ដឹង​ដែរ​ថា​ឃឹម បូ​រ៉ា​ ខ្លាំង​ប៉ុណ្ណា គេ​ចង់​សាក​កណ្ដាប់ដៃ​គ្នា​ម្ដង​មើល​ ។ ​ឡុ​ង បេន​លឿន​ ស្នៀត​កែង​និង​ជង្គង់​ក៏​ល្អ នៅ​មាន​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់​ដៃស្ដាំ​ដ៏​ធ្ងន់​របស់​គេ​ទៀត​ដែល​ធ្លាប់​បាន​ប្រដៅ​គូប្រកួត​ឱ្យ​បាកស្បាត​មិន​តិច​អ្នក​នោះ​ទេ​។

រីឯ​កីឡាករ​ឃឹម បូ​រ៉ា​ វិញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​គេ​បាន​សាង​កេរ​ឈ្មោះ​នៅ​លើ​សង្វៀន​យ៉ាង​ល្បីល្បាញ​បំផុត​ ។ ​ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​គ្រង​តម​ណែ​ង​ជា​ម្ចាស់​ខ្សែក្រវាត់​បាន​ច្រើន​ជាងគេ​ដែរ​ ។ ​ដោយសា​តែ​ការ​ប្រកួត​របស់​គេ​អត់​សូវ​ដែល​ចាញ់​បែប​នេះ​ហើយ ទើប​មួយ​រយៈ​មកនេះ​អត់​សូវ​ដែល​បាន​ឡើង​សង្វៀន​ញឹកញាប់​ដូច​មុន​ទៀត​ ។ ​លើក​នេះ​គេ​មក​ប៉ះ​ជើង​ខ្លាំង​ហើយ​ៗ​ថែម​ទាំង​មិន​ដែល​ស្គាល់​ពី​ល្បិច​ប្រយុទ្ធ​គូប្រកួត​បាន​ច្បាស់លាស់​ទៀត​។​ដូច្នេះ​គេ​មិន​អាច​មើល​ស្រាល​លើ​គូប្រកួត​បាន​ឡើយ​។​ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​វិញ​គេ​គិត​ថា ឡុ​ង បេន​លឿន ​ប៉ះ​បូ​រ៉ា លើក​នេះ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

ដោយឡែក​សម្រាប់​គូប្រកួត​ជក់ចិត្ត​មួយគូ​ទៀត ​គឺ​​កីឡាករ​អេ ណា​រ័​ត្ន​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ឡុ​ង ខេត្ត​ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ ។ ​គូ​នេះ​ក៏​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ដែរ​ ​ប៉ុន្តែ​សម្រាប់​ការ​វាយតម្លៃ​ពី​អ្នក​តាមដាន​ ការ​ប្រកួត​គូ​នេះ​មាន​ថ្វីដៃ​ប្រកួត​ប្រហាក់ប្រហែល​គ្នា និង​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ទៀត​ ​។ ​ការ​ជួប​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ ដឹង​តែ​កក្រើក​សង្វៀន​សង្វៀន​មិន​ខាន​ឡើយ ខណៈ ហ៊ឹ​ម គឹ​ម​រៀង​ ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ប៉ះ​ជាមួយ​កីឡាករ​ណ​ង សាវ​ មក​ព​ក្លិប​នរាយ​រន្ទះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ