ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​​ម្នាក់​ស្លា.ប់​នៅ​កន្លែង​ម៉ាស្សា

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ ខណៈ​ពេល​ដឹង​ថា មាន​មន្ត្រីប៉េ​អឹម​ស័ក្តិ​ធំ​ម្នាក់​ ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទុះ​ម៉ាស្សា​មួយ បន្ទាប់​ពី​ធ្វើ​សរ​សៃ​​ និង​កោស​ជប់​រួច ។ ករណី​នេះ​បានកើត​ឡើង​​នៅ​ផ្ទះ​ម៉ាស្សា​​មួយ​កន្លែង ​ដែល​មាន​យីហោ​​ដៃពិសេស​ធ្វើសរសៃ​​​តាម​បែបបុរាណ ស្ថិត​ក្នុង​ភូមិ​ចំការ​ចេកខាង​ជើង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​​សាត់​វេលាម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី៧ កុម្ភៈ ​២០១១

ខេត្តពោធិ៍សាត់ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ ខណៈ​ពេល​ដឹង​ថា មាន​មន្ត្រីប៉េ​អឹម​ស័ក្តិ​ធំ​ម្នាក់​ ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទុះ​ម៉ាស្សា​មួយ បន្ទាប់​ពី​ធ្វើ​សរ​សៃ​​ និង​កោស​ជប់​រួច ។ ករណី​នេះ​បានកើត​ឡើង​​នៅ​ផ្ទះ​ម៉ាស្សា​​មួយ​កន្លែង ​ដែល​មាន​យីហោ​​ដៃពិសេស​ធ្វើសរសៃ​​​តាម​បែបបុរាណ ស្ថិត​ក្នុង​ភូមិ​ចំការ​ចេកខាង​ជើង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​​សាត់​វេលាម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី៧ កុម្ភៈ ​២០១១ ។

​តាម​ប្រភព​ពី​ប៉ូលិស​ក្រុង​ពោធិ៍សាត់​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះម៉ៅ វណ្ណា ​ភេទប្រុស អាយុ​៥៣​ឆ្នាំ ​​មាន​ឋានន្តរ​ស័ក្តិ​​​វរ​សេនីយ៍​ឯក​ជា​មេ​បញ្ជា​​ការ​រង​ក​ងរាជ​អាវុធហត្ថខេត្ត​ពោធិ៍​សាត់​​ទទួលបន្ទុក​​នាយ​សេនា​ធិការ ។ ស្ត្រី​ម្ចាស់​ផ្ទះ​ម៉ា​ស្សា​​​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​​តែង​មក​ម៉ាស្សា​កោសជប់​នៅហាង​របស់​គាត់​​ជា​ញឹកញាប់ ហើយនៅ​ថ្ងៃ​កើត​ហេតុ​​នោះ​ម៉ោង​ប្រហែល​១០ និង៣០​នាទី​ព្រឹក​​ជនរ​ង​គ្រោះ​​បាន​ចូល​មក​ម៉ាស្សា ។ ​បន្ទាប់​ពី​​សហ​ការី​​ធ្វើសរ​សៃ​ និង​កោស​ជប់​ខ្យល់​រួច​ មន្ត្រី​ប៉េអឹម​នោះ​មិន​ទាន់​ចេញ​ទៅ​ភ្លាម​ទេ គឺ​សុំ​​បន្ទប់​សំរាក​មួយ​សន្ទុះសិន។ ​ស្ត្រី ម្ចាស់​​ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​ទេ ព្រោះ​​នឹក​ស្មាន​ថា គាត់​សំរាន្ត​លក់​មិន​ឱ្យ​កូនចៅ​ដាស់​ទេ។ លុះ​​រហូត​​ដល់​ម៉ោង​១ និង​៣០នាទី​រសៀល​មាន​មន្ត្រី​​ប៉េអឹ​ម២​នាក់​មក​សួរ​គាត់រក​មន្ត្រី​ប៉េអឹម​នោះ​​ក៏​​ចង្អុល​ឱ្យ​ទៅបើក​បន្ទប់​មើល ស្រាប់​តែ​ភ្ញាក់​ផ្អើល​ថា ស្លាប់​​បាត់​ទៅ​ហើយ។

​តាម​ព័ត៌​មាន​ពី​​មន្ត្រី​ប៉េ​អឹម​ម្នាក់​​ឱ្យ​ដឹងថា ​កាល​​ពី​ព្រឹកមិញ​ បន្ទាប់ពីគោរព​ទង់​ជាតិ​​​រួច ជន​រង​គ្រោះ​​​បាន​ប្រាប់​ថា ​ហាក់​ដូច​ជា​​ថប់ៗ​​ដង្ហើម​ក៏​ចូល​បន្ទប់ឱ្យ​ខ្លួនអង្រួនដើមទ្រូង​បានធូរ​ស្បើយ រួច​ក៏​បើករថយន្ត​ចេញទៅ​ក្រៅ​បាត់ ។ ​រហូត​ដល់​​ម៉ោង​​​១១​​​និង៣០នាទី​​ ជន​រង​គ្រោះ​បាន​ទូរ​ស័ព្ទ​មក​ប្រាប់​ថា មិនស្រួល​ខ្លួនទៅ​ឱ្យ​គេ​កោស​ជប់​សិន។ ​​​នៅ​ម៉ោង​១២ និង៣០​នាទី ខ្លួនបាន​ទូរ​ស័ព្ទ​​ហៅ​គាត់​ឱ្យមកហូបបាយ​ តែ​ទូរស័ព្ទ​យ៉ាង​ណា​​ក៏​មិន​លើក​​ដែរ ។ ​ភ្លាម​នោះ​​ខ្លួន​មាន​ការ​សង្ស័យ​ក៏​មក​រកនៅ​កន្លែង​ម៉ាស្សា​ខាងលើ ក៏ជួប​ព្រឹត្តិការណ៍​​បែប​នេះ​តែម្តង ។

​តាមការ​ធ្វើ​កោ​សល្យ​វិច័យ​របស់គ្រូពេទ្យ​បញ្ជាក់ថា ជន​រងគ្រោះ​​ស្លាប់​​ដោយ​ខ្យល់គរ បណ្តាល​ឱ្យ​ដាច់​សរ​សៃ​ឈាម និងគាំងបេះដូង ​ប៉ុន្តែ​មិនមានការរួមរ័កទេ ។ ​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​កាលពីល្ងាច​ថ្ងៃទី៦ ​លោកម៉ៅ វណ្ណា មានជំងឺ​លើស​ឈាម​ទៅព្យា​បាលនៅ​មន្ទីរពេទ្យ​​​ខេត្ត​ម្តង​ហើយ ។ ពេលបានធូរ​ស្រាល​បន្តិច​​​គួប​ផ្សំ​គ្មានប្រពន្ធកូន​មើលថែ​ផង​នោះ​ គាត់​ក៏ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ ។ លុះ​ស្អែកឡើង​ក៏ជួប​គ្រោះ​ថ្នាក់​ស្លាប់​ដោយដាច់សរសៃ​ឈាម និង​គាំង​បេះ​ដូង​នៅ​កន្លែង​ម៉ាស្សា​តែម្តង ។ សាកសព​​ត្រូវ​បាន​ប្រគល់ឱ្យ​គ្រួសារ​យក​ទៅ​​ធ្វើបុណ្យ​នៅស្រុក​កំណើត​ឯខេត្ត​បន្ទាយ​មានជ័យ ៕