ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Emerald HUB ផ្តល់​ឱកាស​ដល់​សហគ្រិន​វ័យក្មេង​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Emerald HUB ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទៅ​លើ​កន្លែងធ្វើការ​រួម​គ្នា មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ឱកាស​ដល់​សិស្ស និស្សិត សហគ្រិន​វ័យក្មេង ដែល​ទើបនឹង​ចាប់ផ្ដើម​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ Emerald HUB  ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទៅ​លើ​កន្លែងធ្វើការ​រួម​គ្នា មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ឱកាស​ដល់​សិស្ស និស្សិត សហគ្រិន​វ័យក្មេង ដែល​ទើបនឹង​ចាប់ផ្ដើម​អាជីវកម្ម  អ្នក​ផ្តល់​សេវា និង​វិនិយោគិន​បរទេស​នូវ​កន្លែងធ្វើការ​រួម​គ្នា​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី និង​ការ​ផ្តល់​យោបល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២ មក​រា ថ្មី​នេះ  លោក គី​ម សុវណ្ណ​ស៊ី​ឌេ​ត  ប្រធាន​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​នៃ Emerald+  មាន​ប្រសាសន៍​ថា « Emerald HUB បង្កើត​ឡើង​មាន​គោលបំណង​ណែនាំ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នូវ​កន្លែងធ្វើការ​រួម​គ្នា (Co-Working Space) មាន​លក្ខណៈ​ទំនើប និង​ធំ​ទូលាយ​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​ជា​និន្នាការ​ថ្មី​នៃ​ការ​ធ្វើ​ការងារ សហការ​គ្នា ចែករំលែក​គំនិត​ដូច​គ្នា ទំនាក់ទំនង​ជាមួយ​គ្នា និង​រីក​ចម្រើន​ជាមួយ​គ្នា ។ Emerald HUB Co-Working space និង​ក្លាយជា​កន្លែង​សម្រាប់​ធ្វើការ ផ្ដួចផ្ដើម​បណ្តុះ​គំនិត​អាជីវកម្ម និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព​តាម​រយៈ​សកម្មភាព ជួបជុំ ចែករំលែក បណ្តុះបណ្ដាល សិក្ខាសាលា ទាក់ទង​ការ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម ការ​ធ្វើការ និង​ការ​ប្រើប្រាស់​ធនធាន​រួម​គ្នា វិនិយោគ ហិរញ្ញវត្ថុ និង​ទីផ្សារ​»​។

លោក​លើក​ឡើង​ថា ទស្សនៈវិស័យ​នៃ Emerald HUB គឺ​ការ​កសាង​ឡើង​នូវ​សហគមន៍ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ការ​ច្នៃប្រឌិត​នេះ នឹង​ផ្តល់​នូវ​វេទិកា​ដល់​អ្នក​រួមការ​ងារ ដើម្បី​សិក្សា​, ចែករំលែក បង្កើត និង​រីក​លូតលាស់​ជាមួយ​គ្នា​។ ក្រៅពី​នោះ Emerald HUB យើង​ក៏​បាន​និង​កំពុង​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដូច​ជា ការិយាល័យ  បន្ទប់​សន្និសីទ​, និង​បន្ទប់​ប្រជុំ​សម្រាប់​ជួល​ដែល​មាន​តម្លៃ​សមរម្យ​។

តើ​កន្លែងធ្វើការ​រួម​គ្នា​គឺជា​អ្វី0x017d7 វា​ជា​កន្លែង​ជា​ពិសេស​សម្រាប់​អ្នក​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​ដែល​ត្រូវ ការ​ទីតាំង​មួយ​សម្រាប់​អង្គុយ​ម្នាក់ឯង ឬ​ក៏​អង្គុយ​ជា​ក្រុម ដែល​នៅ​ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​សេរីភាព​នៃ​ការ​ធ្វើការ និង​ការ​គិត ព្រមទាំង​ការ​ធ្វើការ និង​អង្គុយ​រួម​គ្នា​ជាមួយ​អ្នក​ដទៃ​ដែល​មាន​លក្ខណៈ​ជា​សហគមន៍​។ លើស​ពី​នោះ​ទៅ​ទៀត សមាជិក Emerald HUB អាច​រីករាយ​ជាមួយ​សហគមន៍​ជាតិ និង​អន្តរជាតិ​របស់​យើង​សម្រាប់​ការ​ផ្ដល់​ប្រឹក្សា និង​ការ​គាំទ្រ​ទៅ​លើ​ការងារ និង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គេ ។ Emerald HUB មាន​គំរោង​នឹង​បង្កើត​សាខា​នៅ​តាម​តំបន់​នានា នៅ​រាជធានី​ភ្នំពេញ ដូច​ជា  តំបន់​ទួល​គោក ទួល​ទំពូង និង​បឹង​កេងកង ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា សៀមរាប កំពង់ចាម  ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត បាត់ដំបង​៕