ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! លោក​តា​ម្នាក់​ស្លា.ប់​នៅ​លើ​កៅអី​ក្នុង​ផ្ទះ ពេល​កំពុង​សំរាក​រៀន​ធម៌

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

លោកតា​វ័យ​ចំណាស់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​លើ​កៅអី​ក្នុង​ថ្លុកឈាម​នៅផ្ទះ​របស់​ខ្លួន ខណៈ​ពេល​កំពុង​សំរាក​រៀន​ធម៌ ។​ ក្រោយ​បង្ក​ជន​ដៃដល់​បាន​ព្យាយាម​រត់គេច

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកតា​វ័យ​ចំណាស់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​លើ​កៅអី​ក្នុង​ថ្លុកឈាម​នៅផ្ទះ​របស់​ខ្លួន ខណៈ​ពេល​កំពុង​សំរាក​រៀន​ធម៌ ។​ ក្រោយ​បង្ក​ជន​ដៃដល់​បាន​ព្យាយាម​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​ប្រជា​ការពារ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ ករណី​ឃាតកម្ម​នេះ​កើតឡើង នា​វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ចំណុច​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​មានឈ្មោះ​ទឹម សុ​ន អាយុ​៦៩ឆ្នាំ​ ចំណែក​ជនសង្ស័យដែល​ជា​ជន​​ដៃដល់​មានឈ្មោះ ហ៊ិន ឧត្តម អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ (មាន​​ផ្ទះ​ទល់មុខ​គ្នា​)​។

តាម​ការ​រៀបរាប់​ពី​សំណាក់​ចៅស្រី​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច ​លោកតា​រង​​គ្រោះ​បាន​សំរាក​លើ​កៅអី​ហង្ស​តេ ដោយ​ក្នុង​ដៃ​មាន​កាន់​សៀវភៅ​ធម៌​ផងដែរ ​ព្រោះ​​នេះ​ជា​ទម្លាប់​ពេល​សំរាក​ថ្ងៃត្រង់​របស់​​លោក​តា​តែងតែ​រៀនសូត្រ​ធម៌៌។

​ចៅស្រី​បន្តថា ​មុន​​​កើតហេតុ​​នោះ នាង​បានឃើញ​ជន​ដៃដល់​កាន់​កាំបិត​ដើរ​ចូល​មក​ម្តង​​ហើយ ​តែ​នាង​មិន​បាន​ចាប់អារម្មណ៍​​នោះ​ទេ ហើយ​នៅ​ពេល​នោះ​ដែល​ជន​ដៃដល់​​​ដើរ​ចេញ​ទៅ​វិញ នាង​ក៏​បាន​​ទៅ​រត់​លេង​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​​ទៅ​។ លុះ​​មួយសន្ទុះ​ក្រោយមក ​ទើប​មានការ​​ភ្ញាក់​ផ្អើល​ឆោឡោ​ថា​ លោកតា​នាង​ត្រូវពូ​ ឧត្តម​ កា.ប់​ស្លា.ប់​បាត់​ទៅ​ហើយ នាង​ក៏​បាន​តេ​ទូរស័ព្ទ​ប្រាប់​ម្តាយ ​និង​ពូ​មីង ​ដែល​ធ្វើការ​​នៅ​រោងចក្រ​អោយ​ត្រឡប់​មក​ផ្ទះ​​វិញ​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​វិញ​ បាន​លើក​ឡើង​ថា​ ជន​ដៃដល់​ជា​មនុស្ស​បែក​ថ្នាំ​ជា​យូរ​ឆ្នាំ​មក​ហើយ មុន​ពេល​កើតហេតុ​ ជន​នេះ​បាន​កាន់​កាំបិត​ដើរ​បបួល​គេ​កា.ប់​គ្នា​ពេញ​ភូមិ តែ​គ្មាន​ន​រណា​អើពើ​តបត​ជាមួយ​ឡើយ​ ទើបតែ​ថ្ងៃនេះ​ បែរជា​គេ​មក​កា.ប់​លោកតា​ដែល​​កំពុង​សំរាក​រៀន​ធម៌​លើ​កៅអី​ក្រោមផ្ទះ​ទៅ​វិញ​។

ចំណែក​ប្រភព​ពី​សមត្ថកិច្ច​​ក៏​បាន​បញ្ជាក់​អោយ​ដឹងផង​ដែរ​ថា​ ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​​គ្រប់​​បាន​កាន់​កាំបិត​ផ្គា​ក់​​ចូល​ទៅ​កា.ប់​ជន​រង​គ្រោះ​ដល់​ក្នុង​របង​ផ្ទះ ​បណ្តាល​អោយ​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​​យ៉ាង​អាណោច​អធ័ម។ ហើយ​​ជន​រង​គ្រោះ​រង​នូវ​ការ​កា.ប់​ប្រហារ​ចំនួន​៣​កន្លែង ​គឺ​ចំហៀង​ខាងឆ្វេង​១​កាំបិត ​បំពង់.ក​ខាងឆ្វេង​១​កាំបិត ​និង​បំពង់.ក​ពីមុខ​១​កាំបិត​។

ហើយ​មុន​ពេល​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​ធ្វើ​សំណាក​នោះ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​រូបគេ​ពិតជា​បាន​ចូល​ទៅ​កា.ប់​ជន​​រង​គ្រោះ​ ខណៈ​ពេល​កំពុង​ដេក​រៀន​ធម៌៌​ពិតមែន​ ព្រោះ​ខឹង​ជន​រង​គ្រោះ​ខ្ជិល​ធ្វើការ​។ ​ជនសង្ស័យ​បន្ត​ថា ពេល​​ចូល​ទៅ​ដល់​ដំបូង​ គេ​បាន​កា.ប់​ក្បាល​ចំហៀង​ខាងឆ្វេង​១​កាំបិត​ បន្ទាប់​មក​បំពង់.ក​ខាងឆ្វេង​១​កាំបិត ហើយ​ក៏​ចាប់​អារ​.​ក​បន្ថែម​ រហូត​ដាច់ខ្យល់​​ស្លា.ប់​​តែម្តង។​ ក្រោយពេល​​បង្ករួច រូប​គេ​ចង់​រត់គេច​ខ្លួន​ដែរ ​តែ​ត្រូវ​អ្នក​ភូ​មិ​​ចាប់​ជាប់ រួច​​ប្រគល់​អោយ​សមត្ថកិច្ច​។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​ ក៏​បាន​ប្រាប់​ថា​ ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​សំណាក​តេស្តរ​ក​មេរោគ​កូ​វីដ​​ជា​មុន​សិន​ ទើប​កសាង​សំណុំរឿង​ប​ញ្ជូ​ន​ទៅ​កាន់កា​រិ​យា​ល័យ​ជំនាញ ដើម្បី​​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ