ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ការ​រត់ពន្ធ​ឈើ​ប្រណីត​តាម​ច្រកព្រំដែន មេព្រៃ​រក​ឃើញ​ឃ្លាំង​ស្តុក​ដ៏​ធំ​កណ្តាល​រាជធានី

8 ឆ្នាំ មុន

ឈើ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ខុសច្បាប់​រាប់រយ​កំណាត់​មាន​គគីរ ធ្នង់ បេង ជាដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​មួយ​កន្លែង ក្នុង​ដី​ឡូត៍​លេខ​១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣

រាជធានី​ភ្នំពេញ ៖ ឈើ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ខុសច្បាប់​រាប់រយ​កំណាត់​មាន​គគីរ ធ្នង់ បេង ជាដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​មួយ​កន្លែង ក្នុង​ដី​ឡូត៍​លេខ​១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ការ​រក​ឃើញ​ទីតាំង​ស្តុក​ឈើ​អត់​ច្បាប់​កណ្តាល​រាជធានី​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រាជធានី ដឹកនាំ​ដោយ​លោក ច័ន្ទ​ថេ​ត ថេ​នរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល និង​មានការ​ចូលរួម​ពី​លោក ឈាង ធី​ណា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានី រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ចុះ​ប្រតិបត្តិការ បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ។

លោក ឈាង ឌី​ណា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានី បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​មក​បង្ក្រាប​ទីតាំង​លួចលាក់​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ គឺ​នៅ​យប់​ថ្ងៃ​ទី​២៩ មក​រា កម្លាំង​របស់​លោក បាន​ស្រាវជ្រាវ​តាមដាន​រថយន្ត Ford ដឹកឈើ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ ដោយ​សង្ស័យ​ដឹកឈើ​ខុសច្បាប់​តាំងពី​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វា រហូត​មក​ដល់ទី​តាំង​ឃ្លាំង​សិប្បកម្ម​ច្នៃ​ឈើ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខាងលើ ។

នៅ​វេលា​យប់​ថ្ងៃខែ​ដដែល​នោះ​កម្លាំង​រដ្ឋបាល​ព្រៃឈើ បាន​សហការ​ជាមួយ​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​ថ្កូវ ពង្រាយ​កម្លាំង​ឡោម​ព័ទ្ធ​ទីតាំង​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ លុះ​រហូត​ព្រឹក​ឡើង ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី លោក កែវ សុ​ជាតិ កម្លាំង​រដ្ឋបាល​ព្រៃឈើ បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​ខាងលើ ដើម្បី​ធ្វើការ​ត្រួត​ពិ​និ​ត្រ​ទៅ​លើ​ឈើ​នៅ​លើ​រថយន្ត​ដែល​សង្ស័យ​មាន​ផ្ទុក​ឈើ និង​ឈើ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ឃ្លាំង ដោយ​សង្ស័យ​ខុសច្បាប់ ។

លោក ឈាង ឌី​ណា បន្ត​ថា ក្រោយ​ការ​ត្រួត​ពិ​និ​ត្រ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រក​ឃើញ​ថា ឈើ​ជាង​២០​ដុំ នៅ​លើ​រថយន្ត Ford គឺជា​ប្រភេទ​ឈើ​គគីរ​ខុសច្បាប់ ។ លោក​បន្ត​ថា នៅ​ក្នុង​ឃ្លាំង​ខាងលើ​ដដែល​នេះ មន្ត្រី​ជំនាញ ក៏​បាន​រក​ឃើញ​នូវ​ឈើ​តូច ធំ រាប់រយ​កំណាត់​ផ្សេង​ទៀត ដែល​មាន​ដូច​ជា​ឈើ​ប្រភេទ ធ្នង់ គគីរ បេង​ជាដើម សុទ្ធសឹងតែ​គ្មាន​លិខិត​ឯកសារ​ត្រឹមត្រូវ ពោល​គឺ ខុសច្បាប់​តែ​ម្តង ។ ក្រោយ​រក​ឃើញ​ថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ខុសច្បាប់​ហើយ​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​រឹបអូស​យក​ទាំង​អស់នោះ ទៅ​កាន់​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​ទៅ​តាម​ជំនាញ ។

លោក ឈាង ឌី​ណា បន្ត​ថា ទីតាំង​ឃ្លាំង​ខាងលើ ជាទី​តាំង​មានច្បាប់​អនុញ្ញាតិ​អាជីវកម្ម​ត្រឹមត្រូវ និង​ឈើ​មួយ​ចំនួន ក៏​សុទ្ធតែ​មានច្បាប់​ទម្លាប់​ដែរ ប៉ុន្តែ​ឈើ​ខុសច្បាប់​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ រក​ឃើញ​នៅ​ពេល​នេះ គឺជា​ឈើ​របស់​បងថ្លៃ​ម្ចាស់​ទីតាំង ដែល​គាត់​សុំ​យក​ទីតាំង​ឃ្លាំង​ខាងលើ​ស្តុក​ឈើ​បណ្តោះអាសន្ន ។ នេះ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ទីតាំង​ប្រាប់​មក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា «​មន្ត្រី ជំនាញ​ចាប់​បាន​តែ​ខ្លា​ក្នុង​ទ្រុង​» ចាប់​យក​ស្នាដៃ​ដែល​ឈើ​ទាំង​អស់នេះ​គេ​ដឹក​មក​ស្តុក​ទុក​រាល់​ខែ រាល់​ឆ្នាំ ដោយ​សុខសាន្ត​ណាស់ ៕